ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ បើទោះបីបទល្មើស ព្រហ្មទណ្ឌ មានការកើនឡើង ប៉ុន្តែកងកម្លាំង បង្ក្រាបបានស្ទើតែ១០០ភាគរយ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ។ ការកោតសរសើររបស់ លោក ម៉ប់ សារិន បែបនេះបានធ្វើឡើង...
បរទេស៖ លោក Duane Dizon អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ បានប្រាប់សារព័ត៌មាន RT ថា ការស្វែងរក និងចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បង្ហាញថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មួយនេះ គឺជា “អាវុធនៃឥទ្ធិពលរបស់លោកខាងលិច” ។...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវ ដ៏កាចសាហាវមួយ របស់បណ្តាប្រទេសទាំងអស់ លើសកលលោក។ នាឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ...
សូមជូនដំណឹងដល់លោក ជា ពិសី! សូមលោក ទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ បន្ទាប់ពី ការជូនដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាង ខ្ញុំបានព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ ក្នុងករណីលោក មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។ សូមអរគុណ!
សេអ៊ូល៖ កងម៉ារីនកូរ៉េខាងត្បូងបានឲ្យដឹងថ្ងៃពុធនេះថា កងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធថ្មើរជើងរួមគ្នារយៈពេល 10 ថ្ងៃ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរួមគ្នារបស់ពួកគេ ខណៈកូរ៉េខាងជើង ថ្កោលទោស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ យោងតាមកងម៉ារីនបានឱ្យដឹងថា ទាហានប្រហែល ៤៤០ នាក់មកពីកងម៉ារីនទី ២ របស់កូរ៉េខាងត្បូង និងកងកម្លាំងបេសកកម្មដែនសមុទ្រទី ៣ របស់សហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធដែលបានបើកនៅថ្ងៃទី ៣...
បរទេស៖ ក្រសួងអប់រំរបស់សហរដ្ឋអាមេរិក គ្រោងនឹងបញ្ឈប់បុគ្គលិករបស់ខ្លួនជាង ១.៣០០ នាក់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយបុគ្គលិករបស់ក្រសួងនេះពាក់កណ្តាល ដែលជាការព្យាករណ៍ចំពោះផែនការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការរុះរើទីភ្នាក់ងារនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីក្រសួងអប់រំបានប្រកាសពីការ កាត់បន្ថយបុគ្គលិកកាលពីថ្ងៃអង្គារ ដោយបង្កើនសំណួរអំពីសមត្ថភាពរបស់ ទីភ្នាក់ងារក្នុងការបន្តប្រតិបត្តិការធម្មតា។...
តូក្យូ៖ ក្រុមហ៊ុ Nissan Motor Co. បានឲ្យដឹងថា ខ្លួនបានតែងតាំងប្រធានផ្នែកផែនការលោក Ivan Espinosa ជានាយកប្រតិបត្តិជំនួសលោក Makoto Uchida ខណៈដែលក្រុមហ៊ុនផលិតរថយន្តដែល កំពុងឈឺស្វែងរកការធ្វើឱ្យអាជីវកម្មរបស់ខ្លួនរស់ឡើងវិញ ក្រោមការដឹកនាំថ្មីបន្ទាប់ពីការដួលរលំ នៃកិច្ចពិភាក្សាបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda Motor Co ។ លោក Espinosa...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាថ្មីម្ដងទៀត ដោយវាយប្រហារដ៏ធំបំផុតចំនួនបីរបស់លោក នោះគឺដែកថែបបរទេស អាលុយមីញ៉ូមបរទេស និងទៅលើប្រទេសកាណាដា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ នៅថ្ងៃពុធនឹងអនុវត្តពន្ធ ២៥ភាគរយ តម្លើងពន្ធយ៉ាងមានប្រសិទ្ធភាពលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន បានចំណូល១០៦លានដុល្លារ ខណៈនាំចេញស្រូវ ១.៣៩លានតោន បានចំណូល ៣១៣លានដុល្លារ។ យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន...
ភ្នំពេញ៖ លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបានលើកឡើងថា ការបង្កើតទារកដ្ឋានសម្រាប់មើលថែទារក និងកុមារជាកូនរបស់កម្មករនិយោជិត គឺជាអ្វីដែលសហជីពចង់បាន និងគាំទ្រយ៉ាងពេញទំហឹង។ ទារកដ្ឋានដើរតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំទារក និងកុមារប្រកបដោយផាសុខភាព អំឡុងពេលបងប្អូនកម្មករនិយោជិតជាអាណាព្យាបាលកំពុងធ្វើការ។ អនុប្រធានសហភាពចលនាកម្មករកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា ការបង្កើតឱ្យមានទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស គឺជារឿងល្អ និងជាការផ្តល់នូវឧត្តមប្រយោជន៍ ដល់បងប្អូនកម្មករនិយោជិត ពីព្រោះកម្មការិនីដែលមានកូនតូចៗអាចយកកូន របស់ពួកគេទៅតាមនៅកន្លែងធ្វើការបាន ដោយដាក់ឱ្យមើលថែទាំនៅក្នុងទារកដ្ឋាន...