រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋានអភិវឌ្ឍន៍ ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាកម្ពុជា មានរៀបចំបាឋកថា ឈ្វេងយល់ពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន មូលដ្ឋានគ្រឹះ នៃការយល់ដឹងសកល ។ ថ្លែងទៅកាន់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ដែលជាសិក្ខាកាមរៀនភាសាចិន និងជាសិក្ខាកាមគ្រោង ទៅសិក្សាវគ្គខ្លី នៅប្រទេសចិន សរុបចំនួន ៣០រូប...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានបិទសាខាចំនួនពីរនៃ “មជ្ឈមណ្ឌលខុសច្បាប់ ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាល្លឺម៉ង់” នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ ដោយសារតែសកម្មភាពខុសច្បាប់ផ្សេងៗ និងការរំលោភលើ ផ្នែកហិរញ្ញវត្ថុដ៏រីករាល ដាលរបស់ពួកគេ”។ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃស្ថាប័នតុលាការអ៊ីរ៉ង់បានរាយការណ៍ថា ការបិទនេះធ្វើឡើងតាមដីកាតុលាការ សម្រាប់ការរំលោភលើច្បាប់អ៊ីរ៉ង់” របស់សាខាទាំងពីរខាងលើនេះ។ យ៉ាងណាមិញ របាយការណ៍នេះបានបោះពុម្ពរូបថត របស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ដែលបានទម្លាក់ស្លាកសញ្ញាវិទ្យាស្ថានភាសាអាល្លឺម៉ង់នៃទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមគ្រួសារ ចំណាប់ខ្មាំង កាលពីថ្ងៃអង្គារថា លោកមិនច្បាស់ថា តើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស់ នឹងអាចសម្រេចបានឬយ៉ាងណានោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល នឹងមិនបោះបង់ការគ្រប់គ្រងច្រករបៀងពីរ នៅតំបន់ហ្គាហ្សាស្ទ្រីប នោះទេ។ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងវេទិកា Gvura Forum និង...
យូអិន៖ បទបញ្ជាជម្លៀសចុងក្រោយ របស់អ៊ីស្រាអែល សម្រាប់តំបន់ហ្គាហ្សា កំពុងរារាំងចលនានៃប្រតិបត្តិការជំនួយ ដែលបានរារាំងរួចទៅហើយ ដោយការចូលប្រើប្រាស់មានកំណត់ ការខ្វះខាតប្រេងឥន្ធនៈ និងបញ្ហាប្រឈមដទៃទៀត។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា បញ្ហាប្រឈមនៃអរិភាពឥតឈប់ឈរ និងការបញ្ជាជម្លៀស ម្តងហើយម្តងទៀត បានរារាំងប្រតិបត្តិការជំនួយ។ OCHA បានឲ្យដឹងថា បទបញ្ជាជម្លៀសចុងក្រោយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍សម្រាប់ផ្នែកខ្លះនៃទីក្រុង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
អ៊ីស្រាអែល យកសាកសពចំណាប់ខ្មាំង ៦នាក់ ពីផ្លូវរូងក្រោមដី នៅតំបន់ហ្គាហ្សា អាមេរិក គ្មានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាដែនសមុទ្រ រវាងចិន និងហ្វីលីពីននោះទេ មហាសេដ្ឋីអង់គ្លេស, កូនស្រី និងប្រធានក្រុមហ៊ុន Morgan Stanley International កំពុងបាត់ខ្លួន ក្រោយនាវាកំសាន្តទំនើប របស់ពួកគេបានលិច ដោយសារខ្យល់ព្យុះ អូស្ត្រាលី និងឥណ្ឌូណេស៊ី...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានគូសបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌។ ការថ្លែងបែបនេះក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី២១ សីហា នេះ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានថ្លែងកោតសរសើរការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងបានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី...
ពោធិ៍សាត់៖ លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុក និង អភិបាលរងស្រុកមួយរូប។ ពីធីប្រកាសចូលកាន់មុខតំណែងនោះបានធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកកណ្ដៀងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករងអគ្គីសនីកម្ពុជា,លោកអភិបាលរងខេត្ត,សមាជិកក្រុមប្រឹក្សាខេត្ត,លោកអភិបាលស្រុក/ក្រុង,កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរ ស្ថាប័ននានាក្នុងខេត្ត ,សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និង...
ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបង្ខិតសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ធ្វើឱ្យពួកគាត់ចំណេញពេល មិនពិបាកស្វែងរកទីតាំងដោយគ្រាន់តែមកលេងផ្សារទំនើបអ៊ីអន ក៏អាចធ្វើបណ្ណ ប.ស.ស. និងស្វែងរកការងារបាន ផងដែរ។ ការបង្ហាញភាពរីករាយនេះធ្វើឡើង ស្របពេលសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមជ្ឈមណ្ឌលការងារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅផ្សារទំនើប...