បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិន ដែលកំពុងប្រតិបត្តិការរួមគ្នាក្នុងដែនអាកាសអន្តរជាតិ ក្បែរឆ្នេរអាឡាស្កា គឺជាសញ្ញានៃការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ។ ប្រភពដដែលបានឲ្យដឹងទៀតថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភចំពោះការអភិវឌ្ឍន៍នេះហើយក៏បានចេញមកធ្វើការថ្លែងការណ៍ប្រតិកម្មទៅនឹងសកម្មភាពនេះផងដែរ។ កាលពីថ្ងៃពុធ យន្តហោះទម្លាក់គ្រាប់បែក Tupolev...
ភ្នំពេញ៖ តាមការចាត់តាំងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការចុះសាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក រដ្ឋមន្រ្តីបានចុះជួបសំណេះសំណាល ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះមានរោងចក្រ DONGDU...
ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្ថាបនាសំណង់សិល្បការ្យ នៅដីសម្បទាន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គម្រោងដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា ដូចជាផ្លូវថ្នល់ ស្ពាន...
ភ្នំពេញ ៖ ដើម្បីធានាបាននូវកំណើនយ៉ាងឆាប់រហ័ស និងយូរអង្វែង កម្ពុជា បានជំរុញឱ្យអាស៊ាន និង ប្រទេសដៃគូសន្ទនា ចាប់យកសក្តានុពល នៃឧស្សាហកម្មដ៏ខ្លាំងក្លា ដែលកំពុងលេចឡើង រួមមាន សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ និងទេសចរណ៍ប្រកបដោយចីរភាព ។ នេះបើតាមការបញ្ជាក់ របស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា...
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានជន់លិចមកដល់ភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈមានបងប្រជាពលរដ្ឋប្រទះឃើញ សត្វក្រពើមួយក្បាល ។ ជុំវិញបញ្ហានេះដែរលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ កក្កដានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ស្របពេលដែលមានជំនន់ទឹកភ្លៀងជន់លិច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលណាមួយនៅក្នុងខែសីហា។ កន្លងមកទោះបីជាលោកបានជួបជាមួយលោក Vladimir Zelensky នៅខាងក្រៅកិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៊ីតាលី និងប្រទេសជប៉ុនក៏ដោយ លោក Modi មិនទាន់ដែលបានទៅទស្សនកិច្ចនៅទីក្រុងគៀវ នៅឡើយចាប់តាំងពីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មានថា «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ» នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានដូចបាន ចុះផ្សាយខាងលើរួចមក រដ្ឋបាលខេត្ត បាន ចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះ ឃិន...
ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានអញ្ជើញចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ ១០ ចំនុចចន្លោះពីភូមិសាស្ត្រឃុំប្រម៉ោយឆ្ពោះទៅកាន់ភូមិសាស្រ្តឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលរងនូវការបាក់ស្រុតដោយសារភ្លៀងធ្លាក់ខ្លាំងចំនុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយឆ្ពោះទៅឃុំអូរសោម) បង្កអោយមានការកកស្ទះ និង មិនអាចធ្វើចរាចរបានកាលពីប៉ុន្មានថ្ងៃមុន។ រហូតមកដល់និងថ្ងៃទី ២៧...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រថាខ្លួនបានធ្វើឱ្យមានការផ្ទេរប្រាក់ដំបូងចំនួនដែលមានទំហំ ១,៥ពាន់លានអឺរ៉ូ ឬត្រូវជា១,៦ ពាន់លានដុល្លារនៃការប្រាក់ដែលរកបានពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីទៅកាន់ទីក្រុងគៀវដើម្បីជួយខ្លួនទិញអាវុធ។ ទីក្រុងមូស្គូបានព្រមានទីក្រុងប្រ៊ូសែលប្រឆាំងនឹងការប្រើប្រាស់មូលនិធិឬដែលរុស្សីហៅសកម្មភាពថានេះជាការលួចប្លន់ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន និងដោយមានទាំងការឆ្លើយតបគំរាមកំហែងសងសឹកទៀតផង។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែក្នុងចំណោមប្រទេស EU និង G7 អំពីរបៀបប្រើប្រាស់ទ្រព្យដែលមានទហំជិត៣០០ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរបស់រុស្ស៊ីដែលត្រូវបានបង្កកទុកនៅតាមប្រទេសមួយចំនួនដែលជាផ្នែកនៃទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែន។ គួរឲ្យដឹងដែរថាប្លុកសេដ្ឋកិច្ចរបស់ទីក្រុងប្រ៊ូសែលបានប៉ាន់ប្រមាណថាការប្រាក់លើទ្រព្យសម្បត្តិដែលរឹបអូសអាចផ្តល់ប្រហែល៣ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមន្រ្តីអ៊ីស្រាអែលបានប្រគល់បញ្ជីអាវុធដល់សមាជិកសភាអាមេរិកគឺជាប្រភេទអាវុធដែលពួកគេចង់បានយ៉ាងឆាប់រហ័សក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ តែទោះជាបីជាយ៉ាងណាក្តីរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បដិសេធថា ខ្លួនកំពុងពន្យារពេលការផ្ទេរអាវុធទាំងនេះ។ បញ្ជីឈ្មោះដែលត្រូវបានបង្ហាញដល់សមាជិកសភា និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden មុនពេលលោក Netanyahu ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភានៅថ្ងៃពុធ។ ប្រភពដដែលក៏បានបាននិយាយដែរថា កញ្ចប់ដែលចង់បាននោះក៏មានរួមបញ្ចូលប្រព័ន្ធអាវុធចំនួន៧ ប្រភេទដែលពួកគេនឹងមិនបញ្ចេញឈ្មោះ ដោយសារការភ័យខ្លាចនៃការបង្ហាញផែនការសមរភូមិរបស់អ៊ីស្រាអែល។ គួរឲ្យដឹងដែរថាគណៈកម្មាធិការកិច្ចការបរទេសរបស់សភា...