ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រគល់វិញ្ញាសារប្រឡង និងអត្រាកំណែដល់លេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពត នូវកញ្ចប់វិញ្ញាសាចំនួន ៨កញ្ចប់ និងកញ្ចប់អត្រាកំណែចំនួន ១កញ្ចប់ សម្រាប់ការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។ ពិធីប្រគល់ខាងលេីនេះ ត្រូវបានធ្វេីឡេីងក្រោមអធិបតីភាពលោក យិច សមិទ្ធិ សមាជិក...
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទសូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សូមផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវៃង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងភាពជោគជ័យ សម្រាប់កម្មវិធីសង្ក្រាន្តព្រៃវែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ កិច្ចបួងសួងបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីជាតិ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៥ តម្លៃលក់រាយប្រេងសាំងធម្មតា មានតម្លៃ៣.៧៥០រៀលក្នុង១លីត្រ ដោយចុះថ្លៃ ១៥០រៀល ខណៈប្រេងម៉ាស៊ូតតម្លៃ៣.៥៥០រៀលក្នុង១លីត្រ ចុះថ្លៃ ១៥០រៀលដូចគ្នា បើធៀប១០ថ្ងៃមុន ៕
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំយកចិត្តទុកដាក់ជួយសម្រួល ដល់លំហូររបស់ប្រជាពលរដ្ឋ ធ្វើដំណើរចូលមកប្រទេស ដើម្បីអបអរសាទរឆ្នាំថ្មី។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ...
ភ្នំពេញ៖ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរ ត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារ ដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ដល់បងប្អូនពលករ...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង ៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៤មេសាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជនដែលសង្ស័យជាអ្នករៀបចំផែនការសំខាន់ក្នុងការវាយប្រហារភេរវកម្មក្រុងបុមបៃឆ្នាំ ២០០៨ ត្រូវបានធ្វើបត្យាប័នទៅឥណ្ឌា ពីប្រទេសអាមេរិកហើយ។ បុរសដែលត្រូវបានគេស្គាល់ឈ្មោះថាTahawwur Hussain Rana ដែលមានដើមកំណើតប៉ាគីស្ថាន និងមានសញ្ជាតិកាណាដា និងអាមេរិក បានបញ្ជូនមកដល់ទីក្រុង New Delhi កាលពីថ្ងៃព្រហស្បតិ៍។ លោកRana ត្រូវបានចាប់ខ្លួន ជាផ្លូវការដោយទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA)...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី គីម សុខលាភ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល...