ព័ត៌មានអន្តរជាតិ

ចិនថា អង្គការណាតូ គឺជាម៉ាស៊ីនបង្កើតសង្គ្រាម, ទីណាមានណាតូ ទីនោះមានភាពច្របូកច្របល់ គ្រប់ទីកន្លែង

RT

បរទេស ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូគឺជា “ម៉ាស៊ីនបង្កើតសង្គ្រាម” ដែលកំពុងរីករាលដាលភាពវឹកវរ នៅទូទាំងអាស៊ីចាប់តាំងពីការ បង្កើតអង្គការនេះមក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Wu ហាក់ដូចជាកំពុងយោង លើការអត្ថាធិប្បាយ ដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីសប្តាហ៍មុន ដែលមេដឹកនាំប្លុកនេះបានព្យាយាមបង្កើតការ ស្ថាបនារបស់ខ្លួននៅក្នុងតំបន់អាស៊ី ថាជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ចិន។

លោក Wu បាននិយាយថា “វាគួរតែត្រូវបាននិយាយថា ណាតូ គឺជា “ម៉ាស៊ីនបង្កើតសង្គ្រាម” ហើយគ្រប់ទីកន្លែងដែលវាលេចឡើង វា (ណាតូ) នាំមកនូវភាពច្របូកច្របល់គ្រប់ទីកន្លែង។ លោក Wu បាននិយាយថា ដោយយោងទៅលើ “សេចក្តីថ្លែងការណ៍មិនសមរម្យរបស់អគ្គលេខាធិការ អង្គការណាតូ ទាក់ទងនឹងប្រទេសចិន” ។

លោក Stoltenberg បានប្រាប់អ្នកចូលរួមនៅឯការជួបជុំនៅទីក្រុង Davos ផ្តាច់មុខដោយទទូចថា សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកនៅតែជា “តំបន់” ក្នុងការផ្តោតអារម្មណ៍របស់ខ្លួនថា “នេះមិនមែនអំពីណាតូ ដែលផ្លាស់ទីទៅអាស៊ីទេ ប៉ុន្តែផ្ទុយទៅវិញ អំពីការពិតដែលថា ប្រទេសចិនកំពុងមកជិតយើង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top