ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវៃង។ សហគមន៍បាភ្នំមានជ័យ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំដែលមានសមត្ថភាពផលិតស្រូវពូជ (សុទ្ធល្អ) បានប្រមាណ ៥០០ តោន ក្នុង១ឆ្នាំ...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលហៅកាត់ថា (សសចក) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំសមាជិក និងអ្នកសារព័ត៌មាន កម្ពុជា-ចិន សរុបចំនួន១៣នាក់ បំពេញបេសកកម្មការងារ និងធ្វើដំណើរកំសាន្តតាមតំបន់ទេសចរណ៍ នៅក្នុងខេត្តចំនួន២ របស់ប្រទេសចិន។ ការបំពេញបេសកកម្មការងារ និងធ្វើដំណើរកំសាន្តតាម...
នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។ ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់លោក Bach...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈ ត្រូវចាប់យកម៉ូតូមករក្សាទុកក្នុងរយៈពេលពី៣ ឬ៦ខែ។ ការលើកឡើងរបស់សម្ដេចធិបតី បន្ទាប់ពីសម្តេចបានឃើញមាន ការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យ បង្កឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ តាមរយៈសារសំឡេងនាព្រឹកថ្ងៃទី២៩...
ភាគទី ៣៖ ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតក្នុងស្រុក Le Parisien បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប៉ូលីសប្រឆាំងភេរវកម្មបារាំង បានឃុំខ្លួនក្មេងអាយុ១៥ឆ្នាំ ពីបទគំរាមកំហែងដល់ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យដែលរស់នៅក្នុងសង្កាត់ Ivry-sur-Seine ភាគខាងត្បូងទីក្រុងប៉ារីស បានធ្វើការសរសេររៀបរាប់អំពី ការស្អប់ខ្ពើមនៅលើបណ្តាញសង្គម X...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានទីក្រុងម៉ានីលប្រឆាំងនឹង ការធ្វើជាម្ចាស់ផ្ទះស្តុកប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ ដោយបញ្ជាក់ថា ទីបំផុតវាអាចបង្កឱ្យមាន ការប្រណាំងប្រជែងអាវុធ នៅក្នុងតំបន់។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសៅរ៍ ខណៈដែលលោកបានជួប ជាមួយសមភាគីហ្វីលីពីន លោក Enrique Manalo...
កំពង់ស្ពឺ ៖ លោក វង់ ជីវ័ន្ត ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃ២៩ កក្កដា បានសម្រេចឃុំខ្លួនជនដៃដល់ដែលបានវាយសម្លាប់បុរសម្នាក់ជាម្ចាស់ទំពាំងកាលពីពេលកន្លងទៅ ។ លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានលោកចៅក្រុមឃុំខ្លួនជាបណ្តោះអាសន្ននេះមានឈ្មោះ សូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ សាលាដំបូងខេត្តព្រៃវង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកវរៈសេនីយ៍ត្រី យ៉ែម រ៉ាន់យ៉ា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអ្នកលឿង ដាក់ពន្ធនាគារ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ បើតាមដីការបង្គាប់របស់តុលាការកាលពីថ្ងៃ២៨ កក្កដា បានបញ្ជាភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ មានឈ្មោះ យ៉ម រ៉ាន់យ៉ ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។...