ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបញ្ចេញមតិរបស់បងប្អូនយើងមួយចំនួន តាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាព របស់ពួកគាត់ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារៈនិយម និងវិចារវិទ្យាមនោនិយម។ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៩ ខែកក្កដា នេះ...
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញ គោលនយោបាយ ជាច្រើន ដើម្បីឈានដល់ការសម្រេច បានគោលដៅតស៊ូ «១ សតវត្សរ៍ចំនួនពីរ» ពោលគឺគោលដៅសម្រេច បាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនៅមុនឆ្នាំ ២០២១ ដែលជាខួប ១០០ ឆ្នាំ នៃការបង្កើតបក្ស កុម្មុយនីស្តចិន ដែលគោលដៅនេះ បានសម្រេចដោយជោគជ័យរួចហើយ ។ ចំណែកឯគោលដៅតស៊ូទីពីរគឺការឆ្ពោះ ទៅរកការសម្រេចបាននូវការកសាង ប្រទេសសង្គមនិយមទំនើប...
ភ្នំពេញ ៖ ធនាគារពិភពលោក បានសម្រេចតែងតាំងលោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ជានាយកគ្រប់គ្រងថ្មី របស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក។ ជាជនជាតិបារាំង លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ។ លោកស្រីជា ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោក...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានបង្ហាញសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ នៃកងទ័ពជើងគោកហ្វីលីពីន-កម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។ ការប្តេជ្ញានេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃ២៩ កក្កដា ។...
ព្រះសីហនុ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្ត របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុក សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ...
នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន...
ក្នុងរយៈកាលចុងក្រោយនេះ គេបានឃើញសកម្មភាពអាវុធហត្ថនិងនគរបាល បានធ្វើការបង្ក្រាប ក្មេងទំនើងខ្ទង់ពាន់នាក់ ធ្វើការអប់រំនិងមានបញ្ជូនទៅតុលាការផ្តន្ទាទោសផងដែរ រហូតធ្វើឲ្យសកម្មភាពភាពក្មេងទំនើងត្រូវបានស្ងប់ស្ងាត់ ទទួលបានការគាំទ្រនិងសាទរពីមហាជនគ្រប់មូលដ្ឋាន ស្រាប់តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មានសិស្សសាលា ០៦នាក់ បាននាំគ្នាបំពានបម្រាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការបង្ក្រាប បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអប់រំនៅចំពោះមុខអាណាព្យាបាលនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ...
CPC plenum casts spotlight on top leadership’s vision in advancing growth in new era As the Third Plenary Session of the 20th...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាលកាលពីថ្ងៃ២៦ កក្កដា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅមន្ទីរសុខាភិបាលខេត្ត។ ក្នុងឱកាសសំណេះសំណាលជាលក្ខណៈគ្រួសារធំ នៃវិស័យសុខាភិបាល រួមជាមួយវត្តមានជាពិសេសពីអាជ្ញាធរមូលដ្ឋាន សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរការខិតខំប្រឹងប្រែងចាប់ពីបុគ្គលិកសុខាភិបាល រហូតដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តស្វាយរៀង ដែលចូលរួមលើកកម្ពស់គុណភាពសេវាថែទាំព្យាបាល ផ្តោតសំខាន់លើអនាម័យ សោភណ្ឌ័ភាពទីតាំងផ្តល់សេវា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់ អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គ ទួលត្រពាំងស្រស់បំព្រង ស្ថិតនៅឃុំគោគគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ សហគមន៍នេះ មានសមាជិក៨៣គ្រួសារ...