សេអ៊ូល៖ មេបញ្ជាការកងទ័ពអាកាសកំពូល នៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នាតាមវីដេអូនៅថ្ងៃសុក្រនេះ ហើយបានប្តេជ្ញាថា នឹងពង្រឹងសមត្ថភាពការពារជាតិរួមគ្នារបស់ពួកគេ តាមរយៈការហ្វឹកហ្វឺនរួមគ្នាជាច្រើននៅឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ឧត្តមសេនីយឯក Lee Young-su អគ្គសេនាធិការកងទ័ពអាកាស និងសមភាគីសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ David W. Allvin បានសន្យានៅក្នុងការសន្ទនាតាមវីដេអូ លើកដំបូងរបស់ពួកគេក្នុងឆ្នាំនេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាង...
បរទេស៖ មន្ត្រីសេវាពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃសុក្រថា សាកសពជាង ៤០នាក់ ត្រូវបានគេរកឃើញពីបំណែកយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្ម និងឧទ្ធម្ភាគចក្រយោធាដែលបានបុកគ្នានៅលើអាកាស និងធ្លាក់ចូលទៅក្នុងទន្លេ Potomac កាលពីល្ងាចថ្ងៃពុធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិបត្តិការដើម្បីស្រង់សាកសពមនុស្ស៦៧នាក់ដែលស្លាប់ក្នុងការប៉ះទង្គិចគ្នា គឺបានបន្តនៅព្រឹកថ្ងៃសុក្រ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ឬ NTSB ដែលជាទីភ្នាក់ងារសហព័ន្ធដឹកនាំការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ...
តូក្យូ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp. បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀតក្នុងរយៈពេល ៥ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុន BYD ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានវ៉ាដាច់ក្រុមហ៊ុន Honda Motor, Nissan Motor Co. និង Suzuki Motor Corp ក្នុងការលក់រថយន្តជាលើកដំបូង។...
សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលមានគោលបំណងវាយតម្លៃការវិវត្តចុងក្រោយបំផុតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក Choi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតប។ ក្រសួងបានឲ្យដឹងថា លោក Choi ត្រូវបានសង្ខេបអំពីគោលនយោបាយពាណិជ្ជកម្មចុងក្រោយរបស់រដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា...
បរទេស៖ រដ្ឋបាលរបស់លោក Trump បានបញ្ជាក់ថា ការនិរទេសជនជាតិចិននៅតែដំណើរការជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅ VOA នៅសប្តាហ៍នេះ មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានសរសេរថា ទីភ្នាក់ងារនេះកំពុងដកចេញពីសហរដ្ឋអាមេរិក រាល់ជនអន្តោប្រវេសន៍ដែលមកទីនេះដោយខុសច្បាប់។ មន្ត្រី...
កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំមេឃុំ និងចៅសង្កាត់ ទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់នូវប្រជាពលរដ្ឋរបស់ខ្លួន ដែលបានមកដាក់ពាក្យស្នើសុំដី ក្នុងកម្មវិធី «ផ្ដល់ដី ការពារព្រៃឈើ ដើម្បីរូបគ្នាអភិវឌ្ឍន៍ដោយចីរភាព» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយធានាបានថា ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដីទាំងអស់...
ភ្នំពេញ៖ ស្ពានតភ្ជាប់ ភូមិក្រាំងធ្នង់-ព្រៃស្នួល ដែលមានទីតាំងនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតេយ្យភាពឧត្តមសេនីយ៍ឯក កែវ សុឹម មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ។ ស្ពាននេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោយសាងសង់អស់រយៈពេល៣ខែ។ ស្ពាននេះសាងសង់អស់ថវិកា ១,៦មុឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន...
សេអ៊ូល៖ ធនាគារកណ្តាលកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ភាពប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកដែលដឹកនាំដោយភាគហ៊ុន IT ដោយអំពាវនាវឱ្យមានការតាមដានយ៉ាងជិតស្និទ្ធអំពីផលប៉ះពាល់សក្តានុពលរបស់វាទៅលើទីផ្សារក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ទេសាភិបាលរងធនាគារកូរ៉េ លោក Ryoo Sang-dai បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំមួយក្នុងគោលបំណងពិនិត្យមើលស្ថានភាពទីផ្សារ បន្ទាប់ពីធនាគារកណ្តាលសហព័ន្ធ បានសម្រេចរក្សាអត្រាការប្រាក់គោលឱ្យនៅថេរកាលពីថ្ងៃពុធ បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ជាប់ៗគ្នា។ លោក Ryoo បានលើកឡើងថា “ការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិក មិនមានផលប៉ះពាល់ធំដុំលើទីផ្សារ ដូចដែលវាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយនោះទេ ប៉ុន្តែការប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក...