តាកែវ៖ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ចេញនូវមតិរិះគន់ក្នុងន័យស្ថាបនា ថា ផ្លូវជាតិលេខ២ ចាប់ផ្ដើមជួសជុល ដោយយកផេះថ្ម មកបាចពីលើការរោយកៅស៊ូស្ដើងៗ (ហុយ) ហាក់គ្មានស្ដង់ដា។ ផ្លូវជាតិលេខ២នេះ ត្រូវបានដេញថ្លៃសាងសង់ដោយក្រុមហ៊ុនកូរ៉េ (ហាន់ស៊ីង) ដែលហ៊ានដេញថ្លៃទាប។ ពលរដ្ឋសង្កេតឃើញថា ផ្លូវនេះមានកន្លែងខ្លះមានសភាពស្រុត-ប៉ោង ហើយមុនថ្ងៃបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ...
បាត់ដំបង ៖ ថ្លែងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយកងកម្លាំងចម្រុះ ចំណុះគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ក៏ជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណ ទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី...
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្ម ធានាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្ត អបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋយ៉ាងសកម្ម ។ ជាក់ស្តែងនាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺភ្លាមៗ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយ មុនចង់សប្ដាហ៍កន្លងទៅនេះ...
ប៊ែរឡាំង៖ វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) បានព្រមានថា ពន្ធគយរបស់សហរដ្ឋអាមេរិក អាចកាត់បន្ថយទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់រហូតដល់ ២៩០ពាន់លានអឺរ៉ូ (៣៣០ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៤ឆ្នាំ វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) បានព្រមានដោយព្យាករថាការខាតបង់ GDP ប្រចាំឆ្នាំចំនួន 1 ១.៦ភាគរយសម្រាប់សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនៅឆ្នាំ២០២៨ ។ របាយការណ៍នេះវិភាគពីសក្តានុពលធ្លាក់ចុះពី “ពន្ធគយ” ដែលប្រកាសដោយប្រធានាធិបតីអាមេរិក...
កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវ Geotextile ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតក្នុងឃុំពាមកោះស្នា...
រ៉ូម៖ សមាគមឧស្សាហកម្ម ឈានមុខគេរបស់អ៊ីតាលី Confindustria បានឲ្យដឹងថា “រលកនៃភាពមិនប្រាកដប្រជា” ដែលបង្កើតឡើង ដោយគោលនយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក នឹងក្លាយជាការអូសទាញយ៉ាងសំខាន់ លើកំណើនសេដ្ឋកិច្ចអ៊ីតាលី។ នៅក្នុងកំណត់ត្រាស្រាវជ្រាវ Confindustria បានឲ្យដឹងថា ពន្ធគយ និងការភ័ន្តច្រឡំជុំវិញ ពួកគេបង្កើតហានិភ័យនៃ “វិបត្តិរចនាសម្ព័ន្ធ” រយៈពេលវែង សម្រាប់ផលិតកម្មឧស្សាហកម្មអ៊ីតាលី។ សមាគមនេះបានឲ្យដឹងថា ផលប៉ះពាល់ដ៏ធំបំផុត...
ឡុងដ៍ ៖ លោកស្រី Rachel Reeves បានឲ្យដឹងថា វានឹងក្លាយជាភាពឆោតល្ងង់ណាស់ សម្រាប់ចក្រភពអង់គ្លេស ក្នុងការផ្តាច់ខ្លួនពីប្រទេសចិន ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ នៅក្នុងបទសម្ភាសន៍ជាមួយ The Telegraph លោកស្រី Reeves បានសម្តែងការគាំទ្រ ចំពោះការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ជាជាងការកសាងរបាំងថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី...
ប៉េកាំង ៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះវិធានការរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់ របស់ប្រទេសចិន ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនបានអះអាងម្តងហើយម្តងទៀត នូវទស្សនៈរបស់ខ្លួនលើការស៊ើបអង្កេតផ្នែកទី៣០១ និងបង្ហាញអំពីជំហររបស់ខ្លួន ដោយជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ស្ដីបន្ទោសប្រទេសចិន ចំពោះបញ្ហាឧស្សាហកម្ម ក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកនាំពាក្យ របស់ក្រសួងពាណិជ្ជកម្មចិន ។...
(ភ្នំពេញ)៖ ទម្រាំតែវិស័យប្រដាល់គុនខ្មែរ ឈានមកដល់ចំនុចនេះ កីឡាករជាច្រើនបានប្រឈមមុខនឹងបញ្ហាជីវភាព ខ្វះជំនួយ យុវជនមានទេពកោសល្យមិនមានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាព មិនមានថវិកាផ្សព្វផ្សាយគ្រប់គ្រាន់ ប្រជាជនមិនយល់ដឹង គាំទ្រយ៉ាងទូលំទូលាយ តែឥឡូវផ្លាស់ប្តូរពីមួយប្រកួត ១០ ទៅ ២០ដុល្លារ ទៅមួយប្រកួតរាប់ពាន់ដុល្លារ ដោយសារតែមានការចូលរួមយ៉ាងសកម្ម ក្នុងនោះក៏ក្រោមការជំរុញ ជ្រោមជ្រែងខ្លាំងក្លាពីក្រុមហ៊ុនកូនខ្មែរ ខ្មែរ ប៊ែវើរីជីស។ ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរ របស់កម្មវិធី...
បរទេស៖ អ្នកជំនាញនៃប្រទេសយូបេគីស្ថាន បានឧ្យដឹងថា ពន្ធគយដែលមិនប្រក្រតីរបស់សហរដ្ឋអាមេរិក បានក្លាយជាកត្តាសំខាន់ដែលជំរុញឱ្យមានភាពចលាចលសេដ្ឋកិច្ចពិភពលោក។ លោក Ravshan Nazarov អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានរដ្ឋ និងច្បាប់នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រយូបេគីស្ថាន បានឧ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយស៊ីនហួថា កង្វះនៃការបន្តនៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងការផ្លាស់ប្តូរជាញឹកញាប់នៅក្នុងគោលបំណង និងវិធីសាស្រ្ត បានបង្កើតបរិយាកាសនៃការមិនទុកចិត្ត។ លោកបានសង្កត់ធ្ងន់ថា ភាពមិនប្រាកដប្រជាពីទីក្រុងវ៉ាស៊ីនតោន បង្កើតបានជាហានិភ័យជាប្រព័ន្ធ ដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់ក្រុមហ៊ុន និងធ្វើឱ្យសកម្មភាពវិនិយោគសកលធ្លាក់ចុះ។ លោកបានកត់សម្គាល់ថា ភាពមិនច្បាស់លាស់ជុំវិញគោលដៅគោលនយោបាយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនមិនអាចបង្កើតយុទ្ធសាស្រ្តរយៈពេលវែង...