ភ្នំពេញ៖ គ្រប់ពេលវេលាទាំងអស់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១ មុនគេ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ ភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុងស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។ លោក ផល វណ្ណៈ...
ភ្នំពេញ៖ ពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ២ ខែសីហា ឆ្នាំ២០២៤ ចាប់បានសត្វឈ្លូស ០១ក្បាល ដែលរត់ចូលភូមិអ្នកស្រុក ក្រោយចាប់បាន ពលរដ្ឋបានរាយការណ៍ជូន អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីចាត់ចែងនាំយកទៅព្រលែង ចូលទៅក្នុងព្រៃវិញ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីពលរដ្ឋភ្លាម អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់ក្រុមការងារ...
ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់បណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើឲ្យបានច្រើន ជាពិសេសគឺដើមឈើអត្តសញ្ញាណខេត្ត របស់ខ្លួន ដូចជាក់ស្ដែងនៅខេត្តកែប មានដើមក្ងោកជាដើម។ ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តកែប នៅថ្ងៃសៅរ៍ ទី៣ ខែសីហា ២០២៤នេះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានមានប្រសាសន៍ថា...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សម្រេចកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីមួយចំនួន ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹក នៅក្នុងរមណីយដ្ឋានអង្គរ ។ ការកែសម្រួលនេះធ្វើឡើងបន្ទាប់ពី នាថ្ងៃទី២ សីហា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអាជ្ញាធរជាតិអប្សរា ឱ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ។ បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងគោលដៅបង្កភាពងាយស្រួលជូនដល់សាធារណជន...
BREAKING បក្សកុម្មុយនិស្តវៀតណាម បោះឆ្នោត លោក To Lam ជាមេដឹកនាំកំពូលរបស់ខ្លួន។ AFP។
បរទេស៖ រដ្ឋមន្ត្រីផ្នែកស៊ើបការណ៍អ៊ីរ៉ង់លោក Esmail Khatib បានចោទប្រកាន់ទៅលើ សហរដ្ឋអាមេរិកថា បានបើកភ្លើងខៀវលើផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើឃាតប្រមុខនយោបាយ របស់ក្រុមហាម៉ាស់លោក Ismail Haniyeh ។ លោក Khatib បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ នៅក្នុងសារចូលរួមរំលែកទុក្ខចំពោះមរណភាព របស់លោក Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ជាកន្លែងដែលគាត់កំពុងស្នាក់នៅ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបានសារភាពថាបានសម្លាប់អ្នកកាសែត Al Jazeera ម្នាក់ដែលមានឈ្មោះថាIsmail al-Ghoul ហើយអ៊ីស្រាអែលត្រូវបានចាត់ទុកថាគាត់គឺជាភេរវករដែលបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីឆ្នាំមុនលើរដ្ឋជ្វីហ្វ។ កាលពីថ្ងៃពុធ Al Jazeera បាននិយាយថា អ្នកយកព័ត៌មានពីរនាក់របស់ខ្លួនគឺលោក al-Ghoul និងអ្នកថតរូបរបស់គាត់ Rami al-Rifi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា។ បណ្តាញដែលមានមូលដ្ឋាននៅកាតា ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា រថយន្តរបស់ពួកគេត្រូវបានតម្រង់គោលដៅដោយផ្ទាល់នៅក្នុងជំរុំជនភៀសខ្លួន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា សមាជិកព្រឹទ្ធសភាលោក Dmitry Savelyev ត្រូវបានដកហូតអភ័យឯកសិទ្ធិសភា និងឃុំខ្លួននៅទីក្រុងមូស្គូ ពីបទសង្ស័យថាបានប្រព្រឹត្តិកិច្ចសន្យាសម្លាប់អតីតដៃគូអាជីវកម្ម គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រ។ អគ្គរដ្ឋអាជ្ញារុស្ស៊ី លោក Igor Krasnov បានបង្ហាញខ្លួនដោយមិនបានប្រកាសនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសហព័ន្ធ ខណៈពេលដែលវាត្រូវបានសម្រាកសម្រាប់រដូវក្តៅ ហើយត្រូវបានឃុំខ្លួនលោក Savelyev នៅពេលគាត់ចេញពីអង្គជំនុំជម្រះ។ យោងតាមមន្ត្រីជាន់ខ្ពស់នៃអង្គជំនុំជម្រះបានបញ្ជាក់ថាកាលពីខែសីហា ឆ្នាំ ២០២៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌អាមេរិកឬ DOJ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង ក្រុមហ៊ុនTikTok និងក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិន ByteDance ពីបទបរាជ័យក្នុងការការពារឯកជនភាពរបស់កុមារនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមសេចក្តីថ្លែងការណ៍របស់ DOJ កាលពីថ្ងៃសុក្រ TikTok បានរំលោភលើច្បាប់ស្តីពីការការពារឯកជនភាពលើអ៊ីនធឺណិតរបស់កុមារ ដែលទាមទារសេវាកម្មដែលមានគោលបំណងកុមារ ដើម្បីទទួលបានការយល់ព្រមពីមាតាបិតាដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួន ប្រសិនបើអ្នកប្រើប្រាស់មានអាយុក្រោម១៣ ឆ្នាំ។ DOJ បាននិយាយថា TikTok បានអនុញ្ញាតឱ្យកុមារបង្កើតគណនីនៅលើកម្មវិធី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបារាំងបានចេញអនុសាសន៍មួយដែលពលរដ្ឋរបស់ខ្លួនក្នុងចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយចៀសវាងការធ្វើដំណើរទៅទីនោះ ទោះមានហេតុផលអ្វីក៏ដោយ។ ក្រសួងបានលើកឡើងពីហានិភ័យនៃការកើនឡើងខាងយោធាក្នុងតំបន់និងក្នុងប្រទេសកាន់សាសនាអ៊ីស្លាមនេះ។ការព្រមាននេះបានកើតឡើងបន្ទាប់ពីមានការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុម Hamas លោក Ismail Haniyeh នៅក្នុងក្រុង តេហរ៉ង់(Tehran) កាលពីថ្ងៃពុធ។ គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការធ្វើឃាតនេះ ទោះបីជាក្រុងយេរូសាឡឹមខាងលិចមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក៏ដោយ។ ការធ្វើឃាតនេះបាននាំឱ្យមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាក្រុមហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ផងដែរ។របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបង្ហាញថា ការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលអាចនឹងកើតមាននៅពេលខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី