ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អ្វីដែលកូនខ្មែរម្នាក់ៗ ពលរដ្ឋខ្មែរម្នាក់ៗ ជោគជ័យ មិនថាក្នុងការសិក្សា មិនថាក្នុងការធ្វើអាជីវកម្ម បង្កើតអាជីវកម្មជោគជ័យ គឺជាជោគជ័យរបស់ប្រទេសជាតិទាំងមូល។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដីនិងអភិរក្ស ចំនួន...
តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៩ នៃការចុះចាញ់របស់ខ្លួន ក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងការចងចាំ ដើម្បីកាន់ទុក្ខអ្នកស្លាប់ក្នុងសង្រ្គាម ដែលបានធ្វើឡើងដោយគ្មាន ការរឹតបន្តឹងទាក់ទងនឹងកូវីដ-១៩ ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជ Masako រួមជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមនុស្សចំនួន ៤,០២៣នាក់ ដែលទាក់ទងនឹងអ្នកដែលត្រូវបាន សម្លាប់បានចូលរួមក្នុងពិធី...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារទៅលើ អាកសយានដ្ឋានយោធារបស់រុស្ស៊ី ចំនួន៤កន្លែង កាលពីថ្ងៃពុធ គឺពេញមួយយប់ដោយនៅក្នុង “ការវាយប្រហារនោះគឺបានប្រើយន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយបំផុត” របស់ខ្លួននៅក្នុងអំឡុងពេលជម្លោះ ខណៈដែលអ៊ុយក្រែន បានបន្តការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញ Telegram ថា គោលដៅចម្បងនៃការវាយប្រហារ...
តូក្យូ៖ កាលពីថ្ងៃពុធ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា លោកនឹងមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោត ធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យ សេរី ហៅកាត់ថា (LDP) ដែលកំពុងកាន់អំណាច នៅខែក្រោយតទៅទៀតនោះទេ ដោយធ្វើការរាប់ថយក្រោយ ដល់អាណត្តិ៣ឆ្នាំរបស់គាត់។ ប្រទេសជាតិមួយនេះត្រូវបានគេរំពឹងថា នឹងមើលឃើញនាយករដ្ឋមន្រ្តីថ្មី នារដូវស្លឹកឈើជ្រុះនេះបន្ទាប់ពីការប្រកាសដោយលោក Kishida ដោយមានការងឿងឆ្ងល់...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានប្រកាសកាលពីថ្ងៃពុធថា មេរោគបង្កជំងឺអុតស្វា រឺនៅកាត់ថា mpox ស្ថិតក្នុងគ្រាអាសន្នដល់សុខភាពសាធារណៈ ដែលជាការព្រួយបារម្ភជាអន្តរជាតិ រឺហៅថា (PHEIC) ដែលបានបន្លឺសំឡេងរោទិ៍ អំពីសក្តានុពលរបស់មេរោគ ដែលចម្លងជំងឺជាអន្តរជាតិបន្ថែមទៀត ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភព បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន...
ប៉ារីស៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាស កាលពីយប់ថ្ងៃពុធថា អ្នកបើកយន្តហោះចំនួន២នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុមួយ នៅក្នុងអំឡុងពេលបំពេញបេសកកម្មហ្វឹកហ្វឺន យន្តហោះចម្បាំង Rafale កាលពីព្រឹកមិញ ។លោក Macron បានលើកឡើងនៅលើបណ្តាញសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា “វាគឺជារឿងមួយ ដែលធ្វើឲ្យមានទុក្ខសោកយ៉ាងខ្លាំង...
សាន់ហ្វ្រាន់ស៊ីស្កូ៖ របាយការណ៍បឋមផ្លូវការបានចេញផ្សាយ ឲ្យដឹងកាលពីថ្ងៃពុធថា យន្តហោះចំនួន១គ្រឿង ដែលបានធ្លាក់កាលពីខែមុន នៅឧទ្យានជាតិ Glacier Bay នៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក បានស្ថិតនៅចម្ងាយ ២០០ទៅ៣០០ហ្វីតពីជួរភ្នំដ៏ខ្ពស់ នៅគ្រាដែលយន្តហោះបានធ្លាក់ពីលើភ្នំ ដោយបានសម្លាប់មនុស្សចំនួន ៣នាក់ ដែលនៅលើយន្តហោះនោះ ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍ថា យន្តហោះ Beechcraft...
បរទេស៖ សមាជិកគណបក្សភឿថៃ និងជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឆៃកាសឹម នីតិសិរី (Chaikasem Nitisiri) បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ហើយក៏បានច្រានចោលពីរបាយការណ៍ អំពីសុខភាពរបស់គាត់ផងដែរ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឆៃកាសឹម នីតិសិរី ...
បរទេស៖ បន្ទាប់ពីការសម្រេចរបស់ តុលាការធម្មនុញ្ញដោយសម្លេង ៥ ទល់នឹង ៤ ដើម្បីដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីជ្រើសរើសបេក្ខជនដែលស័ក្តិសម ដើម្បីកាន់តួនាទីជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានសភាលោក...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារ មន្ត្រីទទួលបន្ទុកព័ត៌មាន ដែលមានសមាសភាព៤រូប គឺជាអ្នកនាំពាក្យថ្មីរបស់ រដ្ឋបាលរាជធានីភ្នំពេញ ។ យោងតាមដីកា ស្តីពីការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមាសភាពមន្ត្រីទាំង៤រូប រួមមាន៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន, លោកស្រី ពេជ ស៊ីធឿន...