បរទេស ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូគឺជា “ម៉ាស៊ីនបង្កើតសង្គ្រាម” ដែលកំពុងរីករាលដាលភាពវឹកវរ នៅទូទាំងអាស៊ីចាប់តាំងពីការ បង្កើតអង្គការនេះមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Wu...
(ភ្នំពេញ ថ្ងៃទី 26 ខែមករា ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន ជាមួយនឹងការបើកដំណើរការសេវាកម្មហោះហើយផ្ទាល់ពីទីក្រុង ហូជីមិញ – ឆេងឌូ បន្ទាប់ពីការបើកដំណើរការនាពេលថ្មីៗនេះជាមួយនឹងជើងហោះហើរទីក្រុងហូជីមិញ – សៀងហៃ។ ការដាក់ឱ្យដំណើរការជើងហោះហើរទីក្រុងហូជីមិញ-ចេងទូ គឺជាសេវាកម្មទីពីរទៅកាន់ប្រទេសចិន ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវឱកាសទៅទស្សនាទីក្រុងជាច្រើនទៀត...
ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពីសំណាក់លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ សរុបចំនួន ៣៣នាក់ ស្រី ១៤នាក់។ ការជួបសំណេះសំណាលនេះ ដោយមានការចូលរួមពី...
ភ្នំពេញ៖ ក្រុមយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានលើកឡើងថា វិធីសាស្រ្តក្នុងការបង្រៀន នៅក្នុងថ្នាក់ នៃកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលគឺមានភាពទំនើប និងទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យខិតខំរៀនសូត្រដោយ សិក្ខាកាមអាចទទួលបានទាំងទ្រឹស្តី និងជំនាញពិតបន្ទាប់ពីការ សិក្សារយៈពេល៤ខែនៃកម្មវិធីនេះ។ ឈឿង សុគន្ធា ជាយុវតី មកខេត្តបាត់ដំបង ដែលបានចុះឈ្មោះរៀនជំនាញ ក្រាហ្វិកឌីសាញ ដោយកុំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មបានលើកឡើងថា...
ភ្នំពេញ ៖ លោក សេង ម៉ៅ មានអាយុ៣៨ឆ្នាំ ជាសិក្ខាកាមកំពុងសិក្សាជំនាញ ជួសជុលរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ បើទោះបីមានអាយុជិតជិត ៤០ឆ្នាំក៏ដោយ ក៏សិក្ខាកាមមកពីខេត្តបាត់ដំបងរូបនេះ នៅតែសង្វាតរៀនជំនាញ បច្ចេកទេស ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន។ លោកថា៖«បន្ទាប់ពីបញ្ចប់ការរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈពេល៤ខែ នៅទីនេះខ្ញុំរំពឹងថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីជំងឺផ្តាសាយបក្សីលើកុមារាអាយុ ៣ឆ្នាំ មានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ តាមរយៈសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើក្មេងប្រុសអាយុ ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលថា អ៊ុយក្រែន មិនមានគម្រោងបន្តកិច្ចសន្យា ដឹកជញ្ជូនឧស្ម័នធម្មជាតិ ជាមួយរុស្ស៊ីទៀតនោះទេ បន្ទាប់ពីឆ្នាំ២០២៤ ។ សេវាកម្មសារព័ត៌មានបានចុះផ្សាយថា “ជំហររបស់ភាគីអ៊ុយក្រែន គឺច្បាស់លាស់ ដែលថា កិច្ចសន្យាដឹកជញ្ជូននឹងបញ្ចប់នៅចុងឆ្នាំនេះ យើងនឹងមិនចរចាជាមួយរុស្ស៊ី និងបន្តកិច្ចសន្យាទៀតនោះទេ” ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនអាចចរចា...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានយល់ព្រមលើការ ផ្តល់សច្ចាប័នលើសមាជិកភាព របស់ប្រទេសស៊ុយអែត នៅក្នុងអង្គការណាតូ នេះបើយោងតាមពិធីសារ ដែលបានចេញផ្សាយ នៅក្នុងកាសែតផ្លូវការ របស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍។ លោក Erdogan បានចេញផ្សាយច្បាប់នេះ ពីរថ្ងៃបន្ទាប់ពីសភាតួកគី បានអនុម័តច្បាប់នេះ ដើម្បីអនុម័តការដេញថ្លៃរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្ត យោធាលោកខាងលិច...
យូអិន ៖ មន្ត្រីពាណិជ្ជកម្មរបស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា ការវាយប្រហាររបស់ក្រុម Houthi លើនាវានៅសមុទ្រ ក្រហមបានកាត់បន្ថយ ទំហំពាណិជ្ជកម្មចំនួន ៤២ ភាគរយចាប់តាំងពីខែវិច្ឆិកាមក ។ ការរំខាននេះបន្ថែមលើ ផ្លូវដឹកជញ្ជូនសំពាធ ត្រូវបានវាយប្រហារលើផ្លូវសំខាន់ៗផ្សេងទៀត ក្នុងសមុទ្រខ្មៅ រាំងស្ទះដោយសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន និងតាមរយៈព្រែកជីកប៉ាណាម៉ា ដែលទទួលរង ពីការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលមកពីកម្រិតទឹកសាបទាប...
ហ្គាហ្សា ៖ ចលនាតស៊ូប៉ាឡេស្ទីន (ហាម៉ាស) បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា បានឡោមព័ទ្ធ និងធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា លែងដំណើរការ ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតែបន្តកើនឡើង។ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្រ្ទីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឡោមព័ទ្ធរបស់កងទ័ព អ៊ីស្រាអែល បានធ្វើឱ្យមន្ទីរពេទ្យនៅទីក្រុង Khan Younis លែងដំណើរការទាំងស្រុង...