ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការីចូលជួបសំដែងការគួរសម នៅទីស្នាក់ការកណ្ដាល ARDB។ នាឱកាសនោះ លោកប្រធានសមាគមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់បុគ្គលិកនៃធនាគារ ARDB ធៀបនឹងសមិទ្ធកម្មគន្លឹះដែលកំណត់ទុករួចជាស្រេច នាដើមឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី៦ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញសមាសភាពថ្មី នៃអ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរ ចំនួន២រូប ។ យោងតាមសេចក្ដីជូណដំណឹងរបស់ក្រសួងការបរទេស នាថ្ងៃទី៦ កុម្ភៈ បានឲ្យដឹងថា សមាសភាពថ្មីរបស់អ្នកនាំពាក្យទាំងពីររូបរួមមាន៖ ១. លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ , ២. លោក...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតព្រុយណេ ប្រចាំកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម...
ភ្នំពេញ ៖ ផលិតផលប្រហិតចម្រុះចំនួន ២០០០គីឡូក្រាម គ្មានសុវត្ថិភាព និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាត ដឹកចេញពីតំបន់ស នៃព្រំដែនថៃ ត្រូវបានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ប្រហិតទាំងនេះ ត្រូវបានដឹកដោយរថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដោយមានការសង្ស័យសមត្ថកិច្ចក៏ធ្វើការឃាត់រថយន្ត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានយោធា ដនមឿន រាជធានីបាងកក ប្រទេសថៃ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់លោក ប៉ានព្រី បាហិថានុការ៉ា...
បរទេស៖ ប្រភពពីនាយកដ្ឋានកែប្រែ (DoC) របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនឹងបញ្ចប់ការជាប់ពន្ធនាគារមួយភាគពីរនៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនោះ គឺត្រូវបានគេរាយការណ៍ថាមានសិទ្ធិទទួលបានការលើកលែងទោសពិសេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា នាយកដ្ឋានកែប្រែ បានចងក្រងបញ្ជីអ្នកទោសដែលមានសិទ្ធិសម្រាប់ការលើកលែង និងដោះលែងជាពិសេស...
ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ ត្រូវបានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើកំណាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ៧ កុម្ភៈនេះ។ បើតាមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកបង្ហាញអារម្មណ៍រន្ធត់ ចំពោះដំណឹងគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើង នៅគីឡូម៉ែលេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន។ អភិបាលខេត្តបញ្ជាក់ថា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបានបង្កើតឡើងដើម្បីជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់៕