បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ លោក Denis Pushilin បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលតម្រង់ទៅលើកណ្តាលទីក្រុង Makeevka នៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់ប្រទេសរុស្ស៊ី។ មន្ត្រីដដែលរូបនេះបានបន្តថា ការវាយប្រហារនេះបានវាយប្រហារតំបន់លំនៅឋានមួយកន្លែងហើយជាលទ្ធផលបណ្តាលឲ្យមានមនុស្ស០១នាក់ស្លាប់ និង១០នាក់ទៀតរងរបួស។ លោកPushilin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីអាចស្ទាក់ចាប់មីស៊ីលអ៊ុយក្រែនបាន...
វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីបន្ត “យុគសម័យមាសថ្មី” នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូង ដោយសន្យាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមានបន្ទាប់ពីកិច្ចប្រជុំកំពូល លោក ត្រាំ បានឲ្យដឹងថា លោកបានបញ្ជាក់ជាមួយលោក...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្រឆាំងនឹងទុយោក្រដាសនៅសប្តាហ៍ក្រោយ។ គម្រោងនេះនឹងផ្លាស់ប្តូរផែនការរបស់អតីតប្រធានាធិបតីលោក Joe Biden ក្នុងការលុបចោលផលិតផលផ្លាស្ទិកប្រើតែមួយដងនៅក្នុងអគាររដ្ឋាភិបាលត្រឹមឆ្នាំ ២០២៧។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានធ្វើសេចក្តីប្រកាសបែបនេះកាលពីថ្ងៃសុក្រនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកគឺ Truth Social...
បរទេស៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានឱ្យដឹងដោយលើកឡើងពីការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្តថា រោងចក្រនៅក្នុងប្រទេសថៃកាន់តែច្រើនត្រូវបានគេរំពឹងថា នឹងបិទទ្វារនៅឆ្នាំនេះច្រើនជាងកាលពីពីរឆ្នាំមុន ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាម Think Tan អត្រានៃការបិទរោងចក្រគឺខ្ពស់ជាង ១០០ ក្នុងមួយខែកាលពីឆ្នាំមុនសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលកំពុងស្វែងរកការ បន្ធូរបន្ថយកង្វល់ផ្នែកសន្តិសុខ ក្នុងចំណោមភ្ញៀវទេសចរចិន ដែលមកលេងប្រទេសថៃ បាននិយាយថា លោកស្រី មាន “ឈាមជ័រចិន នៅក្នុងខ្លួន” ហើយថា លោកស្រីបានពិនិត្យ ដោយផ្ទាល់ទៅក្នុងពិធីការសន្តិសុខ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋចិន ។ យោងតាមសារព័ត៌មាន បាងកក...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការស្តីទីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៣.១១៣ នាក់ (នារី ១.៦៤៣នាក់ ស្មើនឹង៥២,៧៨%) ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំសិក្សា២០២៣-២០២៤នាពេលថ្មីៗកន្លងមកនេះ...