ព័ត៌មានជាតិ

មនុស្ស៥នាក់ បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវល្បឿនលឿន

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ ត្រូវបានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើកំណាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ៧ កុម្ភៈនេះ។

បើតាមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកបង្ហាញអារម្មណ៍រន្ធត់ ចំពោះដំណឹងគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើង នៅគីឡូម៉ែលេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន។

អភិបាលខេត្តបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត និង២ទៀតនាក់រងរបួសធ្ងន់ធ្ងរ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានអំពាវនាវដល់អ្នកបើកបរទាំងអស់ បើកបរប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវវ៉ាជែងក្នុងស្ថានភាពមិនល្អ , គោរពល្បឿននៃការបើកបរ , មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ ៕

To Top