វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានសាទរចំពោះការបោះឆ្នោតជ្រើសរើសសមាជិកបក្សនិយមស្តាំ គឺលោក Nigel Farage ទៅកាន់សភារបស់ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រ ដោយមិនខ្វល់ខ្វាយទៅនឹងការលើកឡើងរបស់លោក Keir Starmer នាយករដ្ឋមន្ត្រីថ្មី ឡើយ ។ គួរបញ្ជាក់ថា គណបក្សកំណែទម្រង់ប្រឆាំងអន្តោប្រវេសន៍របស់លោក Farage របស់ចក្រភពអង់គ្លេស បានឈ្នះការបោះឆ្នោតច្រើនជាងគេលំដាប់ទី៣...
ការប្រកួតពានរង្វាន់អឺរ៉ូឆ្នាំ២០២៤បានឈានចូលមកដល់វគ្គ៤ក្រុមចុងក្រោយហើយក្រោយលទ្ធផលនៃការប្រកួតទាំង២គូយប់មិញរវាងក្រុមអង់គ្លេសប៉ះស្វីសនិងហូឡង់ប៉ះតួគី។ ជាលទ្ធផលទាំងហូឡង់និងអង់គ្លេសបានចាប់ដៃគ្នាឡើងទៅវគ្គបន្ទាប់។អង់គ្លេសយកឈ្នះស្វីសដោយបាល់កាត់សេចក្តី១១ម៉ែត្រទោះបីជាបានរកគ្រាប់បាល់បានត្រឹមម្នាក់១គ្រាប់ប៉ុណ្ណោះនៅបញ្ចប់ការប្រកួតខណៈដែលហូឡង់អាចយកឈ្នះតួគីក្នុងលទ្ធផល២ទល់នឹង១។ តាមកាលវិភាគក្រុមអង់គ្លេសនិងក្រុមហូឡង់នឹងត្រូវប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនៅយប់ថ្ងៃទី១១ខែកក្កដាខាងមុខនេះនៅវេលាម៉ោង២ព្រឹក។ ដោយឡែកមួយគូទៀតរវាងក្រុមអេស្បាញនិងត្រូវប៉ះបារាំងនៅយប់ថ្ងៃទី១០ខែកក្កដានៅវេលាម៉ោង២យប់ដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ ដាំដើមឈើឲ្យបានច្រើន ដើម្បីរក្សាគម្របពណ៏បៃតង ការពារប្រព័ន្ធអេកូឡូហ្ស៊ី ប្រព័ន្ធជីវៈចម្រុះ និងការផ្ដល់នូវផាសុខភាពសម្រាប់ការរស់នៅ និងការលើកកម្ពស់គុណភាពជីវិតរស់នៅ ឱ្យមានភាពប្រសើរឡើង ។ លោកអភិបាលខេត្ត បានអំពាវនាវដូច្នេះនៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤...
កំពង់ស្ពឺ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថាការតបំបែកបណ្តាញអគ្គិសនី ដោយគ្មានបច្ចេកទេស គឺជារឿងគ្រោះថ្នាក់បំផុត ដូច្នេះទាមទារឱ្យយើងទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីបញ្ជៀសនូវហានិភ័យជាយថាហេតុ។ ការលើកឡើងដូចនេះ នៅពេលដែលឯកឧត្តមបានដឹកនាំក្រុមការងារ នៃមន្ទីរពាក់ពន្ធ័ជុំវិញខេត្ត និងមន្ត្រីសាខាកាកបាទក្រហមខេត្ត ចុះជួបសំណេះសំណាល និងរំលែកទុក្ខជាមួយគ្រួសារសព ដែលរងគ្រោះដោយឆក់ខ្សែភ្លើង រសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ...
កំពង់ចាម ៖ ក្នុងឱកាសស្វាគមន៍ គណៈប្រតិភូ វគ្គបណ្ដុះបណ្ដាល ថ្នាក់ដឹកនាំវ័យក្មេង កម្ពុជា វៀតណាម ឡាវ នារសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ទីក្រុងកំពង់ចាម ពេលនេះ ត្រូវជួបការដ្ឋានច្រើន ជួបផ្លូវដីហុយ...
ភ្នំពេញ៖ និយាយដល់ឈ្មោះ Gumball 3000 បងប្អូនអ្នកស្រឡាញ់ ចូលចិត្តឡានទំនើបៗបែប Supercar, Hyper Carនិងឡានដែលមានតម្លៃវាល់លានដុល្លារ ប្រកដជាបានស្គាល់ពី Gumball 3000 នេះហើយ។ Gumball 3000 គឺជាព្រឹត្តិការណ៍ប្រមូលផ្ដុំនូវរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។ កាន់តែអស្ចារ្យ និងមិនធ្លាប់មានសម្រាប់ប្រជាជនកម្ពុជា...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់ នូវលទ្ធផលសមាជលើកដំបូង របស់គណបក្សជំនាន់ថ្មី ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយ បានអនុម័តក្នុងការជ្រើសរើស ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ ក្នុងនោះ គឺលោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស។ តាមរយៈលិខិតលេខ២១៦៤ សជណ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៤ បានឱ្យដឹងថា...
យូអិន៖ អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែនលីបង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថាប័នពិភពលោកមួយនេះ បានគូសបញ្ជាក់ពីភាពតានតឹងដែលកំពុងកើនឡើងបន្ទាប់ពីមានការកើនឡើងនៃការបាញ់គ្នារវាងកងកម្លាំងលីបង់ និងអ៊ីស្រាអែល។ ការកើនឡើងថ្មីៗនៃអរិភាព ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ “ដែលអាចបង្កើនហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំ” នេះបើយោងតាមការកត់សម្គាល់ពីការិយាល័យអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កំណត់សម្គាល់បានគូសបញ្ជាក់ពីភាពចាំបាច់នៃការអត់ធ្មត់ ដោយកត់សម្គាល់ថា “ការកើនឡើងអាច និងត្រូវតែត្រូវបានជៀសវាង។ យើងសូមបញ្ជាក់ឡើងវិញថា គ្រោះថ្នាក់នៃការគណនាខុសដែលនាំឱ្យមានការផ្ទុះឡើងភ្លាមៗ និងកាន់តែទូលំទូលាយគឺជាការពិត” ហើយបានសង្កត់ធ្ងន់ថា “ដំណោះស្រាយនយោបាយ និងការទូត...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រធានកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន MSDF កំពុងពិចារណាលាលែងពីតំណែងបន្ទាប់ពីការចាត់ថ្នាក់ព័ត៌មានមិនត្រឹមត្រូវលើនាវាពិឃាតជាច្រើន។ ប្រភពបានឲ្យដឹងថា ឧត្តមនាវីឯក Ryo Sakai ប្រធានបុគ្គលិកនៃ MSDF បានបង្ហាញចេតនាទទួលខុសត្រូវ ដោយក្រសួងការពារជាតិគ្រោងនឹងដាក់ទណ្ឌកម្មអ្នកពាក់ព័ន្ធ រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរ នាពេលខាងមុខនេះ។ ក្រសួងក៏គ្រោងនឹងចេញផ្សាយការរកឃើញនៃការស៊ើបអង្កេតរបស់ខ្លួនអំពីរបៀប ដែលព័ត៌មានដែលត្រូវបានចាត់តាំងជាអាថ៌កំបាំងរបស់រដ្ឋត្រូវបានគ្រប់គ្រងផ្ទៃក្នុង និងដោយសាខាទាំងបីនៃកងកម្លាំងស្វ័យការពារ។ កាលពីខែមេសា ក្រសួងបានឲ្យដឹងថា សមាជិកនាវិកម្នាក់នៅលើនាវាពិឃាត MSDF...