ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១៥ សីហានេះ លោក Masahiko Metoki អគ្គនាយក នៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ នៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយក បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីចប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រកាសថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាចនាពេលខាងមុខនោះទេ ដែលជាជំហាននាំទៅដល់ការលាលែងពីតំណែង ហើយមានឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព ទោះបីជាបន្ទាប់ពីការចាកចេញរបស់លោកក៏ដោយ។ ដោយហៅប្រទេសជប៉ុនថាជា “អ្នកជិតខាងដ៏សំខាន់” ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្តល់ទៅឱ្យសារព័ត៌មានក្យូដូថា ប្រទេសចិន មិនធ្វើអត្ថាធិប្បាយលើនយោបាយក្នុងស្រុករបស់ជប៉ុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពបានបន្ថែមថាទីក្រុងប៉េកាំង ចង់លើកកម្ពស់ “យុទ្ធសាស្ត្រ...
ភ្នំពេញ៖ សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ នូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសតាមរយៈគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉ បានចេញញត្តិគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសរសើរនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលផុតអាណត្តិ សម្រាប់ការផ្លាស់ប្តូរតួនាទី របស់ប្រទេសក្នុងវិស័យ សន្តិសុខពិភពលោក និងជួយបង្កើតទំនាក់ទំនងត្រីភាគី កាន់តែជិតស្និទ្ធ ដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង។ លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ត្រូវបានដឹកនាំដោយភាពក្លាហាន និងភាពច្បាស់លាស់ខាងសីលធម៌ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា...
ភ្នំពេញ ៖ មន្ត្រីជំនាញសេដ្ឋកិច្ច និងអ្នកសិក្សាស្រាវជ្រាវ នៅកម្ពុជាបានលើកឡើងថា គំនិតផ្តូចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺជាគោលនយោបាយបើកចំហរ និងសមាហរណកម្ម សេដ្ឋកិច្ចរបស់ចិន ទៅកាន់សកលោក ។ លោក បណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ត្រូវបានលើកឡើង ដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្ត...
ភ្នំពេញ ៖ នៅសាលប្រជុំ នៃទីស្តីការក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សា ជាមួយក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណង ដើម្បីពង្រឹងនូវទំនាក់ទំនង រវាងក្រសួងទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ...
កាប៊ុល៖ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ នៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ថា ក្រុមតាលីបង់ត្រូវបានគេចាត់ទុកនៅក្នុងតំបន់ដូចនឹង “រដ្ឋាភិបាលដែលទទួលស្គាល់” របស់អាហ្វហ្គានីស្ថាន។ ការកត់សម្គាល់នេះបានធ្វើឡើង ទោះបីជាគ្មានប្រទេសណាមួយបានទទួលស្គាល់ជាផ្លូវការថា ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថាន ភាគច្រើនដោយសារតែគោលនយោបាយ គាបសង្កត់លើស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ របបតាលីបង់ បានបង្កើនការចូលរួមរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ ដូចជាតាមរយៈការចូលរួមសន្និសីទដែលដឹកនាំដោយអង្គការសហប្រជាជាតិ...
កាលពីថ្ងៃទី ១២ ខែសីហា តាមម៉ោងក្រុងប៉េកាំង ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់ ។ ថ្វីត្បិតតែការប្រកួតវិញ្ញាសានៅលើឆាកប្រកួតកីឡាបានបញ្ចប់ក្តី ក៏ប៉ុន្តែការប្រយុទ្ធដើម្បីគាំពារស្មារតីនៃកីឡានៅតែដំណើរការដដែល ហើយរឿងអាស្រូវអំពីសារធាតុជំនួយកម្លាំងនៅក្នុងសហរដ្ឋអាមេរិកបន្តឡើងកម្តៅទៀតផង ។ នៅយប់ថ្ងៃទី ៧ ខែសីហានេះ តាមម៉ោងក្នុងតំបន់ អង្គការប្រឆាំងដូប៉ាពិភពលោក(WADA)បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួនដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងចូលរួមការប្រកួតដែលក្នុងនោះមានករណីយ៉ាងហោចណាស់មួយលើកដែលមិនបានប្រកាសជាសាធារណៈឬមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើដែលល្មើសនឹងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំង ប្រការនេះបានល្មើសដោយផ្ទាល់នូវ«បទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោក»ផង ហើយក៏បានល្មើសនឹងបទប្បញ្ញត្តិនៃទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)ផងដែរ ។...
សេអ៊ូល៖ ទីភ្នាក់ងារទេសចរណ៍ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងបើកទ្វាររបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅក្នុងខែធ្នូ បន្ទាប់ពីបានបិទខ្លួនអស់រយៈពេលជាង ៤ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ទីភ្នាក់ងារទេសចរណ៍ Koryo Tours បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា ខ្លួនបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់ខ្លួនថា ទេសចរណ៍ទៅកាន់រមណីយដ្ឋាន Samjiyon ដែលមានទីតាំងនៅជើងភ្នំ Paektu ក្បែរព្រំដែនកូរ៉េខាងជើងជាមួយប្រទេសចិន និងតំបន់សក្តានុពលផ្សេងទៀតនៃប្រទេស នឹងចាប់ផ្តើមឡើងវិញជាផ្លូវការនៅក្នុងខែធ្នូ។ ទីក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ២០២០...