ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា ក្រសួងបានផ្តល់ការអប់រំពហុភាសា ដើម្បីធានាយ៉ាងណា ឲ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំ ដែលមានគុណភាព។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី...
ប៉េកាំង៖ បេសកជនចិនមួយរូប បានរំលឹកឡើងវិញ នូវការអំពាវនាវឱ្យក្រុមប្រដាប់អាវុធហ៊ូទី គោរពសិទ្ធិធ្វើនាវាចរណ៍ របស់នាវាឈ្មួញទាំងអស់នៅក្នុងសមុទ្រក្រហម ស្របតាមច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសុន្ទរកថានៅឯសន្និសីទសង្ខេប ក្រុមប្រឹក្សាសន្តិសុខ ស្តីពីប្រទេសយេម៉ែន លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិនស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូទី...
ហ្គាហ្សា៖ កងពលតូច al-Qassam Brigades ដែលជាស្លាបប្រដាប់ អាវុធរបស់ហាម៉ាស់បានឲ្យដឹងថា សកម្មប្រយុទ្ធ ហាម៉ាស់ បានសម្លាប់ចំណាប់ខ្មាំងអ៊ីស្រាអែល ម្នាក់នៅតំបន់ហ្គាហ្សាស្ទ្រីបភ្លាមៗ បន្ទាប់ពីលោកបានលឺថា កូនពីរនាក់របស់លោកត្រូវ បានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យ al-Qassam Brigades លោក Abu Obaida បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំបានធ្វើសកម្មភាពក្នុងលក្ខណៈ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហែម វណ្ឌី...
កំពង់ស្ពឺ ៖ ក្រុមប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានស្នើអាជ្ញាធរ កាប់ដើមឈើមានឈ្មោះឈើឌីបដែលមានទំហំធំគួរសម នៅលើដងផ្លូវជាតិលេខ៤១ ត្រង់ចន្លោះចំណុចគីឡូម៉ែត្រលេខ៥ ខាងត្បូងស្ពានគុណគ្រូ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រុមអ្នកភូមិបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ដើមឌីបខាងលើនេះ មានអាយុកាលជាច្រើនឆ្នាំមកហើយ ដោយជ្រុះស្លឹកស្ទើរអស់ដែលអាចបណ្តាលបាក់មែកឬរលំដើម ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ជាយថាហេតុ ដូច្នេះហើយទើបពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងជំនាញផ្ទាល់មកពិនិត្យកាត់ចោលជៀសវាងបង្កគ្រោះថ្នាក់គ្មានអ្នកទទួលខុសត្រូវ...
មូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្ស៊ីមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់នៅតំបន់ Cheremkhov នៃទីក្រុង Irkutsk នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ។ ក្រសួងបានឲ្យដឹងថា ក្រុមអាកាសយានិកទាំងអស់អាចាកចេញពីយន្តហោះ និងចុះចតដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយបន្ថែមថា ព័ត៌មានបឋមបង្ហាញថា គ្រោះថ្នាក់នេះគឺដោយសារបញ្ហាបច្ចេកទេស។ ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្លាក់យន្តហោះនេះមិនបានបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតទ្រព្យសម្បត្ដិនៅលើដីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
ការ៉ាកាស៖ តុលាការយុត្តិធម៌កំពូលនៃប្រទេសវេណេស៊ុយអេឡា (TSJ) បានបញ្ចប់ការត្រួតពិនិត្យបច្ចេកទេសរបស់ខ្លួនលើសម្ភារៈបោះឆ្នោតទាំងអស់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា។ លោក Caryslia Beatriz Rodriguez ប្រធាន TSJ បានឲ្យដឹងថា សម្ភារៈនេះត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្រុមនយោបាយ និងអតីតបេក្ខជន ដែលបានចូលរួមក្នុងការបោះឆ្នោត។ លោកបានឲ្យដឹងថា សវនកម្មកំពុងធ្វើឡើងដោយអ្នកជំនាញការបោះឆ្នោត ដែលមានស្តង់ដារបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពស់បំផុតជាតិ និងអន្តរជាតិ ហើយនៅពេលដែលសវនកម្មត្រូវបានបញ្ចប់...
ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី 40,000 នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ នៅពេលដែលកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានកំណត់ឡើងវិញក្នុងប្រទេសកាតា។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤០នាក់ និងរបួស ១០៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,០០៥នាក់ និងរបួសដល់ ៩២,៤០១ នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតSky News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់រថក្រោះប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស Challenger 2 នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ៗចំនួន ១៤គ្រឿង និងបានលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតរបស់អង្គការណាតូក្នុងការផ្តល់អាវុធធុនធ្ងន់របស់ពួកគេ បន្ទាប់ពីការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងខែមករា ឆ្នាំ២០២៣។ អង់គ្លេសបានបញ្ជូនទៅឲ្យកងពលតូចទ័ពអាកាសទី៨២របស់អ៊ុយក្រែន ប៉ុន្តែភាគច្រើនត្រូវបានរក្សាទុកនៅក្នុងបំរុង បន្ទាប់ពីមួយចំនួនត្រូវបានបំផ្លាញដោយយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរបស់រុស្ស៊ី កំឡុងពេលការប៉ុនប៉ងវាយលុករបស់ទីក្រុងគៀវ នៅចុងឆ្នាំនោះ។ អង្គភាពទី៨២គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពអ៊ុយក្រែនដែលបច្ចុប្បន្នចូលរួមក្នុងការលុកលុយចូលទៅក្នុងប្រទេសរុស្ស៊ី។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Vedomosti រាយការណ៍ថា លោកស្រីCherie Blair ភរិយារបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair កំពុងតំណាងឱ្យមហាសេដ្ឋីរុស្ស៊ី Mikhail Fridman ដែលត្រូវបានដាក់ទណ្ឌកម្មនៅក្នុងការតស៊ូផ្លូវច្បាប់របស់គាត់ជាមួយប្រទេសលុចសំបួលើទ្រព្យសម្បត្តិដែលបង្កកមានតម្លៃរាប់ពាន់លានដុល្លារ។ កាសែតរុស្ស៊ីបានរាយការណ៍ដោយដកស្រង់ឯកសារផ្លូវច្បាប់ថាលោកស្រី Blair កំពុងធ្វើសកម្មភាពជំនួសពាណិជ្ជកររុស្សីរូបនេះនៅក្នុងបណ្តឹងជុំវិញការសម្រេចចិត្តរបស់រដ្ឋក្នុងការបង្កកទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងគាត់នាពេលកន្លងមក។ ស្ថាបនិកក្រុមហ៊ុន Alfa Group ដែលជាក្រុមហ៊ុនវិនិយោគឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី...