បរទេស៖ លោក Tim Walz គឺជាជម្រើសរបស់លោកស្រី Kamala Harris ទោះបីជាលោកស្រីមិនបានប្រកាសជាផ្លូវការក៏ដោយ។ ដូច្នេះតើគាត់ជានរណា? យោងតាមសារព័ត៍មាន BBC បានផ្សាយថា មុនពេលត្រូវបានជ្រើសរើសជាអភិបាលរដ្ឋ Minnesota ក្នុងឆ្នាំ2018 លោក Walz ត្រូវបានគេស្គាល់ថាជាអ្នកប្រជាធិបតេយ្យ ដែលត្រូវបានសាកល្បងដោយសមរភូមិ ដែលបានបម្រើការរយៈពេល ១២ឆ្នាំនៅក្នុងសភា។ គាត់ទទួលបានការចាប់អារម្មណ៍ជាតិចំពោះយុទ្ធសាស្ត្ររបស់គាត់ក្នុងការហៅ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យអនុវត្តនូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចាប់ពីពេលនេះតទៅ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពី គ្រប់តួអង្គ ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ និងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយ មានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ...
កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីររៀបចំដែនដី សំណង់ និងសុរិយោដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយធានាបានថារាល់បណ្ណកម្មសិទ្ធិទាំងអស់ត្រូវឱ្យលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ។ លោក គួច ចំរើន បានណែនាំបែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង នាថ្ងៃទី៦ សីហា លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា មិត្តភាពរវាង កម្ពុជា-ចិន ត្រូវបានបន្តពង្រឹង និងពង្រីកឥតឈប់ឈរ រហូតមកដល់ពេលនេះ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក John Healey បាននិយាយថា កងទ័ពអង់គ្លេសនឹងមិនជាប់ពាក់ព័ន្ធក្នុងការដោះស្រាយជាមួយ កុប្បកម្មដែលកំពុងរីករាលដាលនៅទូទាំងចក្រភពអង់គ្លេសនោះទេ ដោយលោក John Healey បានទទូចថា ប៉ូលីសមានអំណាចដើម្បីការពារប្រទេសជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Healey បាននិយាយទៅកាន់សារព័ត៌មាន Sky...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វីលៀម ខន់ឃ្លីន(William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ(ACILS) នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនៅពេលនេះ គឺផ្តោតលើការលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ (OSH)...
ភ្នំពេញ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ អតីតនាយកនិងនាយករងរដ្ឋបាលរាជធានីភ្នំពេញត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងរាជធានីភ្នំពេញ បានប្តេជ្ញានឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងមាត់ ក្នុងការធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នូវគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ នៅក្នុងពិធីនេះ តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត ម៉ៅ...
បរទេស៖ អ្នករៀបចំការតវ៉ាដ៏សំខាន់មួយរបស់និស្សិតក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យម្ចាស់រង្វាន់ណូបែលសន្តិភាពគឺលោក Muhammad Yunus ដើម្បីទទួលបានការតែងតាំងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នថ្មី មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលបានកាន់តំណែងដ៏យូរ បានលាលែងពីតំណែងហើយបានភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីភាពចលាចលដ៏សាហាវជាច្រើនសប្តាហ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Nahid Islam ដែលជាអ្នករៀបចំការបង្ហោះវីដេអូនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា មេដឹកនាំបាតុកម្មរបស់និស្សិតបានពិភាក្សារួចហើយជាមួយលោក...
ភ្នំពេញ ៖ តាមការចាត់តាំងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរ សុខទុក្ខ បងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក រដ្ឋមន្រ្តីបានចុះជួបជាមួយបងប្អូន កម្មករនិយោជិត...
វ្លាឌីស្ដុក៖ ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានឲ្យដឹងថា នាវាមុជទឹកនៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បានបំផ្លាញនាវាសត្រូវក្លែងធ្វើអំឡុងពេលធ្វើសមយុទ្ធនៅសមុទ្រជប៉ុន។ យោងតាមសេណារីយ៉ូសមយុទ្ធនេះ ក្រុមនាវិកនៃនាវាមុជទឹក “Komsomolsk-on-Amur” ត្រូវបានបំពេញភារកិច្ចដោយសម្ងាត់ចូលទៅជិតគោលដៅ ដោយភ្ជាប់ជាមួយនាវាសត្រូវក្លែងធ្វើ ដែលតំណាងដោយគោលដៅពិសេស ហើយបន្ទាប់មកលួចចាកចេញពីតំបន់នោះ។ បញ្ជាការកងនាវាបានឲ្យដឹងថា “នាវិកនៃនាវាមុជទឹកបានបំពេញបេសកកម្ម ដែលបានកំណត់ដោយជោគជ័យ។ ការបាញ់នេះត្រូវបានអនុវត្តជាមួយនឹងប្រព័ន្ធគ្រាប់រ៉ុក្កែត torpedo ចំនួនពីរ ដោយអនុលោមតាមតម្រូវការសុវត្ថិភាព” ។...