នៅថ្ងៃទី៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានជួបពិភាក្សាការងារជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅអំពីវិស័យដូចជាវប្បធម៌ កីឡានិងកិច្ចសហប្រតិបត្តិការ ផ្នែកប្រព័ន្ធសារព័ត៌មានជាដើម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវប្រជាពលរដ្ឋចង់កែតម្រូវ ឬមោកភាព អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណ អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន ដោយមិនចាំបាច់ឡើង ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ...
ភ្នំពេញ ៖ លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និង នាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានអញ្ជើញចូលរួម សន្និសីទសារព័ត៌មាន ការពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អំពីវិស័យ កសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និងសត្វចិញ្ចឹម ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី...
កំពង់ស្ពឺ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្ដីពី“ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស.ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣០ កក្កដា ។ លោក ហេង...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយនៅក្នុងសង្គម និងត្រូវរាយការមកកាន់សមត្ថកិច្ចពេលឃើញមានបទល្មើសកើតឡើង ។ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦២ នៅថ្ងៃ៣០ កក្កដា លោកឧត្តមសេនីយ៍ឯក អ៊ី...
បរទេស៖ មេដឹកនាំក្រុមហាម៉ាស់ គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះ។ នេះបើតាមក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងកងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ៊ីស្លាមបាននាំគ្នាកាន់ទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលវាបាននិយាយថា ត្រូវបានសម្លាប់នៅក្នុង “ការវាយឆ្មក់របស់ Zionist ដែលបានក្បត់លើគេហដ្ឋានរបស់គាត់ក្នុងទីក្រុង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕
Breaking: ក្រុមហាម៉ាស់និយាយថា មេដឹកនាំ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅអ៊ីរ៉ង់ ។ AFP
ភ្នំពេញ៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបតំណាង នាយកដ្ឋានសន្តិសុខសាធារណៈខេត្តហ៊ូប៉េ ប្រទេសចិន ដើម្បីសម្របសម្រួលបញ្ជូនស្ត្រីខ្មែរ១រូប ដែលចូលប្រទេសចិន និងស្នាក់នៅហួសសុពលភាពទិដ្ឋាការ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការនាថ្ងៃទី៣១ កក្កដានេះ លោកអគ្គកុងស៊ុល...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០ កក្កដា បានធ្វើបទបឋកថាលើកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាព ចូលរួមសរុបចំនួន ៤០៩៧នាក់។ ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងវិជ្ជមាន អំពីការខិតខំ ស្មារតីសាមគ្គីរបស់បុគ្គលិកសុខាភិបាល តាំងពីមណ្ឌលសុខភាព រហូតមន្ទីរពេទ្យបង្អែក...