បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃច័ន្ទ បានបញ្ជាក់ពីការត្រៀមខ្លួន របស់លោកស្រី ក្នុងការឆ្លើយសំណួរ ក្នុងអំឡុងពេលនៃការជជែកដេញដោល ដើម្បីដកសេចក្តីទុកចិត្ត នាពេលខាងមុខ ដោយនិយាយថា លោកស្រីនឹងបង្ហាញការពិត និងតួលេខដើម្បីទប់ទល់នឹង ការវាយប្រហារចោទប្រកាន់ របស់គណបក្សប្រឆាំង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា...
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ នៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យ លើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទ របស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTប៉ូលីស នៃប្រទេសអាល្លឺម៉ង់ បានចាប់ខ្លួនអ្នកបើកបររថយន្ត ដែលបើកបុកអ្នកថ្មើរជើង ជាច្រើននាក់ នៅក្នុងទីក្រុង Mannheim កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាង ហោចណាស់២នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ សាក្សីបាននិយាយថា ឧបទ្ទវហេតុដែលបណ្តាល ឲ្យមនុស្សរាប់សិបនាក់រងរបួសគឺជាចេតនាប៉ុន្តែ ទោះជាយ៉ាងណា ប៉ូលិសមិនបានធ្វើអត្ថាធិប្បាយពីមូលហេតុដែលជនសង្ស័យនោះ បានរៀបចំផែនការធ្វើនោះទេ។ សារព័ត៌មាននានាបាននិយាយថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យលោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន របស់អង្គការ Vital Strategies សហការក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធជាមួយប្រព័ន្ធ សុខាភិបាលឌីជីថល ។ការស្នើរបស់លោកសាស្ត្រាចារ្យ រដ្ឋមន្រ្តីនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់ថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសន្តិភាព ដែលជាផ្នែកនៃ សម្ព័ន្ធភាពនៃឆន្ទៈឬ coalition of the willing ដែលបានប្រកាស...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៥ នេះ បានប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិស ដៅឆ្នាំ២០២៥ និងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំត្រីមាសទី១ ឆាំ្ន២០២៥ និងទិសដៅបន្ត នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយមានការអញ្ជើញ ចូលរួមជាអធិបតី ពេលសំណាក់ លោក...
ភ្នំពេញ៖ នាថ្ងៃទី៤ មីនានេះ អូស្ត្រាលី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរៀបចំសន្និ- សីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះមានការចូលរួមពីសំណាក់មន្ត្រីរាជការ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញសេដ្ឋកិច្ចប្រមាណជាង ៥០០នាក់ ដើម្បីពិភាក្សា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិន្ន័យបឋម ឬ Primary Data សំខាន់ណាស់ ដែលត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ខណៈដែលសម្តេចផ្តាំថា កុំយកការវិភាគបែបស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ ។ ថ្លែងក្នុងឱកាសអញ្ជើញ បើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥...
វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន បន្ទាប់ពីការប៉ះទង្គិចពាក្យសំដី រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែនលោក វូឡូឌីមឿ ហ្សេឡិនស្គី នៅក្នុងការិយាល័យ Oval កាលពីសប្តាហ៍មុន ។ មន្ត្រីរូបនេះបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងកំពុងផ្អាក និងពិនិត្យមើលជំនួយរបស់យើង ដើម្បីធានាថាវារួមចំណែកដល់ដំណោះស្រាយ” ដោយបន្ថែមថា លោក ត្រាំ...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាបានគូសបញ្ជាក់ថា ការបង្កើតច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ធ្វើឡើង ដើម្បីទប់ស្កាត់ការវិល ត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ នៅកម្ពុជាម្តងទៀត។ លោកប៉ែន បូណា បានមានប្រសាសន៍ នាពេលថ្មីៗនេះថា របបប្រល័យពូជសាសន៍ខ្មែរក្រហម បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ...