កំពង់ធំ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ផែនការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ធំ ក៏ត្រូវបានរៀបចំអនុវត្តជាបន្តបន្ទាប់ ដើម្បីទាក់ទាញអ្នកដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ កុំឱ្យទៅហួស មកហួស ដូចមុន។ ក្នុងពិធីដាក់ឱ្យដំណើរការ គម្រោងលើកកម្ពស់ជីវភាព ប្រជាជនខេត្តកំពង់ធំ...
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សានាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កើនការដាំដុះដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងសមត្តិភាពមន្ត្រីកសិកម្មឃុំ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ KOICA នាព្រឹកថ្ងៃដដែលនេះ។ «គម្រោងកសាងទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា “នឹងបង្កើតទំនាក់ទំនងបន្ថែមរវាងផ្នែកពាក់ព័ន្ធនានាដូចជា-ការអប់រំ-ស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៏នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម»។ ពិធីចុះហត្ថលេខានេះ ចូលរួមដោយលោកស្រី Choi...
ភ្នំពេញ៖ ដូចការគ្រោងទុកក្រុមហ៊ុនរថយន្តអគ្គិសនី BYD មកពីប្រទេសចិន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅកម្ពុជា ដែលមានទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋាន បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានលើកឡើងថា សីលធម៌គឺមាន សារៈសម្រាប់ ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ព្រោះបានចាប់កំណើត នៅលើទឹកដីខ្មែរ ដែលមានវប្បធម៌ អរិយធម៌ សុជីវធម៌និងសីលធម៌ ដែលជាមូលដ្ឋានគ្រឹះដើម នៃការឈានទៅការគោរពច្បាប់ និងគោរពសិទ្ធិរបស់អ្នកដទៃ។ ក្នុងកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានទទួលស្គាល់ថា អ៊ុយក្រែននឹងមិនមានយោធា ដែលចាំបាច់ ដើម្បីដណ្តើម យកតំបន់ Crimea មកវិញដោយកម្លាំងនោះទេ ខណៈដែលឧបទ្វីបនេះ បានចូលរួមជាមួយរុស្ស៊ី ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ។ ការបោះឆ្នោតនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានរដ្ឋប្រហារ ដែលគាំទ្រ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ម្នាក់ថា ការផ្ទុះដ៏ធំមួយដែលកើតឡើង បន្ទាប់ពីការឆាបឆេះនៅកំពង់ផែដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌល ដ៏សំខាន់សម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈនៅជិតច្រកសមុទ្រ Hormuz បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២៥នាក់ និង អ្នករបួសកើនដល់ប្រហែល ៨០០ នាក់ ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានរិះគន់ប្រទេសកូរ៉េខាងជើង សម្រាប់ការបញ្ជាក់ជាលើកដំបូងរបស់ខ្លួន អំពីការដាក់ពង្រាយកងទ័ព ដើម្បីគាំទ្រដល់សង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយថា កូរ៉េខាងជើង បានសារភាពចំពោះទង្វើឧក្រិដ្ឋកម្មរបស់ខ្លួន ជាមួយនឹងសេចក្តីប្រកាសបែបនេះ។ នៅព្រឹកថ្ងៃដដែល កូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ក្រោមបញ្ជារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្របតាមសន្ធិសញ្ញាការពារទៅវិញទៅមករបស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងមូស្គូ ដោយអះអាងថា...
សេអ៊ូល៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានបញ្ជូនកងទ័ព ទៅប្រយុទ្ធក្នុង ប្រទេសរុស្ស៊ី ប្រឆាំងនឹងកងកម្លាំង អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង សហប្រតិបត្តិការ ការពារជាតិទ្វេភាគី ដោយមេដឹកនាំលោក គីម ជុងអ៊ុន សម្រេចចិត្តចូលរួមយោធា របស់ប្រទេសខ្លួននៅក្នុងសង្គ្រាម ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង ដែលបានចូលរួមប្រតិបត្តិការ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសពីគោល លទ្ធិជាតិថ្មីមួយ ដែលស្វែងរកការប្រែក្លាយទីក្រុង Warsaw ទៅជា អព្ភូតហេតុសេដ្ឋកិច្ច ដែលត្រូវបានការពារដោយ កងទ័ពខ្លាំងបំផុតនៅក្នុងតំបន់ នៅក្នុងសុន្ទរកថា មួយប្រារព្ធខួបលើកទី១,០០០ នៃការបង្កើតព្រះរាជាណាចក្រប៉ូឡូញ។ ថ្លែងកាលពីថ្ងៃសុក្រនៅទីក្រុង Gniezno...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យ៉ាងហោចណាស់ មានមនុស្ស៩នាក់ បានបាត់បង់ជិវិត នៅពេល ដែលរថយន្តមួយគ្រឿង បានបើកឆ្លងកាត់ និងបុករះពិធីបុណ្យតាមដងផ្លូវ Lapu Lapu ក្នុងទីក្រុង Vancouver ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍។ អ្នកថ្មើរជើងមួយចំនួនទៀតបានរង របួសនៅក្នុងហេតុការណ៍នេះ ហើយបើយោងតាមសេចក្តីថ្លែងការណ៍បានអានថា អ្នកបើករថយន្តត្រូវបានសមត្ថកិច្ច...