ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយបទពិសោធន៍ល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យការពារជនស៊ីវិល លោក Mahmoud Basal បានប្រាប់ស៊ីនហួថា មនុស្ស ៨នាក់ រួមទាំងកុមារ ៣នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលយន្តហោះអ៊ីស្រាអែល បានវាយប្រហារលើតង់លំនៅដ្ឋានជនភៀសខ្លួននៅជិតទីក្រុង Hamad...
ប៉េកាំង៖ ឆ្មាំឆ្នេរសមុទ្រចិន (CCG) បានព្រមានហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភបំពាន ខណៈដែលបុគ្គលចំនួន ៦ នាក់មកពីប្រទេសហ្វីលីពីន បានចុះចតដោយខុសច្បាប់នៅលើកោះ Tiexian Jiao ក្នុងសមុទ្រចិនខាងត្បូង ដោយមិនយកចិត្តទុកដាក់ ចំពោះការព្រមាន និងការរំខានពីភាគីចិន។ អ្នកនាំពាក្យចិនលោក Liu Dejun បានឲ្យដឹងថា មន្រ្តី CCG បានឡើងទៅលើថ្មប៉ប្រះទឹក...
ភ្នំពេញ ៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១,៣៦៥គីឡូម៉ែត្រ នៅភាគនិរតីនៃប្រទេស ដែលបានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១/ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩គីឡូម៉ែត្រ...
ភូមិ Maona ស្ថិតនៅក្នុងទីក្រុង Wuzhishan ខេត្តHainan ភាគខាងត្បូងប្រទេសចិនធ្លាប់បានជួបនូវភាពក្រីក្រយ៉ាងខ្លាំង ដោយសារតែទីតាំងរបស់ភូមិនេះ ស្ថិតនៅភ្នំជ្រៅនិងការដឹកជញ្ជូនមិនងាយស្រួល។ ក្រោមការដឹកនាំរបស់គណៈកម្មការអ្នកភូមិ ភូមិMaonaបានរកឃើញ “កូនសោរមាស” សម្រាប់ជីវភាពធូរធារតាមរយៈ “ឧស្សាហកម្មតែ+ទេសចរណ៍”។ អ្នកភូមិជាង ៨០% បានរកការងារធ្វើនៅជិតផ្ទះ និងទទួលបានចំណូលពីទេសចរណ៍។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពឹងផ្អែកលើធនធានព្រៃឈើត្រូពិច និងគុណសម្បត្តិវប្បធម៌ជនជាតិភាគតិច ភូមិMaona បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវ...
ខែមេសា ក៏ត្រូវជារដូវផ្ការីក មិត្តភាពកម្ពុជានិងចិនបានបើកទំព័រថ្មី។ ស្របពេលដែលកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំម្សាញ់ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញមកដល់រាជធានីភ្នំពេញ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីគ្រប់មជ្ឈដ្ឋានកម្ពុជា។ ទំនាក់ទំនងកម្ពុជានិងចិនក៏ឡើងដល់កម្រិតថ្មីគឺ «សហគមន៍រួមវាសនាគ្រប់រដូវកាលក្នុងយុគសម័យថ្មី»។ នេះជាលើកទីមួយដែលចិនដំឡើងទំនាក់ទំនងជាតិកម្រិត «គ្រប់រដូវកាល» ជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាសមិទ្ធផលសំខាន់ថ្មីនៃចំណងមិត្តភាពរវាងកម្ពុជានិងចិន។ លោក ស៊ី ជីនភីង តែងកោតសរសើរមិត្តភាពរវាងចិននិងកម្ពុជា៖*«មិត្តភាពចិន-កម្ពុជាបានបង្ហាញពីចំណងមេត្រីភាពពិតប្រាកដរវាងប្រទេសនិងប្រទេស រវាងប្រជាជននិងប្រជាជនទៅកាន់សកលលោក ដែលនឹងក្លាយជារឿងរ៉ាវគំរូអំពីការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិដែលត្រូវបានផ្សព្វផ្សាយសរសើរតៗគ្នាមិនដាច់ពីមាត់រាប់ពាន់ឆ្នាំទៅមុខទៀត...
បន្ទាប់ពីសង្រ្គាមលោកលើកទី២ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មីមួយ ត្រូវបានបង្កើតឡើងជាមួយនឹងការដាក់ចេញនូវកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម និងការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដែលមានគោលដៅលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការកាត់បន្ថយពន្ធគយ ក៏ដូចជារបាំងពាណិជ្ជកម្មនានា។ ក្នុងរយៈពេលជិត ១ សតវត្សនេះ សេរីភាវូបនីយកម្មពាណិជ្ជកម្ម បានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល ដែលបាននាំមកនូវស្ថិរភាព និងវិបុលភាពរួមសម្រាប់ពិភពលោក។ យ៉ាងណាមិញ គោលនយោបាយដំឡើងពន្ធគយរបស់អាម៉េរិក ដាក់ចេញក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឈរតាមទិសស្លោក...
ភ្នំពេញ: ខែមេសាគឺជាខែដែលម្ចាស់ជើងឯកត្រូវបានលិចឡើង ឬបាត់បង់។ ក្នុងពិភពបាល់ទាត់ វាជាពេលវេលាដ៏តាន តឹង ឡាយឡំក្តីរំភើប និងការកំណត់ទុកជាមុននៃឆ្នាំ។ ហើយសម្រាប់ក្រុម FC Barcelona ខែមេសា ឆ្នាំ 2025 អាចជាខែដ៏សំខាន់បំផុតមួយក្នុងឆ្នាំនានា។ នេះមិនមែនគ្រាន់តែជា ការឆ្លងផុតនូវកាលវិភាគប្រកួតនោះទេ។ វាជាការបង្ហាញឱ្យឃើញថា “Barca ថ្មី“ អាចប្រសើរឡើងម្តងទៀត មិនត្រឹមតែក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អឺរ៉ុប។ រាជកាលថ្មីក្រោមការដឹកនាំរបស់លោក Hansi Flickចាប់តាំងពីការមកដល់ក្នុងខែឧសភា ឆ្នាំ 2024 លោកគ្រូបង្វឹក Hansi Flickបានធ្វើកំណែទម្រង់ក្រុមយ៉ាងស្ងប់ស្ងាត់។ មានមន្ទិលមួយចំនួននៅគ្រាដំបូងថា តើគ្រូបង្វឹកដែលមកពីខាងក្រៅដែលខុសពីទម្រង់លេងដើមរបស់ក្លឹបអាចជោគជ័យដែរឬទេនៅកន្លែងដូចជាក្លឹប Barcelona? តើគាត់នឹងព្យាយាមធ្វើត្រាប់តាមទម្រង់លេងអតីតកាល ឬបង្កើតអ្វីមួយថ្មីដែលជាទម្រង់លេងខ្លួនគាត់ផ្ទាល់? លោក Flick បានឆ្លើយតបនឹងសំណួរតាមរយៈសកម្មភាព តែមិនមែនពាក្យសម្តី។ គាត់បានកសាងក្រុមដោយ រក្សាទម្រង់ បច្ចេកទេសដើមរបស់ក្រុមបាល់ទាត់ Barcelona ប៉ុន្តែបន្ថែមល្បឿន ភាពធន់ និងភាពបត់បែន។ ពេលវេលានៃការលេងបែបយឺតៗ និងការគ្រប់គ្រងបាល់ខ្លាំងៗលែងមានទៀតហើយ។ ...
ភ្នំពេញ ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយ ចូលរួមលើកកម្ពស់វប្បធម៌ ដ៏សម្បូររុងរឿងរបស់ខ្មែរ ដោយរៀបចំការសម្តែងល្ខោន ស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណ បែបអូខេស្ត្រាដ៏អស្ចារ្យ ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារ ៣ខែដើម ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត ។ ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខា លោក អ៊ុន ចាន់ដា...