ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំសមត្ថកិច្ច មិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ កំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នៅពេលមានក្បួនឆ្លងកាត់នោះឡើយ។ សម្ដេច បន្ដថា ពោលត្រូវរៀបចំធ្វើយ៉ាងណាឱ្យរថយន្ដសង្គ្រោះបន្ទាន់ បន្ដដំណើរជាធម្មតា។ ការលើកឡើងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយមានវីដេអូ ដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម សមត្ថកិច្ចបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់។ តាមរយៈសារសំឡេង...
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក សយ សុភាព ចំពោះការចូលរួមជួយអភិវឌ្ឍន៍តំបន់ព្រៃស្នួល កិច្ចពិធីបូជាព្រះសិវលិង្គ ក្នុងពិធីអាពាហ៍ពិពាហ៍ មិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មី ព្រះរាជពិធីបួងសួង ចម្រើនសេចក្ដីសុខ ជូនកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត លោក ប៉ែន បូណា៖ ចលនា KDM របស់លោកស្រី មូរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារស៊ើបការណ៍ទទួលបន្ទុកកិច្ចការងារ ភូមិសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា NGA បានឈានទៅដល់ការបញ្ឈប់ការផ្តល់រូបភាពផ្កាយរណបដល់អ៊ុយក្រែនហើយ។ គេដឹងថាវាគឺជាខ្ទង់ចំណាយដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះហើយបើយោងតាម សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងស្របតាមការណែនាំរបស់លោកប្រធានាធិបតី Donald Trump ស្ដីពីការគាំទ្រដល់អ៊ុយក្រែន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការបង្កកនាពេលថ្មីៗនេះ របស់ទីក្រុងវ៉ាស៊ីនតោនលើការចែកចាយអាវុធបន្ថែមទៀត និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងគៀវ ដែលជាហេតុធ្វើឱ្យមានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រមុនរវាងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងប្រធានាធិបតី Trump...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងញូវដែលីបានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ២៤៨ លានដុល្លារកាលពីថ្ងៃសុក្រជាមួយនឹងក្រុមហ៊ុន Rosoboronexport ដែលជាទីភ្នាក់ងាររដ្ឋរុស្ស៊ីសម្រាប់ការនាំចេញការពារជាតិ ដើម្បីទិញម៉ាស៊ីនសម្រាប់រថក្រោះ T-72 សម្រាប់ផ្គត់ផ្គង់កងទ័ពឥណ្ឌា។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យាដើម្បីជួយដល់ផលិតកម្មក្នុងស្រុកក្រោមគំនិតផ្តួចផ្តើម Make in India របស់ទីក្រុងញូវដែលី ដែលមានគោលបំណងបង្កើនការពឹងផ្អែកដោយខ្លួនឯងលើការផលិតផ្នែកការពារក្នុងស្រុក។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការទិញម៉ាស៊ីនកម្លាំង ១,០០០សេះ សម្រាប់រថក្រោះ T-72...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបង្ហាញផែនការបង្កើនទំហំយោធារបស់ប្រទេសនេះលើសពីទ្វេដងពោលគឺទៅដល់ ៥០ម៉ឺននាក់។ ថ្លែងនៅក្នុងសភាប៉ូឡូញកាលពីថ្ងៃសុក្រ លោក Tusk បាននិយាយថា ប្រទេសប៉ូឡូញត្រូវតែត្រៀមខ្លួនសម្រាប់ជម្លោះណាមួយដែលអាចកើតឡើងនាពេលអនាគត និងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ លោក Tusk បានរំលឹកឡើងវិញនូវការអះអាងមុនរបស់គាត់ដែលថារុស្ស៊ី បង្កការគំរាមកំហែងដល់អឺរ៉ុបដោយនិយាយថាទីក្រុងមូស្គូ អាចចាប់ផ្តើមប្រតិបត្តិការពេញលេញប្រឆាំងនឹងគោលដៅធំជាងអ៊ុយក្រែនក្នុងរយៈពេល៣ ទៅ៤ឆ្នាំ។ ទោះបីជាយ៉ាងណាក្តី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទសួរជាថ្មីម្តងទៀត អំពីតួនាទីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយបង្ហាញការងឿងឆ្ងល់ថា តើសមាជិកផ្សេងទៀតនៃសម្ព័ន្ធមិត្តយោធា នឹងការពារអាមេរិក ប្រសិនបើវាត្រូវបានវាយប្រហារ។ លោក ត្រាំ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការិយាល័យ Oval ថា “អ្នកដឹងពីបញ្ហាធំបំផុតដែលខ្ញុំមានជាមួយអង្គការណាតូដែរទេ? ខ្ញុំស្គាល់ច្បាស់ណាស់ ពួកគេជាមិត្តរបស់ខ្ញុំ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីបារាំងលោក...
ភ្នំពេញ៖ ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។
ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំប្រតិភូកងទ័ពជើងទឹក ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រ នៅទីបញ្ជាការស្រាល បញ្ជាការដ្ឋានការពារកោះឆ្នេរ...
ម៉ិកស៊ិក៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Marcelo Ebrard បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធ ២៥ភាគរយលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃពុធ។ លោក Ebrard បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅវិមានជាតិរបស់ប្រទេសម៉ិកស៊ិកថា “យើងត្រូវឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដែកថែប និងអាលុយមីញ៉ូម” ។ លោកបានប្រកែកថា ម៉ិកស៊ិកបាននាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកច្រើនជាងការនាំចេញ ដែលធ្វើឲ្យពន្ធដែលបានស្នើឡើងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងអំណរគុណដល់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិល ដែលបានជួយអភិវឌ្ឍន៍តំបន់ព្រៃស្នួល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ពីតំបន់អរសន្តិសុខទៅជាតំបន់អភិវឌ្ឍន៍ស្ទេីរគ្រប់វិស័យ។ ការថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វេីឡេីងបន្ទាប់ពីលោក សយ សុភាព បង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកក្នុងន័យដេីមទាំងស្រុងថា “មកដល់ពេលនេះការអភិវឌ្ឍន៏នៅតំបន់ព្រៃស្នួល...