ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៦ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតផ្នែកវិទ្យាសាស្រ្ត សុខាភិបាលចំនួន ៤០៣នាក់ (នារី២៧៥នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky បាននិយាយថា អ៊ុយក្រែនកំពុងជំរុញប្រទេសណាតូ ឱ្យបង្កើតក្រុមប្រទេសចម្រុះ ដែលអាចមានលទ្ធភាព ក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ីប៉ុន្តែ ប្លុកយោធាដែលដឹកនាំដោយអាមេរិក ពីមុនបានបដិសេធ មិនធ្វើដូច្នេះរួចទៅហើយ។ រដ្ឋាភិបាលទីក្រុងគៀវ បានដាក់សម្ពាធជាយូរ មកហើយលើក្រុមអ្នកគាំទ្រ លោកខាងលិចរបស់ខ្លួនឱ្យចូលរួមក្នុងជម្លោះជាមួយក្រុងមូស្គូ ហើយចាប់ផ្តើមបាញ់...
ភ្នំពេញ៖ លោក ឃួង ស្រេង បានលើកឡើងថា គម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូរ របស់ប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ឯក ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ហើយត្រូវបានបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់មូលនិធិ Nippon ថា ដោយសារប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាការងារអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ សីហា នេះ លោក Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានលើកឡើងថា ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ ប្រទេសកម្ពុជា។ ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូន សម្តេចធិបតី...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានជួបជុំគ្នាដើម្បីទូងស្គរ ទះដៃអបអរសាទរពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយម្នាក់ៗបង្ហាញពីស្នាមញញឹម មោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល ដែលបានសាងសង់ព្រែកជីកដែលមានលក្ខណៈជាប្រវត្តិសាស្ត្រមួយនេះ។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
ភ្នំពេញ៖ សហជីពទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំនៅតាមទីស្នាក់ការរៀងៗខ្លួនដើម្បីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងនៅស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ទន្ទឹមនឹងនេះ...
បរទេស៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina តាមសេចក្តីរាយការណ៍បានលាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសនេះ ពេលកំពុងប្រឈមមុខនឹងការតវ៉ាដែលកំពុងបន្ត។ យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនួយការម្នាក់បានប្រាប់ Al Jazeera ថាមេដឹកនាំដ៏យូររបស់ប្រទេសនេះបានឡើងលើឧទ្ធម្ភាគចក្រយោធា បន្ទាប់ពីហ្វូងមនុស្សមិនអើពើនឹងបម្រាមគោចរជាតិ ដើម្បីសម្រុកចូលវិមាននាយករដ្ឋមន្ត្រីនៅទីក្រុង Dhaka...
ភ្នំពេញ៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស បានជួបជុំគ្នាអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។ ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ...
កំពង់ស្ពឺ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃ៥ សីហានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។ លោក ឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺមានប្រសាសន៍ថា សម្រាប់ការចុះអនុស្សរណនេះ ក្នុងគោលបំណងជួយពង្រឹងនៃទីផ្សារជាពិសេស គឺសហការគ្នាជាមួយអ្នកវិនិយោគនៅក្រៅប្រទេស ដើម្បីកៀគរអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគមកពីបរទេស ជាពិសេសប្រទេសក្នុងអាស៊ានតែម្តង។ លោកបន្តទៀតថា កាលណាមានក្រុមហ៊ុនមកពីបរទេសច្រើនមកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ...