ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីពេលថ្មីៗនេះ បានឧបត្ថមថវិកា ចំនួន១០០០ដុល្លារអាមេរិក តាមរយៈសមាគមមូលនិធិមនុស្សធម៍ដើម្បីសង្គម សម្រាប់ទិញសម្ភារៈចែកជូនក្មេងៗនៅតំបន់វាលចាក់សំរាម ក្រុងប៉ោយប៉ែត។ សម្ភារៈ ដែលទិញរួមមាន ស្បែកជើងចំនួន ១០០គូ និងកាតាបសម្រាប់កុមារចំនួន ១០០កាតាប ដេីម្បីចែកជូនដល់កុមារ ជាកូនៗកំព្រា ដែលរស់នៅតំបន់វាលចាក់សំរាម...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានទៅកាន់អ្នកប្រឆាំងរុស្ស៊ី ដោយលើកឡើងការបរាជ័យរបស់អធិរាជបារាំង ណាប៉ូឡេអុង បូណាផាត ក្នុងការដណ្តើមយករុស្ស៊ី កាលពីជាង ២០០ឆ្នាំមុន។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិយោជិត និងអ្នកទទួលផលនៃមូលនិធិការពារមាតុភូមិ លោក ពូទីន បានលើកឡើងថា “នៅតែមានមនុស្ស ដែលចង់ត្រលប់ទៅសម័យរបស់ណាប៉ូឡេអុង ដោយភ្លេចថាវាបានបញ្ចប់ដោយរបៀបណា”។ ការលើកឡើងរបស់លោក ពូទីន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានអនុម័តផែនការចំណាយយោធាដ៏ធំមួយ ដើម្បីអាចប្រើប្រាស់លុយរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតសមត្ថភាពការពារជាតិនៅក្នុងប្លុករបស់ខ្លួន។ គំនិតផ្តួចផ្តើមដែលត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់ នៅទីក្រុងប្រ៊ុសែលកាលពីថ្ងៃព្រហស្បតិ៍ ក៏មានគោលបំណងផ្តល់ជំនួយសម្រាប់អ៊ុយក្រែនផងដែរ បន្ទាប់ពីជំនួយយោធាអាមេរិកដល់ក្រុងគៀវត្រូវបានបញ្ឈប់។ នៅក្រោមផែនការដែលត្រូវបានគេហៅថា ReArm Europe ការចំណាយលើវិស័យការពារជាតិរបស់ប្លុកនេះនឹងត្រូវបានជំរុញរហូតដល់ ៨០០ពាន់លានអឺរ៉ូឬត្រូវជា ៨៤០ពាន់លានដុល្លារ ដែលជាទំហំទ្វេដងនៃការចំណាយលើវិស័យការពារជាតិសរុបរបស់ EU ក្នុងឆ្នាំ ២០២៤។ គួរឲ្យដឹងដែរថាផែនការផ្តួចផ្តើមនេះត្រូវបានបង្ហាញកាលពីដើមសប្តាហ៍នេះ ដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី...
ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។ លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹមនឹងនេះលោក បញ្ជាក់ថា “វាក៏សំខាន់ដែរក្នុងការមើលឃើញពីភាពស្មុគស្មាញនៃមូលហេតុនៃវិបត្តិ”។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទីក្រុងមូស្គូជាមួយនឹងការដាក់ទណ្ឌកម្មថ្មី និងទ្រង់ទ្រាយធំជាងមុនរហូតដល់បទឈប់បាញ់ អ៊ុយក្រែនត្រូវបានចុះហត្ថលេខា។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានប្រកាសនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសុក្រថា ការរឹតបន្តឹងនេះនឹងកំណត់គោលដៅ លើវិស័យធនាគាររុស្ស៊ី និងរួមបញ្ចូលពន្ធលើពាណិជ្ជកម្មបរទេស របស់ប្រទេសនេះផងដែរ។ យោងតាមលោក Trump យោធារុស្ស៊ីកំពុងបន្តវាយលុកអ៊ុយក្រែនបន្ថែមទៀត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសលោក Yury Ignat បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានដាក់ពង្រាយយន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង នៅក្នុងការប្រយុទ្ធជាលើកដំបូង។ អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះនេះត្រូវបានប្រើប្រាស់ពេញមួយយប់ ដើម្បីប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ របស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ កន្លងមកទីក្រុងគៀវ បានទទួលយន្តហោះជំនាន់ទីបួនដំបូងរបស់ខ្លួន ពីប្រទេសបារាំងកាលពីខែមុនហើយកាលពីខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu...
ភ្នំពេញ៖ កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប ហើយស្ត្រីត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ផ្នែក។ ក្រុមកម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងាររបស់ធនាគារ ARDB បានចូលរួមពិធីប្រគល់ និងទទួលសៀវភៅសរុបចំនួន ២៧ ក្បាល ពី លោកបណ្ឌិត ពៅ សុខ...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្ងើចសរសើរ និងថ្លែងអំណរគុណនូវតួនាទីដ៏សំខាន់របស់មន្ត្រីរាជការស៊ីវិលជានារី នគរបាលជាតិជានារី និងនារីជាភរិយានៃថ្នាក់ដឹកនាំ បានដើរតួនាទីក្នុងភាពជាម្តាយ ជាភរិយា ជាអ្នកដឹកនាំ អប់រំ និងថែទាំគ្រួសារ ដើម្បីគ្រួសារមួយពោរពេញទៅដោយក្តីស្រឡាញ់ និងបរិយាកាសរីករាយកក់ក្តៅផងដែរ។ នេះបើយោងតាមសារលិខិតរបស់ លោក ឧបនាយករដ្ឋមន្ដ្រី ស...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងទ្វីបអាស៊ី ហើយការដាក់ពង្រាយនេះមិនត្រូវបានស្វាគមន៍ ដោយបណ្តាប្រទេសក្នុងតំបន់ទាំងនោះទេ។ លោក វ៉ាង យី បានលើកឡើងថា “ជាច្រើនឆ្នាំបានកន្លងផុតទៅចាប់តាំងពីសហរដ្ឋអាមេរិក បានចេញផ្សាយ ‘យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក’ របស់ខ្លួន ប៉ុន្តែតើប្រទេសនេះ...