ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងការងារបានចាត់តាំងមន្ត្រីប្រចាំការ ត្រៀមសម្របសម្រួលដោះស្រាយ ចំពោះករណីដែលអាចកើតឡើងផ្សេងៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថា ប្រជាពលរដ្ឋនឹងទទួលបានការអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកឃ្លាំមើលសង្គម និងនយោបាយបានមើលឃើញថាកម្មករកម្មការិនីរបស់យើងមានភាពកក់ក្តៅ និងសប្បាយចិត្តព្រោះក្រសួងការងារយកចិត្តទុកដាក់ដល់ពួកគាត់ដោយបានរៀបចំឱ្យមានមន្ត្រីប្រចាំការដោះស្រាយបញ្ហាដល់ពួកគាត់បើទោះបីជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកដ៏ដោយ។ លោកថា «បងប្អូនកម្មករកាន់តែមានភាពកក់ក្តៅបន្ថែមទៀតក្រោមការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់សេវាសាធារណៈជូនពួកគាត់ ក៏ដូចជាមានមន្ត្រីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព, កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កាន់តែប្រសើរ និងមធ្យោបាយធ្វើដំណើរ របស់ប្រជាពលរដ្ឋកាន់តែច្រើន បានរួមចំណែកធ្វើឱ្យប្រពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយ ប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះឡើង ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប ថ្ងៃទី១៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការៀបចំសង្ក្រាន្ត មិនថាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឬសង្ក្រាន្តនានានៅទូទាំងប្រទេស គឺជាឱកាសមួយដែលអាចផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក ដោយត្រូវរួមគ្នាផ្សព្វផ្សាយពីអ្វីដែលល្អៗ របស់ប្រទេសជាតិ ក្នុងអំឡុងពេលនេះ ទៅកាន់ពិភពលោកបានឃើញ សម្រាប់ជួយលើកស្ទួយដល់វិស័យទេសចរណ៍ ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ពុំមែនតែជាឱកាសនៃការចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះទេ ថែមទាំងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់ ។ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្តខេត្តសៀមរាប...
ភ្នំពេញ៖ សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ ព.ស ២៥៦៩ បានចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ សង្ក្រាន្តវត្តភ្នំ ចាប់ផ្តើមបឡើង នៅព្រឹកថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ រហូតដល់ម៉ោង...
គៀវ៖ លោក Pavlo Ivanov ដែលជាអាកាសយានិកជនជាតិអ៊ុយក្រែន អាយុ ២៦ឆ្នាំ បានសម្លាប់នៅក្នុងបេសកកម្មប្រយុទ្ធ ខណៈកំពុងហោះហើរយន្តហោះចម្បាំង F-16 កាលពីថ្ងៃសៅរ៍។ កងកម្លាំងអាកាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រប់កាលៈទេសៈទាំងអស់នៃសោកនាដកម្មកំពុងត្រូវបានស៊ើបអង្កេតដោយគណៈកម្មការអន្តរនាយកដ្ឋាន ដែលបានចាប់ផ្តើមការងាររបស់ខ្លួនរួចហើយ” ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា អ្នកបើកយន្តហោះ F-16 របស់អ៊ុយក្រែន ជារឿយៗធ្វើបេសកកម្មប្រយុទ្ធក្នុងលក្ខខណ្ឌ “ពិបាកមិនគួរឱ្យជឿ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងបើកការចរចាជុំទី២ នៅថ្ងៃទី១៩ ខែមេសា បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចចរចា “ដោយប្រយោល” របស់ពួកគេកាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ ក្នុងបរិយាកាស “ស្ថាបនា” នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សារយៈពេលពីរម៉ោងកន្លះរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve...
កំពង់ធំ៖ មន្ត្រីបរិស្ថានប្រចាំខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតឃ្លាំមើលនិងរក្សាការពារព្រៃឡង់ដូចជាភ្លៀងរលឹមឥតស្រាកស្រាន្ត ក្នុងកាតព្វកិច្ចចុះឃ្លាំមើលនិងថែរក្សាការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានមូលដ្ឋាននៅក្នុងទឹកដីខេត្តកំពង់ធំដែលបានដឹកនាំដោយលោកលី.ស្រេង.ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ប្រចាំខេត្តកំពង់ធំ។ លោក លី ស្រេង ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំ លោកបានមានប្រសាសន៍លើកឡើងថា យោងទៅតាមបទបញ្ជាពីមន្ទីរបរិស្ថានខេត្តក្រោមការចង្អុលបង្ហាញរបស់លោក ឱ .ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត លោកបានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់មន្ត្រីបរិស្ថានក្នុងដែនជម្រកការពារសត្វព្រៃទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដាន.ឃ្លាំមើល និង ចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើសនានាដែលអាចនឹងកើតមានឡើងដោយសារតែការធ្វើប្រហែសនោះ។ លោក លី ស្រេង បានបន្តឲ្យដឹងទៀតថាកន្លងមកមន្ត្រីបរិស្ថានខេត្តកំពង់ធំធ្លាប់បានធ្វើការចាប់បង្ក្រាបចំពោះករណីការលួចចូលទៅកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំជាច្រើនករណីនោះផងដែរ។ហើយម្យ៉ាងវិញទៀតចំពោះករណីដែលធំៗមន្ទីរបរិស្ថានខេត្តក៏បានបញ្ជូនសំណុំរឿងឡើងទៅកាន់តុលាការខេត្តដើម្បីឲ្យតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់ចំពោះបុគ្គលដែលហ៊ានលួចចូលទៅប្រព្រឹត្តនូវបទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នោះផងដែរ។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី ពិធីដង្ហែពស់រួច បានមានប្រសាសន៍ អំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជិត ឆ្ងាយ មកកំសាន្តឲ្យបានច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណ:ខេត្តកំពង់ចាមឆ្នាំនេះ មានការរៀបចំ កម្មវិធីសប្បាយៗ ប្លែកៗ ជាច្រើន ដើម្បីបង្ករលក្ខណៈ...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យថឹងថា ការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នៅខេត្តសៀមរាប បានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅខេត្តសៀមរាប មានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាដេីម។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៤ មេសា នេះថា កាលពីយប់មិញ សម្ដេចធិបតី បានឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជា ការដើរកំសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប...