ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់សម្ដេច និងក្រុមគ្រួសារ ។ ការប្រកាសនេះ ធ្វើឡើង ក្រោយមានសារសំឡេងបែកធ្លាយ អំពីការប៉ុនប៉ងធ្វើឃាតសម្ដេច តាមរយៈយន្ដហោះដ្រូន ក្នុងការវាយប្រហារ ភូមិគ្រឹះសម្ដេច នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ថ្វីបើសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផល ដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីននៅសេសសល់ នៅមានទំហំធំ និងមានភាពស្មុគស្មាញខ្លាំង ទាមទារឱ្យបន្តបង្កើន កិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីន។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ដែលកំពុងបន្តកើតមានកាន់តែលំបាក ដោយសារតែប្រទេសនេះបានដកខ្លួន ចេញពីទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ។ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បាននិយាយអំពីបញ្ហានេះនៅក្នុង សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវដោយពន្យល់ថា “ការទំនាក់ទំនងពិតជាបញ្ហាប្រឈម។ មធ្យោបាយទំនាក់ទំនង បែបប្រពៃណីត្រូវបានកាត់ផ្តាច់” ប៉ុន្ដែលោកបដិសេធមិននិយាយលម្អិត។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃលោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងរៀបចំសម្រាប់ការហូរចូល នៃជនរងគ្រោះបរទេសដែលត្រូវបាន ដោះលែងពីក្រុមឆបោកតាមមជ្ឈមណ្ឌល ហៅទូរស័ព្ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសថៃបានកាត់ផ្តាច់ថាមពល និងអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai...
បរទេស៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានច្រានចោលផែនការណាមួយ ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបាននិយាយកាលពីថ្ងៃពុធថា ការតាំងទីលំនៅថ្មីបែបនេះនឹង “មិនអាចទទួលយកបាន” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Aboul Gheit...
កំពង់ស្ពឺ៖ មន្ត្រីការិយាល័យគាំពារបរិស្ថាននៃ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក ឈុន ឈៀហេង បានធ្វើការណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែឈើយីហោ សានផ្លាស អ៉ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ហូរកាកសំណល់រាវ ចូលទៅក្នុងប្រឡាយមេតាហោ ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋនិងបរិស្ថាន។ ការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោយទទួលបានការស្នើសុំឱ្យ មានការត្រួតពិនិត្យនិងអន្តរាគមន៍ជាថ្មី បន្ទាប់ពីមានក្លិនស្អុយជះភាយខ្លាំង ទៅក្នុងខ្យល់ធ្វើឱ្យរំខានដល់ការរស់នៅ...
ភ្នំពេញ៖ លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវឌ្ឍនភាព នៃការរៀបចំធាតុចូល សម្រាប់សេចក្ដីព្រាងច្បាប់ភូមិបាល(ថ្មី) ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងលោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្ដី សរុបចំនួន១៩រូប។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេល៤៦ឆ្នាំ ក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលធំធេងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋដែលគ្មានអ្នកណា អាចបិទបាំងភ្នែកប្រជាពលរដ្ឋខ្មែរមិនឱ្យ ឃើញសមិទ្ធផលទាំងនោះបានឡើយ ។ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឈ្មោះប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះដ៏មានសក្តានុពលសម្រាប់ ជំនួបលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអាណត្តិទីពីររបស់លោក។ ទីក្រុងមូស្គូ មិនទាន់បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអាមេរិកទេ មកទល់ពេលនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...