ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko នៅថ្ងៃពុធនេះ បានច្រានចោលលទ្ធភាពនៃការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ ក្រោមស្ថានភាពបច្ចុប្បន្ន។ លោក Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ន ការត្រលប់ទៅការសន្ទនាលើបញ្ហានៃសន្ធិសញ្ញា ដែលបានរៀបរាប់ខាងលើ គឺមិនអាចទៅរួចនោះទេ” ។ លោក Rudenko បានលើកឡើងថា “គោលនយោបាយមើលឃើញខ្លី”...
ឡុងដ៍៖ នាវាផ្ទុកយន្តហោះទំនើបមួយគ្រឿងក្នុងចំណោមនាវាផ្ទុកយន្តហោះទំនើបបំផុតពីរគ្រឿងរបស់ចក្រភពអង់គ្លេស នឹងមិនចូលរួមក្នុងសមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូ នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់ បន្ទាប់ពីការត្រួតពិនិត្យនៅនាទីចុងក្រោយបានរកឃើញបញ្ហាជាមួយនឹងក្បាលម៉ាស៊ីន។ នាវា HMS Queen Elizabeth ដែលនឹងត្រូវចេញដំណើរនៅថ្ងៃអាទិត្យ (ទី០៤ ខែកុម្ភៈ) សម្រាប់លំហាត់សមយុទ្ធ Steadfast Defender នឹងត្រូវបានជំនួសដោយកប៉ាលនាវា HMS Prince of Wales ។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ទំនាក់ទំនងរបស់ជប៉ុន ជាមួយរុស្ស៊ីបច្ចុប្បន្នមាន “ការលំបាក” ចំពេលដែលទីក្រុងម៉ូស្គូ មានសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានសន្យាថានឹងបន្តខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះទឹកដី និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ នៅឯការជួបជុំប្រចាំឆ្នាំនៅទីក្រុងតូក្យូ ដែលធ្វើឡើងដើម្បីទាមទារឱ្យមានការវិលត្រឡប់នៃកោះដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ដែលទីក្រុងតូក្យូទាមទារយកចេញពីកោះហុកកៃដូ លោក គីស៊ីដា ក៏បានជំរុញឱ្យប្រទេសរុស្ស៊ី ចាប់ផ្តើមគម្រោងផ្លាស់ប្តូរដោយគ្មានទិដ្ឋាការឡើងវិញ រួមទាំងគម្រោងដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយអតីតប្រជាជនជប៉ុន នៅលើកោះនេះទៅកាន់ផ្នូរគ្រួសាររបស់ពួកគេ។...
វ៉ាស៊ីនតោន៖ ទិន្នន័យពាណិជ្ជកម្មផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសចិន គឺជាប្រភពធំបំផុតទីពីរ នៃទំនិញនាំចូលនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នៅលើមូលដ្ឋានដែលបានជម្រះដោយគយ ដោយបានបាត់បង់តំណែងកំពូល ដែលខ្លួនបានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៨ ទៅម៉ិកស៊ិក។ ការផ្លាស់ប្តូរចំណាត់ថ្នាក់បានផ្តល់ភស្តុតាងបន្ថែមទៀតនៃការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន បើទោះបីជារដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានអះអាងសារជាថ្មីថា ខ្លួនមិនមានចេតនាក្នុងការផ្តាច់ចេញពីមហាអំណាចអាស៊ីក៏ដោយ។ នៅឆ្នាំ២០២៣ ទំនិញនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០,៣ ភាគរយពីឆ្នាំមុនមកត្រឹម ៤២៧,២៣ ពាន់លានដុល្លារ ដែលស្មើនឹង...
បរទេស ៖ កាសែត The Politico បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់ កំពុងដាក់សម្ពាធ លើរដ្ឋាភិបាលហុងគ្រី ឱ្យផ្តល់សច្ចាប័ន លើការព្យាយាមរបស់ប្រទេស ស៊ុយអែត សម្រាប់សមាជិក ភាពណាតូ។ មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ទីក្រុង ប៊ែរឡាំងម្នាក់ តាមសេចក្តីរាយការណ៍ បានប្រាប់សារព័ត៌មាន កាលពីថ្ងៃអង្គារថា ការអនុម័តគឺជាបញ្ហា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “បិទសន្និបាតបូក សរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨...
ភ្នំពេញ៖ ផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៧ខ្សែ ប្រវែងសរុប ១០៦,៤០០ គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង នឹងត្រូវបានធ្វើការសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមលិខិត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្នើសុំកិច្ចសហការពីរដ្ឋបាលលាខេត្តបាត់ដំបង។ ផ្លូវទាំង៧ខ្សែរួមមាន៖១/ ខ្សែផ្លូវទី១៖ ឈ្មោះផ្លូវ“បាដាក់-អន្លង់ស្វាយ” ពីភូមិបាដាក់ ឃុំរស្មីសង្ហា ទៅភូមិអន្លង់ ស្វាយ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer” ដោយការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកប្រធាននាយកដ្ឋានផ្លូវលំជនបទ មន្ទីរពិសោធន៍ ប្រធានគ្រប់គ្រងគម្រោង មន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ថ្នាក់ក្រោមជាតិ...
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០៣នាក់ បានចូលលួច ខ្សែភ្លើង កាមេរ៉ា និងសម្ភារៈផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង៖ ម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៣នាក់ រួមមាន...
ភ្នំពេញ៖ ដោយសម្លឹងមើលឃើញ បុគ្គលមួយចំនួននៅតែត្រូវបានសារព័ត៌មាន គ្មានវិជ្ជាជីវៈធ្វើការបរិហាកេរ្តិ៍ជាធារណៈ លោក សយ ឬទ្ធី ប្រធានផ្នែកបច្ចេកទេស របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបញ្ចេញទស្សនយល់ឃើញផ្ទាល់ខ្លួនថា ពួកគាត់គួរតែប្តឹងទៅតុលាការ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ៧ កុម្ភៈ លោក សយ ឬទ្ធីបានបញ្ចេញសំណេរថា “ខ្ញុំនៅតែគាំទ្រដល់បុគ្គលទាំងឡាយណាដែលត្រូវបាន បរិហាកេរ៍្តជាសាធារណៈដោយសារព័ត៌មានគ្មានវិជ្ជាជីវៈ ឬការបញ្ចេញមតិហួសព្រំដែន ប្តឹងទៅព្រហ្មទណ្ឌពីបទបរិហាកេរ្តិ៍...