ពោធិ៍សាត់៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាស ចូលកាន់មុខតំណែងលោក ហេង សុភាណា អតីតអភិបាលស្រុកភ្នំក្រវាញ ជាអភិបាលរងខេត្តពោធិ៍សាត់ ជំនួសលោកចេង ឡៃ ដែលត្រូវទៅទទួលមុខតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្ត ។ ពិធីនោះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរូម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានឲ្យអាជ្ញាធរជាតិអប្សរា បន្តកែសម្រួលការយកប្រាក់ជាថ្មី លើការថតរូបឬវីដេអូ នៅប្រាសាទអង្គរវត្ត បន្ទាប់ពីឃើញមានបញ្ហាចម្រូងចម្រាស រវាងមតិមហាជន ជាមួយអាជ្ញាធរជាតិអប្សរា ទាក់ទិននឹងការកំណត់តម្លៃ ដែលមហាជននៅតែលើកឡើងថា មានតម្លៃថ្លៃ ។ កាលពីថ្ងៃទី២ សីហា អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីសេចក្ដីសម្រេចកែសម្រួល...
ភ្នំពេញ៖ ស្តង់ហាងនំប៉័ងបាយ័ន បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា នៅលើទឹកដីអង្គរ ខេត្តសៀមរាបដើម្បីឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ ។ តាមរយៈបណ្ដាញសងគមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃទី១៥ សីហានេះ ហាងនំប៉័ងបាយ័ន បានសរសេរថា «សូមស្វាគមន៍ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ សូមអញ្ជើញភ្ញៀវជាតិកិត្តិយសចូលរួមពិសា នំនៅស្តង់ហាងនំប៉័ងបាយ័ន ដែលមាននំរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ១៥ សីហា ២០២៤»...
ភ្នំពេញ ៖ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា លោក ឈាង វុន បានទម្លាយ ឯកសារមួយច្បាប់ ដែលមានបក្សប្រឆាំង ចូលរួមគាំទ្រ គម្រោងអភិវឌ្ឍន៍ ត្រីកោណ(CLV)។ ជាមួយនឹងការទម្លាយនេះហើយ លោកក៏វាយបក ទៅក្រុមប្រឆាំងវិញថា កុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ។...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ និងអេស្តូនីបានសម្តែងការគាំទ្រ ចំពោះការវាយប្រហារ របស់អ៊ុយក្រែន ទៅលើតំបន់ Kursk របស់រុស្ស៊ី បន្ទាប់ពីប្រមុខគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដូច្នេះមុននេះបន្តិចទៅហើយ។ រដ្ឋាភិបាលក្រុងគៀវបានបញ្ជូនទាហានជាច្រើនពាន់នាក់ឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីសប្តាហ៍មុនហើយបើ យោងតាមទីក្រុងមូស្គូ ពួកគេបានរឹបអូសយកភូមិរាប់សិប និងបានកំណត់គោលដៅជនស៊ីវិលដោយមិនរើសអើងនោះទេ។ នាយករដ្ឋមន្ត្រីហ្វាំងឡង់...
បរទេស៖ សភាតំណាងរាស្រ្តរបស់ប្រទេសថៃ គឺនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឱ្យបណ្តេញ លោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានសភាថៃ លោក Wan Muhamad Noor Matha...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេស ដូចនៅបង់ក្លាដេសនៅពេលនេះរហូតដល់ពេលអនាគតនៅកម្ពុជានោះទេ។ ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី បន្ទាប់ពី មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការ បោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបាននិយាយថាទាហានអាមេរិកចំនួន៨នាក់បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនៅ លើមូលដ្ឋានរបស់ពួកគេនៅភាគឦសានប្រទេសស៊ីរីប៉ុន្តែតួលេខនេះគឺគ្មានអ្នកបាត់បង់ជីវិតទេ។ វីដេអូដែលត្រូវបានចែកចាយតាមអ៊ីនធឺណិត កាលពីសប្តាហ៍មុន យន្តហោះគ្មានមនុស្សបើកបានចាប់ផ្តើមឆេះនៅឯមូលដ្ឋាននៅ Rimelan ជិតព្រំដែនជាមួយនឹងប្រទេសតួគី និងប្រទេសអ៊ីរ៉ាក់។ ឧត្តមសេនីយឯក Patrick Ryder នៃកងទ័ពអាកាស អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានបង្ហាញចំនួនអ្នករងរបួស ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា យោធាទាំង៨នាក់ ដែលរងផល ប៉ះពាល់ត្រូវបានព្យាបាលដោយ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងទាក់ទងជាមួយទីក្រុងគៀវអំពីការលុកលុយដែលកំពុងបន្តរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ កាលពីសប្តាហ៍មុន អ៊ុយក្រែនបានបញ្ជូនទាហានជាច្រើនពាន់នាក់ឆ្លងកាត់ព្រំដែនរុស្ស៊ី ដើម្បីដណ្តើមយកភូមិរាប់សិប និងតម្រង់គោលដៅជនស៊ីវិលដោយមិនរើសមុខនោះឡើយនៅក្នុងតំបន់នេះ។ លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា ៖ខ្ញុំបាននិយាយជាមួយបុគ្គលិករបស់ខ្ញុំជាទៀងទាត់ ប្រហែលជារៀងរាល់៤ឬ ៥ម៉ោងសម្រាប់រយៈពេល៦ឬ៨ថ្ងៃចុងក្រោយហើយវាកំពុងបង្កើតភាពលំបាកពិតប្រាកដប្រជាសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ គាត់បន្ថែមដែរថា៖ហើយយើងបានទាក់ទងគ្នាដោយផ្ទាល់...
ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខអាចារ្យ និងអាចារិនី នាព្រឹកថ្ងៃទី១៥ សីហា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រារព្ធកម្មវិធីនានា ត្រូវមានការឯកភាពគ្នាត្រូវតាមក្បួនខ្នាតរបស់ខ្មែរ ដើម្បីជៀសវាងកុំឲ្យមានជម្លោះ។ នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ អាចារ្យ និងអាចារិនី ទូទាំងប្រទេស លើកទី៩ ចំនួន...