ញ៉ូដេលី៖ កាលពីថ្ងៃពុធ មានមនុស្សយ៉ាងហោចណាស់ ចំនួន១៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ក្រោយពីមានអគ្គីភ័យមួយ បានកើតឡើងដោយ បានឆាបឆេះបន្ទាប់ពីករណីផ្ទុះនៅឯរោងចក្រ ផលិតឱសថ១កន្លែងនៅរដ្ឋ Andhra Pradesh ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ អគ្គីភ័យនេះបង្កឡើង ដោយការផ្ទុះនៅក្បែរទីតាំងម៉ាស៊ីនរ៉េអាក់ទ័រ នៅខាងក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស Atchutapuram ហៅកាត់ថា (SEZ) នៅស្រុក Anakapalle ស្ថិតនៅចម្ងាយប្រហែល៣០...
ភ្នំពេញ៖ ហួសចិត្តមិនដែលស្រមៃមានថ្ងៃនេះ! ទាំងម្ដាយ និងកូនស្រី ឱបគ្នាយំដោយក្ដីរំភើប ព្រោះតែឈ្នះរង្វាន់រថយន្តគាស់កេស Mitsubishi Xpander ១គ្រឿង ភ្លាមៗ ពីភេសជ្ជៈប៉ូវកម្លាំង វើក ដែលគាត់បានប្រើប្អូនប្រុសទៅទិញយកមកផឹក ដើម្បីបង្កើនកម្លាំងមុនទៅធ្វើការ តែមិនដឹងថាជាថ្ងៃសំណាងខ្លាំងអញ្ចឹងសោះ។ បើសំណាងមកដល់ហើយ ទោះមិនទៅទិញផ្ទាល់ដៃ ក៏សំណាងរត់រក ប៉ះចំកំប៉ុងមានរង្វាន់រថយន្តគាស់កេសដែរ។ ថ្ងៃទទួលរង្វាន់ទៀតសោត គ្រាន់តែឃើញរថយន្តរង្វាន់របស់ខ្លួនភ្លាម ប្អូនស្រីមហាសំណាង...
PRAGUE៖កាលពីថ្ងៃពុធប៉ូលិសសាធារណដ្ឋឆេក បានជម្លៀសពលរដ្ឋចំនួន៥៨២នាក់ ចេញពីតំបន់ជុំវិញរោងចក្រគីមីមួយកន្លែង នៅក្នុងតំបន់ភាគពាយព្យ នៃប្រទេសនេះដោយសារតែ “ហានិភ័យខ្ពស់នៃការផ្ទុះ” បន្ទាប់ពីបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ។ ក្រុមហ៊ុនចម្រាញ់ និងគីមីឥន្ធនៈរបស់សាធារណរដ្ឋឆេក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា “គ្រាប់បែកមិនទាន់ផ្ទុះសល់ ពីសង្គ្រាមលោកលើកទី២” ត្រូវបានរកឃើញក្នុងអំឡុងពេលការងារ ជីកកកាយនៅតំបន់ដាច់ស្រយាលនៃរោងចក្រ Orlen Unipetrol នៅជិតក្រុង Litvinov ស្រុក Most...
ថ្វីបើការញ៉ាំអាហារដែលមានជាតិប្រៃ ច្រើនពេកមានទំនាក់ទំនងនឹង ជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមាន ចំពោះសុខភាពបានដែរ។ តាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនង ក្នុងការធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់។ សារធាតុខ្លាញ់ទាំងពីរប្រភេទនេះ ត្រូវបានគេរកឃើញក្នុងឈាម ដែលអាចកើនឡើងខ្លាំងក្នុងសរសៃឈាមអាក់ទែ និងធ្វើឲ្យប្រឈមខ្ពស់នឹងបេះដូងតែម្តង។ ការសិក្សាដ៏ធំមួយកាលពីឆ្នាំ ២០១២បានបង្ហាញថា របបអាហារដែលសាបពេកធ្វើឲ្យកើនឡើង...
បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានរកឃើញអតីតប្រធាន កងពលនគរបាលដែនសមុទ្រ និងមន្ត្រីនគរបាលជាន់ខ្ពស់ពីររូបទៀត ជាអ្នកមានទ្រព្យសម្បត្តិច្រើនមិនធម្មតា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ (NACC) លោក Niwatchai Kasemongkol បាននិយាយថា...
បរទេស៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានបន្តរហូតដល់យប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងព្រៃកោងកាង មួយកន្លែងក្នុងស្រុក Bang Pakong នៃខេត្ត Chachoengsao កាលពីពេលរសៀល ថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមគេហទំព័រតាមដានជើងហោះហើរ FL360aero...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សម្ដេចនឹងទន្ទឹងរង់ចាំការអនុម័តលើ «សេចក្ដីប្រកាសអាស៊ានស្ដីពី ការពង្រឹងសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅរកសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥» នាពេលខាងមុខនេះ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥» នៅថ្ងៃទី២៣...
ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ សីហា នេះ បញ្ជាក់ថា «ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាល សម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ក្នុងការបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដើម្បីអាចឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន អាចបញ្ចេញសាច់ប្រាក់ ជាង២៣០០លានដុល្លារបន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់អាជីវករ សហគ្រាស និងប្រជាពលរដ្ឋ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចក្នុងស្រុក ។ ក្នុងសារពិសេសថ្លែងទៅកាន់ជនរួមជាតិ អំពីសមិទ្ធផល១ឆ្នាំ...
បរទេស៖ មុនពេលដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពឱ្យបានឆាប់ ហើយបាននិយាយថា លោកនឹង “ចែករំលែកទស្សនៈ” លើដំណោះស្រាយសន្តិភាព នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Modi...