ភ្នំពេញ ៖ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងថា ភាគីវៀតណាមពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនី ដល់កម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0។ ការអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកនាយករដ្ឋមន្រ្តី វៀតណាម ផាម មិញជិញ ជាមួយសម្ដេចតេជោ ហ៊ុន សែន...
“ការប្រកួតអូឡាំពិក ផ្ទុកនូវការស្វែងរក របស់មនុស្សជាតិ ចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព ។ “ជានិច្ចាកាល លោកXi Jinping តែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនង រវាងប្រទេស និងប្រទេស និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដោយខិតខំប្រឹងប្រែង ពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍ នៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការ កសាងសហគមន៍...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់នៅតំបន់ភាគខាងលិចនៃប្រទេស ដោយបានសម្លាប់សមាជិកនាវិកទាំងអស់នៅលើនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិបាននិយាយថា ឧទ្ធម្ភាគចក្រយន្តហោះ Mi-28បានធ្លាក់នៅតំបន់ Kaluga ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងមូស្គូ ខណៈកំពុងធ្វើការហោះហើរដែលបានគ្រោងទុកជាមុន។ ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះបានធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ ហើយមិនបណ្តាលឱ្យមានការខូចខាតបន្ថែមទៀតនៅលើដីនោះទេ។...
ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថារយៈពេល ៦ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៧ ៧៦៧ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧.៩៦លានដុល្លារ) ស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
បរទេស៖ មន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងប្រហែល ៥០០ ផ្ទុកសំរាមចូលទៅក្នុងលំហអាកាសរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ជើងហោះហើរ និងបានបង្កើតភ្លើងនៅលើដំបូលអគារលំនៅដ្ឋានថែមទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាប៉េងប៉ោងនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តដោយទីក្រុងព្យុងយ៉ាង ប្រឆាំងនឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជននៅភាគខាងត្បូង ដែលតែងតែផ្ញើប៉េងប៉ោងដែលដឹករបស់របរដូចជា ខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាងលុយ និង USB ដែលផ្ទុកដោយវីដេអូ K-pop...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសម្ដែងការគួរសមនិងទទួលទានអាហារពេលល្ងាច ជាមួយ លោក លឿង កឿង ប្រធានគណៈប្រចាំការនៃនៃគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ។ ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាខ្ពស់ ចំពោះគុណតម្លៃដែល លោក ង្វៀន...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា កម្ពុជាកំពុងរង់ចាំទទួលសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី ដ៏ធំមួយទៀត គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ២កន្លែង នៅខេត្តត្បូងឃ្មុំនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។ ជាមួយនឹងការទន្ទឹមរង់ចាំនេះ លោក ឆាយ ឫទ្ធិសែន បានសំណូមដល់អាជ្ញាធរមូលដ្ឋាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីមិត្តវៀតណាម បានបង្ហាញនៅក្ដីរំភើប និងលើកទឹកចិត្តយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចតេជោ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញអមដំណើដោយថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងមន្ត្រីជំនាញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវ ១ខ្សែ ដែលកំពុងស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) និងមានផ្នែកខ្លះក្រាលបេតុងសរសៃដែកមានប្រវែងសរុប ២០,៦០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិប្រស្រែលើសង្កាត់វិហារលួង ទៅដល់ភូមិត្រពាំងឬស្សី...
ម៉ូស្គូ៖ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ស្តីពីការចរចាដ៏មានសក្តានុពល ជាមួយរុស្ស៊ី ខ្វះភាពជឿជាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗនេះដែលធ្វើឡើងដោយលោកហ្សេឡិនស្គី ដែលស្នើថាអ្នកតំណាងរុស្ស៊ី គួរតែមានវត្តមាននៅក្នុងសន្និសីទសន្តិភាពលើកទីពីរស្តីពីអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ី មិនទុកចិត្តប្រធានាធិបតីអ៊ុយក្រែននោះទេ។ លោកស្រី Zakharova បានរំលឹកថា...