តេហរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍មកថា កាលពីថ្ងៃអង្គារ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពិធីមួយដែលបានធ្វើឡើង នៅសភារបស់ទីក្រុងតេហរ៉ង់ ។ គួរបញ្ជាក់ថា នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់ មេបញ្ជាការយោធា និងតំណាងមកពីប្រទេស ចំនួន៨៨ និងអង្គការអន្តរជាតិ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែ កយុទ្ធសាស្ត្រ Tu-95MS របស់ប្រទេសរុស្ស៊ី ចំនួន២គ្រឿង បានធ្វើការហោះហើរ តាមកាលវិភាគ នៅលើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន ។ ក្រសួងការពារជាតិ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក ត្រូវបានអមដោយយន្តហោះចម្បាំង Su-35S និងយន្តហោះ Su-30SM នៅក្នុងអំឡុងពេលធ្វើការហោះហើរ...
ប៉ារីស៖ មេដឹកនាំនយោបាយ ក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវបានសម្លាប់នៅថ្ងៃពុធនេះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអ៊ែលក្នុងប្រទេសអ៊ីរ៉ង់ ក្នុងទង្វើមួយ ដែលបានធ្វើឲ្យសហគមន៍ អន្តរជាតិ ស្រឡាំងកាំងជាខ្លាំង ។ អ៊ីស្រាអ៊ែល មិនបានធ្វើ អត្ថាធិប្បាយ អំពីការស្លាប់នេះនោះទេ ប៉ុន្តែប្រទេសជាច្រើន បានព្រមានថា រឿងនេះនឹងជះឥទ្ធិពល យ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ស្ថាបនិក Telegram សារភាពថា លោកគឺជាអ្នកបរិច្ចាគ មេជីវិតពិតមែន ហើយបច្ចុប្បន្នកូនរបស់លោក មិនក្រោម១០០នាក់ទេ អាមេរិក ប្រកាសផ្គត់ផ្គង់មីស៊ីលទំនើប សម្រាប់បំពាក់លើ យន្តហោះចម្បាំង F-16 ដែលនឹងផ្តល់ឱ្យអ៊ុយក្រែន Update: មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ តុលាការថៃ ផ្តន្ទាទោសសកម្មជន នយោបាយមួយរូប...
អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បញ្ជូនស្ត្រីខ្មែរ១រូប ឲ្យវិលត្រឡប់មកកម្ពុជាវិញ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបន្ដចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ពលរដ្ឋ អាចស្នើកែតម្រូវ អត្តសញ្ញាណកម្ម ក្នុងមូលដ្ឋានសាមី មិនចាំបាច់ដល់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីកាត់បន្ថយពេលវេលា រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឱ្យបន្តធ្វើទំនើបកម្ម ប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យ ការងារសុវត្ថិភាពចរាចរណ៍ រដ្ឋចំណាយថវិកា...
ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារធុរកិច្ច ដែលសហការរៀបចំឡើងដោយភាគី ហុងកុង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមមូលបទ «ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ ៖ ភាពជាដៃគូរវាង ហុងកុង-កម្ពុជា...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ដែលកងទ័ពនៃសាធារណរដ្ឋ ប្រជាមានិតចិន សម្រេចបាន ក្នុងរយៈកាល ៩៧ឆ្នាំ ដែលនេះគឺជាសមិទ្ធិផលដ៏ធំធេង ផុសចេញពីការតស៊ូ យ៉ាងអង់អាចក្លាហាន ពុះពាររាល់ឧបសគ្គរបស់វីរកងទ័ព និងប្រជាជននៃសាធារណរដ្ឋ ប្រជាមានិតចិន ក្នុងកិច្ចការពារបូរណភាពដែនដី។ ថ្លែងក្នុងឱកាសបុណ្យខួបអនុស្សាវរីយ៍ លើកទី៩៧ នៃថ្ងៃបង្កើតកងទ័ព សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣១ ខែកក្កដា...
កាលពីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដ៏ទៃទៀត។...
ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម...