ភ្នំពេញ៖ មួយរយៈនេះឃើញមានព័ត៌មានជាច្រើន និយាយអំពីព្រឹត្តិការណ៍ Gumball 3000 ថានឹងរៀបចំនៅកម្ពុជានាខែកញ្ញាខាងមុខនេះ! តើព្រឹត្តិការណ៍នេះនឹងកើតមានឡើងពិតប្រាកដដែរឬយ៉ាងណា? ថ្ងៃនេះ តំណាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីបម៉ុង ចេញមកធ្វើសន្និសីទសារព័ត៌មានដោយផ្ទាល់ ស្ដីពីការប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 ដែលប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក មកជួបជុំគ្នានៅកម្ពុជា។ ថ្ងៃទី១០ ខែសីហា នៅផ្សារទំនើប ជីប...
បរទេស៖ ប្រទេសចិនបានដាក់ពាក្យបណ្តឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដាក់ពន្ធបន្ថែមបណ្តោះអាសន្ន របស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី (EVs) ដែលធ្វើឡើងនៅក្នុងប្រទេសអាស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សហភាពអឺរ៉ុបកាលពីខែមុនបានដំឡើងពន្ធចាប់ពី ១៧,៤% ទៅ ៣៧,៦% លើការនាំចូលរថយន្តអគ្គិសនី ( EV )របស់ចិន...
បរទេស៖ Rheinmetall ដែលជាក្រុមហ៊ុនផលិតសព្វាវុធឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសថា ក្រុមហ៊ុនបានបង្កើនប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ស្ទើរតែទ្វេដងនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤ ហើយឥឡូវនេះមានកំណត់ត្រានៃការបញ្ជាទិញដែលមានតម្លៃជាង ៥០ ពាន់លានដុល្លារ។ ក្រុមហ៊ុនបាននិយាយថា ជម្លោះអ៊ុយក្រែន “បានធ្វើឱ្យដំណើរការអាជីវកម្មប្រសើរឡើងគួរឱ្យកត់សម្គាល់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង...
បរទេស៖ ស្ត្រីជនជាតិឡាវម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក នៃបន្ទប់ខុនដូរបស់នាង ជាមួយនឹងរបួសស្នាមកាត់បំពង់កយ៉ាងជ្រៅ។ ប៉ូលិសនៅមិនទាន់សន្និដ្ឋានថា ស្រ្តីរូបនេះត្រូវគេសម្លាប់ ឬក៏ធ្វើអត្តឃាតខ្លួនឯងនោះទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ Damchaluai Samkanying អធិការរងប៉ូលិសប៉ុស្តិ៍ Nong Prue ត្រូវបានគេជូនដំណឹងប្រាប់នៅម៉ោង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអជ្ញាធរជាតិមានជំនាញជាអ្នកឃ្លាំមើលអ៊ីនធឺណិតរុស្ស៊ី Roskomnadzor បានធ្វើការរឹតបន្តឹងការចូលប្រើកម្មវិធីផ្ញើសារ Signal ដោយលើកឡើងពីបញ្ហាផ្លូវច្បាប់មួយចំនួន។ កម្មវិធីSignal ត្រូវបានគេសង្ស័យជាយូរមកហើយថាជាអ្នកនាំសារដែលមានសុវត្ថិភាព ប៉ុន្តែអ្នករិះគន់បានព្រមានថាវាត្រូវបានបង្កើតឡើង និងរក្សាបានដោយមូលទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកដែលហៅកាត់ថា CIA ។ កន្លងមកSignal ធ្លាប់ត្រូវបានណែនាំដោយអ្នកផ្សាយព័ត៌មានរបស់ NSA Edward Snowden និងមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk...
ភ្នំពេញ៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាស្នើដល់ពុទ្ធសាសនិកជនចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពពុទ្ធសាសនា ដើម្បីឲ្យពុទ្ធសាសនា កាន់តែរីកចម្រើននៅកម្ពុជា និងមានសន្តិភាពផ្លូវចិត្ត។ សង្ឃដីការបស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ក្នុងឱកាសនិមន្តជាព្រះអធិបតីភាព បើកវេទិកា សាសនាសន្តិភាពផ្លូវចិត្ត នៅសណ្ឋាគារ...
ប៉េកាំង៖ មានករណី ”ផ្ទុះដ៏កក្រើក” បានផ្ទុះឡើងតាមរយៈកប៉ាល់ដឹកកុងតឺន័រមួយកាលពីថ្ងៃសុក្រ នៅកំពង់ផែ Ningbo-Zhoushan ស្ថិតនៅភាគខាងកើតនៃប្រទេសចិន ដែលជាកំពង់ផែដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ មិនមានអ្នកស្លាប់ ឬរបួសត្រូវបានគេរាយការណ៍ភ្លាមៗពីការបំផ្ទុះនេះនៅឡើយទេ។ ខ្សែវីដេអូបានបង្ហាញអំពីដុំភ្លើងដែលបានឆាបឆេះទូទាំងផ្ទៃកប៉ាល់ទាំងមូល និងបានជះកម្ទេចកម្ទីប៉ើងទៅលើអាកាស។ ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍មកថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ និង ៤០យប់ ម៉ោងក្នុងស្រុក នៅលើកប៉ាល់ YM...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបន្តធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ទៅលើកងទ័ពអ៊ុយក្រែនដែលបានឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ Kursk កាលពីដើមសប្តាហ៍នេះ ។ ក្នុងនោះដែរក្រសួងការពារជាតិនៅទីក្រុងមូស្គូបានរាយការណ៍កាលពីថ្ងៃសុក្រដដែលក៏បានធ្វើការផ្តល់នូវការប៉ាន់ប្រមាណចំនួនអ្នកស្លាប់ និងរបួសរបស់ទីក្រុងគៀវក្នុងប្រតិបត្តិការលុកលុយលើកនេះផងដែរ។ យោងតាមក្រសួងនេះ អ៊ុយក្រែន បានបាត់បង់ទាហានរហូតដល់ ៩៤៥នាក់ ព្រមទាំងរថពាសដែក ១០២គ្រឿង រួមទាំងរថក្រោះ ១២គ្រឿង និងរថពាសដែក ១៧គ្រឿង។ តួលេខនេះរួមមានទាហានជាង...
សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានប្រកាសថា ក្រុងកៀវនឹងបញ្ជូនកាំជ្រួច និងគ្រាប់រំសេវដែលមានតម្លៃ ១២៥លានដុល្លារ ដល់ទីក្រុងគៀវ ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ ក្រសួងការពារជាតិអាមេរិកបានកត់សម្គាល់កាលពីថ្ងៃសុក្រថា នេះគឺជាជំនួយលើកទី៦៣ហើយដែលផ្តល់ដល់អ៊ុយក្រែនចាប់តាំងពីខែសីហា ឆ្នាំ២០២១ ពោលគឺមានរយៈពេល ៦ខែមុនពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ ដើម្បីជួយក្រុងកៀវបំពេញ តម្រូវការសន្តិសុខ និងការការពារដ៏សំខាន់ សហរដ្ឋអាមេរិកនឹងបញ្ជូនកាំជ្រួចប្រឆាំងយន្តហោះ Stinger ផង...