ណាហ្គាសាគី៖ អភិបាលក្រុងណាហ្គាសាគី ភាគនិរតីនៃប្រទេសជប៉ុន បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ថា ការមិនអញ្ជើញសម្រាប់អ៊ីស្រាអែលឱ្យចូលរួមក្នុងពិធីប្រចាំឆ្នាំរំលឹកខួបលើកទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់ទីក្រុងនេះមិនមានហេតុផលនយោបាយនោះទេ ហើយនឹងមិនមានការផ្លាស់ប្តូរ ចំពោះការសម្រេចចិត្តនោះទេ។ ការកត់សម្គាល់របស់អភិបាលក្រុងណាហ្គាសាគី លោក Shiro Suzuki បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីវាត្រូវបានគេបង្ហាញថា បេសកជននៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្ញើលិខិតមួយទៅកាន់ទីក្រុងណាហ្គាសាគី...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា ការធ្វើឃាតប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh មិនអាចទៅរួចនោះទេបើគ្មានភ្លើងខៀវ និងការគាំទ្រពីសហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃពុធនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលធ្វើឡើងនៅទីក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការធ្វើឃាតលោក Haniyeh ក្នុងចំណោមរឿងជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។ លោក...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានទទួលជំនួយថវិកាជាង ៩៣ពាន់លានដុល្លារពីដៃគូអន្តរជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មូលនិធិទាំងនេះមានសារៈសំខាន់ សម្រាប់ដោះស្រាយតម្រូវការអាទិភាពក្នុងវិស័យសង្គម និងមនុស្សធម៌ ដូចជាកម្មវិធីជំនួយសង្គម ការបង់ប្រាក់សង្គម សម្រាប់មនុស្សចាស់ ប្រាក់ខែសម្រាប់មន្ត្រីរាជការ និងផ្សេងៗទៀត”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រហែល ៤០ពាន់លានដុល្លារត្រូវបានបែងចែកទៅឱ្យទីក្រុងគៀវ តាមរយៈយន្តការរបស់ធនាគារពិភពលោក សម្រាប់គោលបំណងជាក់លាក់...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយលុកការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការឈានទៅមុខកាន់តែជ្រៅទៅក្នុងតំបន់ Kursk នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា “ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ អង្គភាពការពារព្រំដែន រួមជាមួយនឹងឆ្មាំព្រំដែន អង្គភាពពង្រឹង និងកងកម្លាំងបម្រុង ដែលទើបនឹងមកដល់បានរារាំងសត្រូវពីការឈ្លានពានជាមួយនឹងការប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំជ្រួច និងការបាញ់កាំភ្លើងធំ” ។ ប្រភពបានកត់សម្គាល់ថា “ការប៉ុនប៉ងរបស់អង្គភាពដាច់ដោយឡែក ដើម្បីជ្រាបចូលកាន់តែជ្រៅទៅក្នុងទិសដៅតំបន់ Kursk...
ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែសីហា នៅរាជធានីភ្នំពេញ (កម្ពុជា) ក្រុមហ៊ុន Viettel Cambodia (Metfone) និង ស្ថប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងដំណើរបដិវត្តន៍វិស័យអប់រំនៅកម្ពុជា។ មានវត្តមានក្នុងពិធីនេះផងដែរលោក សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ លោកស្រី គឹម...
ហ្គាហ្សា៖ បន្ទាប់ពីបញ្ជាជម្លៀសថ្មីចេញដោយអាជ្ញាធរអ៊ីស្រាអែល ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ដៃគូរបស់ខ្លួនបានរាយការណ៍ថាប្រជាជនហ្គាហ្សា រាប់ពាន់នាក់ទៀតបានភៀសខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Khan Younis ភាគខាងលិចឆ្ពោះទៅកាន់ Al Mawasi។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការណែនាំនេះប៉ះពាល់ដល់ប្រជាជននៅភាគខាងកើត និងកណ្តាលតំបន់ Khan Younis និងតំបន់ Al Salqa។ ប្រភពពី...
ប៉េកាំង៖ បេសកជនចិនតំណាងអចិន្ត្រៃយ៍ រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ពង្រឹងសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោក Geng Shuang បានឲ្យដឹងនៅក្នុងសន្និសីទសង្ខេប ស្តីពីការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ដែលបណ្តាលមកពីអំពើភេរវកម្មថា “នាពេលបច្ចុប្បន្ន អំពើភេរវកម្មនៅតែបន្ត គំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ”។ ដោយកត់សម្គាល់ថា ការគំរាមកំហែងដែលបង្កឡើងដោយក្រុម Daesh, Al-Qaeda...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានឆ្លើយតបទៅកាន់អ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងបញ្ជូនគណៈប្រតិភូ ទៅបន្តការចរចាលើកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅថ្ងៃទី១៥ ខែសីហា។ ការិយាល័យរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចា នឹងត្រូវបានបញ្ជូន ដើម្បីបញ្ចប់ព័ត៌មានលម្អិត សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកសម្រុះសម្រួលនៃប្រទេសទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមដោយ...
គ៊ែរ៖ តំបន់មជ្ឈិមបូព៌ា បាននិងកំពុងត្រៀមខ្លួនសម្រាប់ការបង្កើន ភាពតានតឹងចំពេលប្រទេសអ៊ីរ៉ង់ និងការគំរាមកំហែងរបស់សម្ព័ន្ធមិត្ត របស់ខ្លួនក្នុងការសងសឹក ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសបូឡាកាលពីសប្តាហ៍មុន។ ខណៈពេលដែលអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយប្រហារសងសឹក ដែលពួកគេចាត់ទុកថា ជិតមកដល់នោះ ការភ័យខ្លាច ចំពោះការផ្ទុះឡើងនៃជម្លោះហ្គាហ្សា បានជំរុញឱ្យប្រទេសជាច្រើននៅក្នុងតំបន់ និងលើសពីនេះ ឱ្យលុបចោលជើងហោះហើរ និងធ្វើបច្ចុប្បន្នភាពការណែនាំអំពី ការធ្វើដំណើរទាក់ទងនឹងប្រទេសទាំងនោះ នៅក្នុងកង្វល់នៃភាពតានតឹងក្នុងតំបន់។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់តាមហ្វេសប៊ុក នាថ្ងៃទី១០ សីហានេះ ថា Pig Butchering Scam គឺមកពីពាក្យភាសាចិនហៅថា “shā zhū pán” មានន័យថា “សម្លាប់ជ្រូក”។ ពាក្យ “ជ្រូក” គឺសំដៅលើជនរងគ្រោះ ដែលត្រូវជនសង្ស័យចូលទៅក្បែរ និងព្យាយាមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ដើម្បីអូសទាញឲ្យវិនិយោគលើគម្រោងក្លែងក្លាយ...