យោងតាមទូរទស្សន៍គ្រប់គ្រងដោយក្រុមឧទ្ទាមហួធី ឈ្មោះថា al-Masirah បានផ្សាយថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាស ទៅលើទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយ៉េមែន ។ ការវាយប្រហារតាមផ្លូវអាកាស ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅនៅស្រុក al-Salif ស្ថិតនៅភាគពាយ័ព្យ ប៉ុន្តែព័ត៌មានលម្អិតស្តីពីការស្លាប់ និងរបួសមិនទាន់អាចដឹងបានភ្លាមៗនោះទេ ។ អ្នកស្រុកនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងក្លាមួយ នៅជិតទីតាំងដែលគ្រប់គ្រងដោយក្រុម...
តូក្យូ៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលមានឈ្មោះថា Ampil កំពុងធ្វើដំណើរខិតជិតមកដល់តំបន់ Kanto ដែលស្ថិតនៅភាគខាងកើតនៃប្រទេសជប៉ុន ជាមួយនឹងការប្រកាសអាសន្ន ដែលនឹងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់កន្ត្រាក់នៅក្រុងតូក្យូ និងតំបន់ផ្សេងទៀត ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា គិតត្រឹមម៉ោង៤និង៤៥នាទីរសៀល ព្យុះទីហ្វុងទី៧នៅក្នុងឆ្នាំនេះ បានធ្វើដំណើរទៅភាគឦសាន ក្នុងល្បឿនយឺត ១៥គីឡូម៉ែត្រក្នុង១ម៉ោង ។...
ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា យោធារុស្ស៊ី បានវាយលុកដោយប្រើគ្រាប់មីស៊ីល ជាក្រុមនៅលើស្ពាន គ្រីមៀ និងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅលើសមុទ្រខ្មៅពេញមួយយប់ទៀតផង ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ព័ន្ធការពារអាកាសបានវាយលុកការវាយប្រហារ ជាក្រុមដោយមីស៊ីលប្រតិបតិ្តការ ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន១២ នៅលើស្ពាន គ្រីមៀ នៅពេលយប់ ហើយគ្រាប់មីស៊ីលទាំងអស់ត្រូវបានបំផ្លាញ” ។ នៅព្រឹកថ្ងៃដដែលនេះ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។ ការណែនាំនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកហេង សួរ បានអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាពនៃការអភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោកស្ដាយ និងបានជូនដំណឹងថា មានសត្វផ្សោតជំទង់ ១ក្បាល បានស្លាប់ត្រង់ចំណុចក្បាល កោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទ ក្រឡា១៥សង់ទីម៉ែត្រ។ ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩...
ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេស ដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ដោយគ្រោងសំណង់អគារទី១ ទាំងមូលនៃគម្រោង The Pinnacle Residence ដែលជាលំនៅឋានប្រណីតដំបូងគេ នៅលើមហាវិថីព្រះមុនីវង្ស ត្រូវបានបញ្ចប់ដល់ជាន់លើបំផុតដោយជោគជ័យ។ ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍគម្រោង និងបង្ហាញពីសករាជថ្មី នៃការរស់នៅលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួម ពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Edward Lee និងលោក Xiao...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអនុម័តលើវិធាន សម្រាប់បន្តពង្រឹង ប្រតិបត្តិការអាជីវកម្ម ដោយហាមឃាត់ទទួលយកឯកសារ សម្គាល់អត្តសញ្ញាណបុគ្គល សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាដាច់ខាត។ យោងតាមសេចក្ដីជូនដំណឹងរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ដើម្បីធានានូវ ប្រសិទ្ធភាព នៃប្រតិបត្តិការអាជីវកម្មធនាគារ...
បរទេស៖ លោកស្រី ផែតងតាន អ៊ុងអ៊ីង ស៊ីណាវ៉ាត្រា (Paetongtarn “Ung Ing” Shinawatra) ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតបានប្តេជ្ញាថា នឹងធ្វើការជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីបង្កើតឱកាសនិង លើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនថៃទាំងអស់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កូនស្រីអាយុ...