ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គកម្ពុជា នៅថ្ងៃ២៥ មេសានេះ បានឆ្លើយតបទៅគណៈកម្មការទន្លេមេគង្គជុំវិញសំណើឲ្យកម្ពុជាផ្តល់សេចក្តីរាយការណ៍ បន្ថែមទៀតពីគម្រោងព្រែកជីកហ្វូណនតេជោ ។ ចំពោះសំណើនេះ គណៈកម្មការទន្លេមេគង្គកម្ពុជា អះអាងថាខ្លួននឹងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពដើម្បីផ្តល់សេចក្តីរាយការណ៍ថែមទៀត ឆ្លើយតបតាមសំណើគណៈកម្មការទន្លេមេគង្គ៕
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២៥ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ស្ដីពីចំណាត់ការលើសំណុំរឿង របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ស័ត សុខកញ្ញា និងជនជាប់ចោទឈ្មោះ សន ពិសិដ្ឋ ដែលជាតារាសម្តែងប្រុសកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជន។ ការចេញសេចក្តីប្រកាសព័ត៌មាននេះបន្ទាប់ពីស្រ្តីឈ្មោះ ស័ត សុខកញ្ញា បានលើកឡើងថា ចៅ ក្រម ៣រូបរបស់សាលាឧទ្ធរណ៍បានកាត់ក្តីឲ្យខ្លួនយ៉ាងអយុត្តិធម៌ បន្ទាប់ពីដំណើរការក្នុងសំណុំរឿងហិង្សាដែលតារាប្រុសនេះ...
កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ទារកម្នាក់កើតមកទម្ងន់ជិត៦គីឡូក្រាម កំពុងទទួលការព្យាបាល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញល្បិចឆបោកបែបថ្មីមួយទៀត “យកប្រាក់ដុល្លារពិតក្រឡុកជាមួយដុល្លារក្លែងក្លាយ ៧លានដុល្លារ” រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឱ្យពង្រឹងសន្តិសុខ ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស លោក ប៉ែន បូណា ៖ ក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តែកុំឲ្យហួសពីព្រំដែន
រដ្ឋចំនួន ១២ របស់អាមេរិក ប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញពន្ធគយខុសច្បាប់ រដ្ឋមន្ត្រីការពារជាតិរុស្សី ព្រមានថា រាល់ការឈ្លានពានរបស់លោកខាងលិច នឹងអាចបង្កឲ្យក្លាយទៅជាសង្គ្រាមនុយក្លេអ៊ែរ បានគ្រប់ពេល លោក Donald Trump បង្ហាញជំហរដកថយ និងថា អាមេរិកត្រៀមខ្លួនដកពន្ធខ្លះទៅលើប្រទេសចិន ប៉ុន្តែមិនមែនសូន្យ ឥណ្ឌា ចាប់ផ្តើមធ្វើការ បណ្តេញចេញទ្រង់ទ្រាយធំ រាល់ជនជាតិប៉ាគីស្ថានទាំងអស់...
យេម៉ែន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកនៅក្នុង និងជុំវិញកំពង់ផែប្រេងឥន្ធនៈ Ras Isa ភាគពាយព្យនៃទីក្រុង Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែន។ លោក Grundberg បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ដោយបន្លឺសំឡេងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres...
ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា ៦៩ ភាគរយនៃប្រជាជនក្នុងតំបន់ហ្គាហ្សាស្ទ្រីប ស្ថិតនៅក្រោមការបញ្ជាទិញយ៉ាងសកម្មរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ UNRWA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានចេញការបញ្ជាទិញយ៉ាងហោចណាស់ចំនួន២០ កន្លែងនៅចន្លោះថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៤ ខែមេសា ដោយបន្ថែមថាទីភ្នាក់ងារនេះ “បច្ចុប្បន្នកំពុងប្រតិបត្តិការជម្រកចំនួន 115 នៅទូទាំងតំបន់ហ្គាហ្សា ដោយផ្តល់ជម្រកដល់ជនភៀសខ្លួនជាង ៩០,០០០...
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសិប្បកម្មផលិតចង្ក្រានមាន់ព្រៃស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំងមានរៀបចំជំនួបពិភាក្សារវាងអាជ្ញាធរមូលដ្ឋានជាមួយម្ចាស់ជំនួយ ដែលបានរួមចំណែកក្នុងការផលិតចង្ក្រានបង្កើនថាមពលព្រៃមាន់។ លោកស្រី វ៉ាន់ តុលា ម្ចាស់សិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ក្រោយពីបានចុះមកសិក្សាស្រាវជ្រាវពីចង្វាក់ផលិតកម្មនៃការផលិតចង្ក្រានលក្ខណៈគ្រួសារ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជួយសម្របសម្រួលលក្ខណៈបច្ចេកទេស និងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការធ្វើពិសោធន៍លើគុណភាពរបស់ចង្ក្រានរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដោយទទួលបានការបង្កើនថាមពលរហូតដល់៣៦.៥% និងការកាត់បន្ថយអុសរហូតដល់ ៤០% ហើយដែលភាគីទាំងអស់យល់ស្របគ្នាប្រសិទ្ធនាមឱ្យចង្ក្រាននេះថា...
បញ្ហាសន្តិសុខ មិនត្រឹមតែពាក់ព័ន្ធនឹងប្រជាជនគ្រប់ប្រទេសអាចមានជីវភាពរស់នៅល្អឬអត់ទេ ក៏ពាក់ព័ន្ធនឹងសន្តិភាពនិងការអភិវឌ្ឍដែលជាការងារសំខាន់មួយរបស់សកលលោកផង ថែមទាំងសម្រេចបាននូវផ្លូវមាគ៌ាអនាគតរបស់មនុស្សជាតិត្រូវដើរដោយរបៀបណាផង។ កាលពី ៣ ឆ្នាំមុន ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវ គំនិតផ្តួចផ្តើមសន្តិសុខសកលក្នុងពិធីសម្ពោធបើកវេទិកាប្រចាំឆ្នាំអាស៊ីប៉ូអៅ។ ៣ ឆ្នាំក្រោយមក គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួនលើសពី...
សៀវភៅពណ៌ត្នោតស្តីពីសភាពការណ៍សេដ្ឋកិច្ច ដែលចេញផ្សាយដោយប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនៅថ្ងៃទី២៣ ខែមេសា តាមម៉ោងក្នុងតំបន់បានបង្ហាញថា ស្របពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់ អនាគតនៃតំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិកមានសភាពកាន់តែអាប់អួទៅៗយ៉ាងលេចធ្លោ ។ កាលពីថ្ងៃទី ២២ ខែមេសា «របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក» ដែលចេញផ្សាយដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់យ៉ាងខ្លាំងនូវការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំ២០២៥ ដែលជាកម្រិតបញ្ចុះខ្លាំងបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជឿនលឿន ។ មិនពិបាកឃើញទេថា “ហានិភ័យថមថយចុះ” គឺជាការព្រួយបារម្ភដ៏ខ្លាំងបំផុតរបស់អ្នកផងទាំងពួងចំពោះសេដ្ឋកិច្ចអាមេរិកនៅពេលបច្ចុប្បន្ននេះ ។ លោក Adam...
ថ្ងៃទី ២៥ ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងការងារសេដ្ឋកិច្ចជាតិ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី។ កិច្ចប្រជុំបានសម្គាល់ឃើញថា ពីដើមឆ្នាំនេះមក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូលបានបង្កើនការដឹកនាំដោយគ្រប់ជ្រុងជ្រោយចំពោះការងារសេដ្ឋកិច្ចជាតិ តំបន់និងក្រសួង-ស្ថាប័ននានារួមចិត្តរួមថ្លើមតស៊ូជម្នះឧបសគ្គសំខាន់ៗ , សេដ្ឋកិច្ចជាតិបានបង្ហាញនូវនិន្នាការរីកចម្រើនដ៏ល្អ ប្រសើរ ជំនឿចិត្តក្នុងសង្គមបានលើកកម្ពស់ជាបន្តបន្ទាប់។គួរបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវ...