ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្ន បន្ទាប់ពីទទួលបានការតែងតាំងជាង២ខែកន្លងមក ។ លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស សុខា...
វៀងច័ន្ទន៍ ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យីបានជួបពិភាក្សាគ្នាជាមួយសមភាគី សិង្ហបុរីលោក Vivian Balakrishnan ដោយថាភាគីទាំងពីរ គួរតែរួមគ្នាកសាង ខ្សែក្រវាត់ និងផ្លូវប្រកប ដោយគុណភាពខ្ពស់ និងធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ ទ្វេភាគី។ លោក វ៉ាង យី ដែលជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...
វៀងច័ន្ទន៍ ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឲ្យដឹងនៅក្នុង ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវថា តៃវ៉ាន់ គឺជាផ្នែកមួយ របស់ប្រទេសចិន ហើយនឹងមិនក្លាយ ជាប្រទេសឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន នឹងប្រឆាំងរាល់ការបង្កហេតុដោយកងកម្លាំង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Recep Tayyip Erdogan បានព្រមានថា ប្រទេសតួគីចុងក្រោយគឺ នឹងអាចវាយប្រហារចូល ដល់ប្រទេសអ៊ីស្រាអែល ជុំវិញជម្លោះយូរអង្វែងនៅតំបន់ហ្គាហ្សាស្ទ្រីប រវាងទីក្រុងយេរូសាឡឹមនិង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ។ លោកប្រធានាធិបតី បានចេញការគំរាមកំហែង កាលពីថ្ងៃអាទិត្យ ខណៈដែលលោកបានថ្លែងក្នុង អំឡុងពេលការជួបជុំរបស់គណបក្សយុត្តិធម៌...
អង់ការ៉ា៖ សភាតួកគី បានអនុម័តសំណើមួយកាលពីថ្ងៃសៅរ៍ សម្រាប់ការដាក់ពង្រាយធាតុ នៃកងកម្លាំងប្រដាប់អាវុធតួកគី ទៅកាន់ប្រទេសសូម៉ាលី រួមទាំងតំបន់យុត្តាធិការដែនសមុទ្រនៃប្រទេស។ យោងតាមចលនារបស់កងកម្លាំងប្រដាប់អាវុធតួកគី នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសសូម៉ាលីរយៈពេលពីរឆ្នាំ ដើម្បីគាំទ្រសកម្មភាពសន្តិសុខរបស់ប្រទេសសូម៉ាលីប្រឆាំងនឹងអំពើភេរវកម្ម និងការគំរាមកំហែងផ្សេងៗទៀត។ ចលនានេះបានធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ចរវាងប្រទេសតួកគី និងប្រទេសសូម៉ាលីបានចុះហត្ថលេខាកាលពីខែកុម្ភៈ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ប្រទេសសូម៉ាលី។ ប្រភពបន្ដថា “មិត្តភាពរបស់យើងជាមួយប្រទេសសូម៉ាលី នឹងត្រូវបានពង្រឹង ក៏ដូចជាការគាំទ្ររបស់ប្រទេសរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែង ប្រឆាំងនឹងអំពើភេរវកម្ម ចោរសមុទ្រ...
យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានអំពាវនាវឱ្យមានការសងសឹកប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារដោយគ្រាប់ រ៉ុក្កែត លើទីលានបាល់ទាត់នៅ Majdal Shams ក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ដែលបានសម្លាប់កុមារ និងយុវជនយ៉ាងហោចណាស់ ១២នាក់កាលពីថ្ងៃសៅរ៍ ប៉ុន្ដែក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតលីបង់ បានបដិសេធការជាប់ពាក់ព័ន្ធ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា ក្រុមហេសបូឡា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកLee Cheol-Woo អភិបាលខេត្ត ក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ...
រសៀលថ្ងៃទី ២៦ ខែកក្កដា តាមម៉ោងក្នុងតំបន់លោក Han Zheng តំណាងពិសេសរបស់ប្រធានរដ្ឋចិនលោក Xi Jinping និងជាអនុប្រធានរដ្ឋចិនដែលបានធ្វើដំណើរ ទៅដល់ប្រទេសបារាំងដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស តបតាមការអញ្ជើញ បានធ្វើកិច្ចសន្ទនាយ៉ាងជិតស្និទ្ធជាមួយលោក Macron ប្រធានាធិបតីបារាំងនៅវិមានអេលីសេក្រុងប៉ារីស។ ក្នុងកិច្ចជំនួប លោក Han Zheng បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជិតស្និទ្ធរបស់លោក Xi Jinping...
ថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន MEDIAPRO Group របស់អេស្ប៉ាញបានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ភាគីទាំងពីរបានដើរដល់គំនិតឯកភាពអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាការចែករំលែកធនធានព័ត៌មានការផលិតកម្មវិធីសោតទស្សន៍ និងការច្នៃប្រឌិតថ្មីនិងប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើម។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Benet...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកកម្មវិធីកាត់សក់ និងថែរក្សាសម្រស់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋជាទូទៅក្នុងមូលដ្ឋាននាពេលនេះ...