ភ្នំពេញ៖ បងប្អូនអ្នកស្នេហាវិស័យរថយន្ត Supercar ប្រាកដជាធ្លាប់បានលឺ និងស្គាល់ឈ្មោះលោក Maximillion Cooper ហើយ! កន្លែងណាមានឈ្មោះគាត់ កន្លែងនោះតែងតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើង។ ថ្ងៃនេះ ស្រាប់តែប្រទះឃើញវត្តមាន លោក Maximillion Cooper នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានទាំងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីក្រុមហ៊ុន ជីប ម៉ុង ទៀតផង។ តើនឹងមានអ្វីកើតឡើងនៅកម្ពុជាយើង?...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត Politico បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអាល្លឺម៉ង់ថា ប្រទេសអាល្លឺម៉ង់ កំពុងស្វែងរកការរួមបញ្ចូលថ្លៃដើមនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលប្រើប្រាស់ដោយយោធា នៅក្នុងថវិកាការពារជាតិរបស់ខ្លួនដើម្បីរក្សាការចំណាយលើសពីគោលដៅរបស់ណាតូ។ សម្ព័ន្ធមិត្តរបស់ទីក្រុងប៊ែរឡាំង បានរិះគន់មហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប មួយនេះចំពោះការខកខានមិនបានគោរពការ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចំណាយ ២ភាគរយ នៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនលើវិស័យការពារជាតិជារៀងរាល់ឆ្នាំ។ អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងសហភាពអឺរ៉ុប និងជាសមាជិកអង្គការណាតូធំជាងគេនៅអឺរ៉ុប អាចរាប់បញ្ចូលទាំងការចំណាយលើផ្លូវថ្នល់ និងផ្លូវដែកដែលត្រូវការសម្រាប់ដឹកទាហាន និងរថក្រោះឆ្លងកាត់រដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីវាយលុកគោលដៅដែលកំណត់ដោយប្លុក ជាពិសេសបន្ទាប់ពីឆ្នាំ ២០២៧។ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា ថវិកាការពារជាតិប្រចាំឆ្នាំរបស់ប្រទេសដែលត្រូវបានបែងចែកសម្រាប់ណាតូក៏នឹងគ្របដណ្តប់...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើអ្នកសារព័ត៌មាន បន្ដផ្សព្វផ្សាយ និងជំរុញឲ្យមានការយល់ដឹងពីហានិភ័យ នៃមេរោគអេដស៍ និងលើកទឹកចិត្តដល់អ្នកសង្ស័យមកធ្វើតេស្តរកមេរោគអេដស៍។ ក្នុងពិធីបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា នាថ្ងៃ៨ សីហា លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា កម្ពុជា ជាប្រទេសដែលទទួលបានការទទួលស្គាល់ពីអង្គការយូអិនអេដស៍ដែល...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា វប្បធម៌ សិល្បៈ ជាដួងព្រលឹងជាតិ និងជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ។ នាឱកាសអញ្ជើញទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់គណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកស្រី ម៉ៅ ចំណាន ប្រធានសមាគម...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងបេឡារុស្ស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ ដើម្បីទប់ទល់នឹងលទ្ធិឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ របាយការណ៍បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ មេបញ្ជាការកងទ័ពអ៊ីរ៉ង់លោក Abdolrahim Mousavi និងជាមេបញ្ជាការកងទ័ពការពារដែនអាកាសបេឡារុស្សលោក Andrey Lukyanovich បានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យការពារជាតិ។ លោក Mousavi បានលើកឡើងថា...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី កំពុងបន្តប្រយុទ្ធជាមួយអង្គភាពអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងគៀវ លើតំបន់ Kursk របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ។ ក្រសួងបានឲ្យដឹងថា ការប្រយុទ្ធគ្នាបានបន្តពេញមួយយប់នៅក្នុងតំបន់នៃតំបន់ Kursk ជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយបន្ថែមថា អ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ ២៦០នាក់ និងរថពាសដែក ៥០គ្រឿង ព្រមទាំងរថក្រោះចំនួន ៧ គ្រឿង រថពាសដែកចំនួន ៨គ្រឿង...
ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។ ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាប់នឹងគល់ស្ពានអាកាសបឹងត្របែក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងអ្នកជំនាញ Review ផលិតផលអេឡិកត្រូនិកជាច្រើនរូបទៀតផង។...
យូអិន៖ បេសកជនចិន នៅថ្ងៃពុធបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Dai Bing ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសចិន បានឲ្យដឹងថា “ដូចដែលយើងនិយាយ ជម្លោះនៅតំបន់ ហ្គាហ្សាស្ទ្រីប បានបន្តអស់រយៈពេលជាង ៣០០ថ្ងៃដោយស្ត្រីជាង ១ម៉ឺននាក់ត្រូវបានសម្លាប់ និងស្ត្រី និងក្មេងស្រីប៉ាឡេស្ទីនជាងមួយលាននាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស”។ អង្គការសហប្រជាជាតិ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ...
បរទេស៖ ឧស្សាហកម្មផលិតកម្ម នៅក្នុងប្រទេសអាល្លឺម៉ង់ បានកត់ត្រាកំណើនដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងបរិមាណនៃការបញ្ជាទិញថ្មី នៅក្នុងខែមិថុនា ខណៈពេលដែលសូចនាករ ផ្សេងទៀតនៅតែមានលាយឡំគ្នា ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏ផុយស្រួយ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការបញ្ជាទិញថ្មីពិតប្រាកដ ក្នុងការផលិត ក្នុងខែមិថុនា គឺខ្ពស់ជាង ៣,៩ភាគរយកាលពីខែឧសភា នេះបើយោង តាមតួលេខបណ្តោះអាសន្នដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយការិយាល័យស្ថិតិសហព័ន្ធ ដែលពីមុនការបញ្ជាទិញថ្មី បានធ្លាក់ចុះរយៈពេល ៥ខែជាប់ៗគ្នា។ ទន្ទឹមនឹងនេះ ការបញ្ជាទិញថ្មី...
រ៉ូម៖ សភាជាន់ទាបអ៊ីតាលី បានផ្តល់ការ អនុម័តចុងក្រោយរបស់ខ្លួន ចំពោះវិធានការនានា ក្នុងគោលបំណង បន្ធូរបន្ថយការចង្អៀតណែនក្នុងពន្ធនាគារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ច្បាប់នេះបានអនុម័តដោយសំឡេងគាំទ្រ ១៥៣ សំឡេង ៨៩ ប្រឆាំង និងអនុប្បវាទ ១ សំឡេង បន្ទាប់ពីបានអនុម័តរួចហើយដោយព្រឹទ្ធសភា។ វិធានការថ្មីត្រូវបានណែនាំជាលើកដំបូង ដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni...