ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ គោរពបួងសួងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឆាប់បានជាសះស្បើយ មានសុខភាពល្អបរិបូណ៌

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ប្រទានពរជ័យដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឆាប់បានជាសះស្បើយ មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរ ។

អ្នកឧកញ៉ា ទៀ វិចិត្រ បា​នលើកឡើងថា “ខ្ញុំបាទ ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ប្រទានពរជ័យដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឆាប់បានជាសះស្បើយ មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ” ។

សូមរំលឹកថា ការបង្ហាញពីក្តីបារម្ភ និងធ្វើការបួងសួងរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញមកបញ្ជាក់ថា ភរិយារបស់សម្តេច ពិតជាជួបឧបទ្ទវហេតុដួល នៅបន្ទប់សម្រាក នឹងត្រូវបានចូលមកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត ពិតប្រាកដមែន ខណៈសម្តេចបដិសេដព័ត៌មានថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញទៅព្យាបាលនៅបរទេស៕

To Top