ប៉ារីស៖ រដ្ឋមន្ត្រីការពារជាតិ មកពីមហាអំណាច យោធាកំពូលទាំង៥ របស់អឺរ៉ុបរួមមាន បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងប៉ូឡូញ បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ នៅទីក្រុងប៉ារីស និងបានសម្តែងការគាំទ្រដល់កងទ័ពអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីបានយល់ព្រមពង្រឹង ការគាំទ្ររបស់អឺរ៉ុប សម្រាប់សន្តិភាពនៅអ៊ុយក្រែន រួមទាំងការពន្លឿនគម្រោង សហប្រតិបត្តិការឧស្សាហកម្ម ការពារជាតិជាមួយ...
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីល បានហៅការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមដល់ ២៥ភាគរយថាជាទង្វើ “មិនសមហេតុផល និងយល់ច្រឡំ” ។ ក្រសួងការបរទេសប្រេស៊ីល និងក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមថា “វិធានការទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ដែលសរុបជាទឹកប្រាក់ប្រហែល ៣.២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤”។ ក្រុមមន្ត្រីបានហៅការសម្រេចចិត្តនេះថា មិនសមហេតុផលដោយសារ “កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ...
កូរ៉េខាងត្បូង៖ លោកអភិបាលក្រុង Gwangju បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Samsung Electronics បានលុបចោលផែនការផ្លាស់ប្តូរផ្នែក នៃសមត្ថភាពផលិតរបស់ខ្លួនពីទីក្រុង Gwangju ទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីឆ្លើយតបទៅនឹងការយកពន្ធ ២៥ ភាគរយរបស់ប្រធានាធិបតីអាមេរិក លោកDonald Trump លើការនាំចូលពីប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។ អភិបាលក្រុងបាននិយាយកាលពីថ្ងៃអង្គារថា ខ្ញុំបានពិនិត្យជាមួយរោងចក្រ...
ស៊ីដនី៖ នាយករដ្ឋមន្រ្តីលោក អាន់តូនី អាល់បានី បានអំពាវនាវឱ្យប្រជាជនអូស្ត្រាលីគាំទ្រអាជីវកម្ម ក្នុងស្រុកដោយការទិញផលិតផលក្នុងស្រុក ដោយប្រមូលផ្តុំគ្នានៅពីក្រោយ “Team Australia” ដើម្បីឆ្លើយតបទៅនឹងការយកពន្ធ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូម។ សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជំនួសឱ្យការដាក់ពន្ធសងសឹក ដែលអាចជំរុញឱ្យមានអតិផរណា លោក អាល់បានី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា។ នាឱកាសអញ្ជើញជាអធិបតី ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni)...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជា មានកលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ ហើយកត្តាសុខសន្តិភាពនេះ បានបើកឱកាសឱ្យបង្កើតនូវសមទ្ធផលថ្មីៗបន្តទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ ថ្លែងក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក...
ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយ អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះដកបង្គោលព្រំដី បញ្ចប់គម្រោងវិនិយោគ របស់ក្រុមហ៊ុន៤ បន្ទាប់ពីអនុវត្តតាមបទបញ្ជា សម្ដេច នាយករដ្ឋមន្ត្រី លុបចោលគម្រោងអភិវឌ្ឍន៍ តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ។ តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា របស់សម្តេចបវរធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេច...