យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែលប្រហែល ១០០ គ្រឿងបានវាយប្រហារ និងបំផ្លាញចោលនូវគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា រាប់ពាន់គ្រាប់ ដែលត្រូវបាញ់បង្ហោះនៅភាគខាងជើង និងកណ្តាលអ៊ីស្រាអែលនៅថ្ងៃអាទិត្យម្សិលមិញនេះ។ IDF បានឲ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើតំបន់បាញ់បង្ហោះជាង ៤០ នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ដោយបន្ថែមថា កាំជ្រួចភាគច្រើនគឺសំដៅទៅលើភាគខាងជើងអ៊ីស្រាអែល ដោយខ្លះតម្រង់ឆ្ពោះទៅភាគកណ្តាលអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានក្រុមហេសបូឡា និងអ៊ីរ៉ង់ថា ការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លានៅព្រឹកថ្ងៃអាទិត្យនៅលីបង់គឺ “មិនមែនជាចុងបញ្ចប់នៃរឿងនោះទេ” ។ ថ្លែងទៅកាន់គណៈរដ្ឋមន្ត្រី លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការវាយប្រហារនេះ “បានបំផ្លាញគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីរាប់ពាន់គ្រាប់ ដែលមានបំណងវាយប្រហារប្រជាពលរដ្ឋ និងកងកម្លាំងរបស់យើង នៅក្នុងតំបន់កាលីឡេ” ។ លោកក៏បានអះអាងដែរថា កងកម្លាំងការពារអ៊ីស្រាអែល (IDF)...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ កុំចាញ់បោកការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងប្រឌិតរឿងលាបពណ៌មកលើរាជរដ្ឋាភិបាលកម្ពុជា។ ផ្ទុយទៅវិញ ត្រូវតែជឿជាក់លើការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៣ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក លឹម...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានណែនាំប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភ ទៅតាមពាក្យចចាមអារាម តែងតែលេចលឺកន្លងមក ជុំវិញការដោះស្រាយផលប៉ះពាល់ លើគម្រោងព្រែកជីកហ្វូណនតេជោ។ នាឱកាសចុះពិនិត្យតម្រាយផ្លូវទឹក “ព្រែកជីកហ្វូណនតេជោ” ដែលមានស្រាប់ ពីចំណុចព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្ដាល...
កោះតៃវ៉ាន់កាត់ទោស មន្ត្រីយោធា៨នាក់ ឱ្យជាប់គុកពីបទចារកម្មឱ្យចិន រុស្សីទាមទារឲ្យបារាំង ធ្វើការពន្យល់លើការ ចាប់ខ្លួនលោក Durov ថៃ ៖ បាក់រលំសំណង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមដី កប់មនុស្ស៣នាក់ លិចនាវា របស់កងទ័ពជើង ទឹកម៉ាឡេស៊ី, សមាជិកនាវិកទាំង ៣៩ នាក់ត្រូវបានជួយសង្គ្រោះ អ៊ុយក្រែន ប្រាប់បេឡារុស្ស ឱ្យដកទ័ពខ្លួន ចេញពីព្រំដែនរបស់ខ្លួន
ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានឲ្យដឹងថា ការកើនឡើងបន្ថែមទៀតនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា “ត្រូវតែត្រូវបានជៀសវាងគ្រប់ការចំណាយ” បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងលីបង់។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Lammy បានឲ្យដឹងថា លោកបានទូរស័ព្ទទៅរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល លោក Ron Dermer ហើយបានរំលឹកឡើងវិញនូវ “សារៈសំខាន់នៃការអត់ធ្មត់ តម្រូវការសម្រាប់បទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា...
ភ្នំពេញ៖ នៅទីបំផុត អ្នកបេីករថយន្តពាក់ស្លាកលេខ ន.ប ដែលធ្វើឱ្យផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម ចំពោះកាយវិការមិនសមរម្យ ទៅលើបុគ្គលិកបម្រើការងារនៅផ្លូវល្បឿនលឿន នាពេលថ្មីនេះ បានជួបទល់មុខគ្នា ក្នុងស្មារតីផ្សះផ្សានិងការអធ្យាស្រ័យគ្នា។ ក្នុងជំនួបនេះ ភាគីអ្នកបើកបររថយន្ត បានទទួលស្គាល់កំហុស និងធ្វើការសុំទោស ភាគីបុគ្គលិកស្រី ហើយភាគីខាងបុគ្គលិកផ្លូវល្បឿនលឿន ក៏យល់ព្រមអធ្យាស្រ័យ ឲ្យផងដែរ ។ ជាមួយគ្នានេះ អ្នកបើកបររថយន្ដខាងលើ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ចូលរួមបរិច្ចាគថវិកា១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមរបស់លោក ឃួង ស្រេង និងភរិយា ធ្វេីឡេីងតបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម” ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំង តម្រាយផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោតាមរយៈផ្លូវទឹក ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប...