កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា នៅថ្ងៃអាទិត្យនេះ មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបបានលើកឡើងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលហត់នឿយ និងស្រេកឃ្លានជាង៤០នាក់ ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់បានមកវិញហើយ ក្រោយពីមានការលួចរត់គេចខ្លួន ចេញពីមជ្ឈមណ្ឌលឃុំឃាំងដោយ ជនចំណាកស្រុកចំនួន១៣១ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ។ កាលពីថ្ងៃព្រហស្បតិ៍ ជនចំណាកស្រុករ៉ូហ៊ីងយ៉ាសរុបចំនួន ១១៥នាក់ និង១៦នាក់ផ្សេងទៀត ដែលសុទ្ធតែជាបុរសនោះបានធ្វើកុបកម្ម នៅក្នុងអគារឃុំឃាំងរបស់ពួកគេ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អាកាសចរណ៍របស់កងទ័ពអ៊ីរ៉ង់ បានបង្ហាញកំណែអាប់ដេតនៃប្រព័ន្ធមីស៊ីលប្រឆាំងរថពាសដែក ដែលត្រូវបានអភិវឌ្ឍក្នុងស្រុក។ ប្រព័ន្ធមីស៊ីលដឹកនាំដោយភាពជាក់លាក់ឆ្លាតវៃ ត្រូវបានដាក់បង្ហាញនៅក្នុងពិធីមួយ ដែលចូលរួមដោយមេបញ្ជាការកងទ័ពអ៊ីរ៉ង់លោក Abdolrahim Mousavi មេបញ្ជាការកងទ័ពជើងគោកអ៊ីរ៉ង់លោក Kioumars Heydari និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនទៀត ក្នុងអំឡុងពេលមួយ របាយការណ៍បានឲ្យដឹងថា ការតាំងពិព័រណ៍សមិទ្ធិផលចុងក្រោយបំផុតនៃអាកាសចរណ៍របស់កងទ័ពអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃសៅរ៍។ យោងតាមគេហទំព័រព័ត៌មាន...
បរទេស៖ នាវា USS Somerset និង USS Miguel Keith របស់កងទ័ពជើងទឹកអាមេរិក ដែលមានបុគ្គលិកយោធាជាង ៤.០០០នាក់ នឹងត្រូវដាក់ពង្រាយកំឡុងពេលសមយុទ្ធ Cobra Gold 2024 ដែលជាសមយុទ្ធយោធារួមគ្នា ដែលនឹងធ្វើឡើងនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ៨...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ខណៈលោកនាយករដ្ឋមន្រ្តីថៃ ក៏ធ្លាប់បានបំពេញទស្សនកិច្ចកម្ពុជា កាលពីប៉ុន្មានខែមុន ។...
អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា កាលពីថ្ងៃសៅរ៍ ប៉ូលិសតួកគីបានឃុំខ្លួនសមាជិកសង្ស័យ នៃក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) បានចំនួន១៧នាក់ ជុំវិញការចោទប្រកាន់របស់ពួកគេទៅនឹង ការវាយប្រហារមកលើព្រះវិហារនាពេលថ្មីៗនេះ នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី គឺទីក្រុងអ៊ីស្តង់ប៊ុល ។ ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ឲ្យដឹងដូច្នេះ ។ នេះបើយោងតាមសារព័ត៌មានបានផ្សាយឲ្យដឹងថា...
ភ្នំពេញ៖ ក្នុងរយៈពេញមួយសប្ដាហ៍កន្លងមកនេះ ពោលចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេសបានចំនួន៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌ ដែលបានកើតឡើងសរុបចំនួន ៦១ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា ក្នុងប្រតិបត្តិការទាំង៥៤ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧៦នាក់ ដោយជនសង្ស័យទាំងនោះ...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរសូមគោរពជូនចំពោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរសូមគោរពជូនចំពោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៧៨ឆ្នាំ ឈានចូល...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា កាលពីថ្ងៃសៅរ៍ លោក Ebrahim Raisiប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា ការបាញ់បង្ហោះផ្កាយរណបចំនួន១១គ្រឿងដោយទទួលបានជោគជ័យទាំងស្រុងក្នុងរយៈពេល៣០ខែកន្លងមកនេះ ដោយបង្ហាញឲ្យឃើញថា ជាប្រឆាំងនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់លោកដែលបានបរាជ័យ ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់គាត់បានឲ្យដឹងថា លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយដើម្បីប្រារព្ធទិវាបច្ចេកវិទ្យាអវកាសជាតិនៅក្នុងរដ្ឋធានី តេហរ៉ង់ របស់អ៊ីរ៉ង់នៅក្នុងអំឡុងពេលដែលលោកបានសាទរចំពោះសមិទ្ធិផលរបស់អ៊ីរ៉ង់នៅក្នុងឧស្សាហកម្មអវកាស ទោះបីជាមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះក៏ដោយ...
បាកដាដ៖ ក្រសួងការបរទេសអ៊ីរ៉ាក់ បានឲ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ាក់ បានកោះហៅ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅទីក្រុងបាកដាដ កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ភារធារីសហរដ្ឋអាមេរិក បានទទួលលិខិតតវ៉ាមួយ ដែលក្នុងនោះអ៊ីរ៉ាក់ បានសម្តែងការបដិសេធ និងថ្កោលទោស ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលបានកំណត់គោលដៅលើកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក៏ដូចជាទីតាំងជនស៊ីវិលនៅក្នុងតំបន់ Akashat និង...