មូស្គូ ៖ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានវាយប្រហារលើការ តាំងទីលំនៅជាង ៣០កន្លែង នៅក្នុងតំបន់ព្រំដែននៃទីក្រុង Belgorod របស់ប្រទេសរុស្សី ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។ លោក Gladkov បានឲ្យដឹងនៅក្នុងសារបង្ហោះ Telegram ថា ការវាយប្រហារបានកំណត់គោលដៅដល់សង្កាត់ចំនួន៩ នៅក្នុងតំបន់ ដែលបណ្តាលឱ្យមនុស្ស ៥នាក់រងរបួស។...
ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ី ១១៥នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk ត្រូវបានបញ្ជូនត្រឡប់មកវិញពីទឹកដី ដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាផ្នែកនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសមួយរវាងភាគីទាំងពីរ។ ក្រសួងបានឲ្យដឹងថា “ជាថ្នូរនឹងអ្នកទោសសង្រ្គាម ១១៥ នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានផ្ទេរ” ដោយបន្ថែមថាអេមីរ៉ាតអារ៉ាប់រួម បានផ្តល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលក្នុងអំឡុងពេលផ្លាស់ប្តូរ។ ខ្លួនបានឲ្យដឹងថា បុគ្គលិកយោធារុស្ស៊ីទាំងអស់ដែលបានផ្លាស់ប្តូរបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ហើយនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់ការព្យាបាល និងការស្តារនីតិសម្បទានៅក្នុងស្ថាប័នវេជ្ជសាស្ត្រ៕ប្រែសម្រួល ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពប្រជាធិបតេយ្យ សម្រាប់ការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញអ្នកបោះឆ្នោតឱ្យ “រៀបចំផ្លូវថ្មីមួយឆ្ពោះទៅមុខ” ជាមួយគ្នា ខណៈពេលដែលបង្ហាញសេចក្តីថ្លែងការណ៍គោលនយោបាយការបរទេសលម្អិតបំផុតរបស់លោកស្រីរហូតមកដល់បច្ចុប្បន្ន រួមទាំងការសន្យាថា នឹងមិនមានភាពស្និទ្ធស្នាលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនដូចគូប្រជែងរបស់លោកស្រីគឺលោក ដូណាល់ ត្រាំ នោះទេ។ លោកស្រី ហារីស ដែលជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកំពុងអង្គុយក្នុងតំណែងនោះបានបិទសន្និបាតជាតិរយៈពេល...
តូក្យូ៖ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា លោកនឹងឈរឈ្មោះក្នុងការប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សកាន់អំណាចនៅខែកញ្ញា ក្នុងអ្វីដែលនឹងក្លាយជាការប៉ុនប៉ងលើកទី៥ និងចុងក្រោយរបស់លោក ដើម្បីកាន់មុខតំណែងនៃគណបក្សប្រជាធិបតេយ្យសេរី និងប្រទេស។ លោក Ishiba អាយុ ៦៧ឆ្នាំដែលគេស្គាល់ថាជាអ្នកជំនាញខាងគោលនយោបាយសន្តិសុខ កសិកម្ម ទោះបីជាលោក មិនបានឈរឈ្មោះនៅឆ្នាំ២០២១ នៅពេលដែលនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ត្រូវបានជ្រើសរើសជាប្រធាន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យប្រទេសចិន លុបចោលការហាមឃាត់លើអាហារសមុទ្ររបស់ប្រទេសជប៉ុនភ្លាមៗ បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រហ្វូកូស៊ីម៉ា ទៅក្នុងសមុទ្របានចាប់ផ្តើមកាលពីមួយឆ្នាំមុន។ លោក គីស៊ីដា បានប្រាប់មន្ត្រីសហករណ៍ជលផលក្នុងស្រុកក្នុងខេត្តហ្វូគូស៊ីម៉ា ថា ការហាមឃាត់របស់ប្រទេសចិន គឺជាវិធានការដែលមិនផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងមិនអាចទទួលយកបានឡើយ ជប៉ុនជំរុញឱ្យលុបចោលជាបន្ទាន់នៃការហាមឃាត់ និងធ្វើសំណើនៅគ្រប់កម្រិតទាំងអស់” ។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្វូគូស៊ីម៉ា...
តៃវ៉ាន់៖ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រថា កោះតៃវ៉ាន់ចង់បន្តរបៀបរស់នៅដោយសេរីរបស់ខ្លួន និងទំទាស់ទៅនឹងការគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន ដែលគាត់បានទៅពិនិត្យមើលដែនកោះដែលនៅជួរមុខមួយរវាងភាគីទាំង២ដើម្បីបង្ហាញពីសមរភូមិដ៏សំខាន់មួយជាមួយកងកម្លាំងចិន។ កោះតៃវ៉ាន់ បានគ្រប់គ្រងប្រជុំកោះ Kinmen និង Matsu ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រចិន គិតចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលចាញ់ហើយបានភៀសខ្លួនចេញពីក្រុងតៃប៉ិក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយកុម្មុយនិស្តម៉ៅ សេទុង។ គ្មានសន្ធិសញ្ញាសន្តិភាព ឬបទឈប់បាញ់ត្រូវបានចុះហត្ថលេខាអ្វីឡើយ។ ទិដ្ឋភាពនៃការប្រយុទ្ធគ្នានៅក្នុងអំឡុងសង្រ្គាមត្រជាក់...
វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃសុក្រថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន នឹងជួបជាមួយអ្នកការទូតកំពូលរបស់ប្រទេសចិន គឺលោក Wang Yi នៅក្នុងប្រទេសចិន នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីបញ្ហានានា ដោយផ្តើមពីបញ្ហាកោះតៃវ៉ាន់ រហូតដល់កិច្ចពិភាក្សាយោធារវាងសហរដ្ឋអាមេរិក និងចិន និងវិបត្តិរបស់សហរដ្ឋអាមេរិក ផងដែរ។ នៅក្នុងកិច្ចពិភាក្សាពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា ខ្លួនបានដណ្តើមយកទីតាំងតាំងទីលំនៅស្ឋានរបស់ភូមិ Mezhove នៅក្នុងតំបន់ Donetsk វិញហើយ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃសកម្មភាពជោគជ័យដោយអង្គភាពក្រុមកងកម្លាំងកណ្តាល ការតាំងទីលំនៅរបស់ភូមិ Mezhove នៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានរំដោះ” រួចហើយ។ ភូមិ Mezhove គឺស្ថិតនៅចន្លោះភូមិ Avdiivka ដែលត្រូវបានគ្រប់គ្រងដោយរុស្ស៊ី នៅក្នុងខែកុម្ភៈ...
តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា ព្យុះទីហ្វុងទី១០ បានបោកបក់នៅជិតកោះ Mariana នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ប្រជុំកោះរបស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយនេះ។ យោងតាមទីភ្នាក់ងារ JMA បានបញ្ជាក់ថា ព្យុះទីហ្វុងដែលទើបលេចរូបរាងថ្មីបានកំពុងរំកិលខ្លួនទៅទិសពាយព្យបន្តិចម្តងៗ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថា នឹងទៅដល់ភាគខាងត្បូងនៃប្រទេសជប៉ុននៅថ្ងៃអាទិត្យ ហើយនាំមកនូវខ្យល់បោកបក់ខ្លាំងមកកាន់ប្រទេសជប៉ុនពីតំបន់ Kyushu ទៅកាន់តំបន់...
គែរ៖ លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានពិភាក្សាអំពីការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ដោយផ្តោតលើកិច្ចប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយប្រទេសរបស់ពួកគេ។ លោកប្រធានាធិបតីអេហ្ស៊ីប បានថ្លែងយ៉ាងដូច្នេះថា មេដឹកនាំទាំង ២ បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងយ៉ាង “ខ្លាំង” ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងសម្របសម្រួលការផ្លាស់ប្តូរចំណាប់ខ្មាំង។ លោក Sisi...