បរទេស៖ កាសែត Taipei Times បានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា បណ្តុំដំបូងនៃជើងទម្របាញ់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួន ១១ គ្រឿង អាចទៅដល់កោះតៃវ៉ាន់ នៅចុងឆ្នាំ ២០២៤ ។ ការដឹកជញ្ជូនដែលរំពឹង ទុកគឺជាផ្នែកមួយ នៃការគាំទ្រជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ ទោះបីជាមានការ តវ៉ាយ៉ាងខ្លាំងពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះ ជាផ្នែកមួយនៃប្រទេសចិនក៏ដោយ។...
បរទេស៖ ក្រសួងការ បរទេសអាមេរិក បានបើកភ្លើងខៀវក្នុងការលក់អាវុធថ្មីតម្លៃជាង ២០ ពាន់លានដុល្លារ បើទោះបីជាមាន សម្ពាធលើរដ្ឋបាល របស់ប្រធានាធិបតី Joe Biden ដើម្បីបញ្ឈប់ការចែកចាយអាវុធដល់អ៊ីស្រាអែល និងជំរុញឱ្យអ៊ីស្រាអែល ចូលទៅក្នុងការចរចា បទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីបញ្ឈប់ការបង្ហូរឈាម នៅហ្គាហ្សាក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែសីហា...
ម៉ូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបាន “ការឆ្លើយតបដ៏សក្តិសម” ជាមួយនឹងភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការដកកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រតិបត្តិការមួយ តាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “ខ្មាំងសត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន...
ម៉ូស្គូ៖ រុស្ស៊ី បាននឹងកំពុងប្រឈមមុខ នឹងការបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីទឹកដីរបស់ខ្លួន ខណៈដែលប្រជាជន រុស្ស៊ីរាប់ម៉ឺននាក់ នៅតាមតំបន់ព្រំដែន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការវាយលុកថ្មីរបស់អ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបានវាយបំបែកផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី។ បច្ចុប្បន្ននេះ យោធាអ៊ុយក្រែន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ២៨នៅក្នុងតំបន់ នេះបើយោងតាមលោក Alexei Smirnov អភិបាលស្តីទីក្នុងតំបន់។...
ភ្នំពេញ ៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានសង្កេតឃើញថា រាល់ការប្រារព្ធពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមានការចូលរួមកែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន ក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ។ នាឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់...
កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានណែនាំ និងស្នើដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជន ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ឱ្យបាននូវស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន អតីយុទ្ធជន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅទូទាំងប្រទេស លើកទី៩ ចំនួន ១០០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។ គិតមកទល់បច្ចុប្បន្ននេះ ក្រសួងធម្មការ និងសាសនា បានបើកវគ្គបណ្តុះបណ្តាល តួនាទី...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម និងគណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ បានបើកប្រជុំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋាន ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពាក្ដី ជូនជនក្រីក្រដោយមិនយកកម្រៃ តាមរយៈគម្រោងធាវីដល់មូលដា្ឋន ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លី...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ ស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការបិទផ្សាយបញ្ជីទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត ព្រមទាំងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ លោក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...