ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ ឧបករណ៍បច្ចេកទេស (Mechanical) ចំនួន ០៩មុខ (កញ្ចប់ទី០៣) ជូន អង្គភាព-សាខា ចំណុះនាយកដ្ឋាន...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈ លោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំាកម្ពុជា បានស្នើរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា មេត្តាជួយគាំទ្រ និងចូលរួមអនុវត្តគម្រោងភូមិគំរូគន្លឹះ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានជោគជ័យ ធ្វើអោយគ្រប់ភូមិក្នុងព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍ នៅមុនឆ្នាំ២០៥០។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក...
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»។ កម្មវិធីដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រានេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានលើកឡើងថា រដ្ឋសភា កំពុងធ្វើកំណែទម្រង់ក្នុងការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅថ្ងៃទី២៩ មេសា នេះ...
ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៥៦នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ អ្នកនាំពាក្យការពារជនស៊ីវិលលោក Mahmoud Basal បានប្រាប់កាសែតស៊ិនហួថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើតង់ជនភៀសខ្លួន ផ្ទះលំនៅដ្ឋាន និងការប្រមូលផ្តុំជនស៊ីវិលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ។ ក្នុងចំណោមអ្នកស្លាប់ មនុស្ស ២៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលលើការប្រមូលផ្តុំ និងផ្ទះនៅតំបន់ភាគខាងលិច...
បរទេស៖ ប្រទេសអេស្ប៉ាញបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន កាលពីថ្ងៃចន្ទបន្ទាប់ពីការដាច់ចរន្តអគ្គិសនី ដ៏ធំមួយបានធ្វើឲ្យឧបទ្វីប Iberian ទាំងមូលទៅជាភាពងងឹត។ អាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុ នៃការដាច់ចរន្តអគ្គិសនីនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការដាច់ភ្លើងដែលបានវាយប្រហារប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់នៅពេលថ្ងៃត្រង់ ហើយក៏បានប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសបារាំង បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ការដឹកជញ្ជូនសាធារណៈត្រូវរាំងស្ទះ និងជើងហោះហើរពន្យារពេល។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអេស្ប៉ាញ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ប្រេងរំអិល N°40 (15W40) ចំនួន 6,000 លីត្រ សម្រាប់ត្រៀមបម្រុងប្តូរប្រេងរថយន្តអគ្គិសនីកម្ពុជា (លើកទី...
ភ្នំពេញ៖ ក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA) CO.,LTD នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ បានដេញថ្លៃសំរេចនូវគម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរនៃរោងចក្រផលិតគ្រឿងកំប៉ុងពី ក្រុមហ៊ុនBAOSTEEL CAN MAKING (CAMBODIA) CO.,LTD។ នេះហើយជាជោគជ័យទីពីរបន្ទាប់ពីការដេញថ្លៃសម្រាប់គម្រោង Baosteel Can making នៅប្រទេសវៀតណាមកាលពីដើមឆ្នាំ។ហើយវាក៏ជាគម្រោងដ៏សំខាន់មួយទៀតសម្រាប់ Shanghai...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា មិនមានការសន្ទនាតាមទូរស័ព្ទ រវាងប្រមុខរដ្ឋនៃប្រទេសចិន និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះទេ ហើយភាគីទាំងពីរ ក៏មិនបានធ្វើការពិគ្រោះ ឬការចរចាលើបញ្ហាពន្ធគយនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយក្នុងនោះលោក Guo បានលើកឡើងថា ជំហររបស់ចិន ចំពោះសង្គ្រាមពន្ធដារគឺមានភាពច្បាស់លាស់។...
(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគរហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃពេញ ពេលនេះ ម្ចាស់ពានប្រចាំរដូវកាលទី ២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយប្រាក់រង្វាន់ ៧០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ Wurkz Special Volleyball Cup 4×4 Season 2 នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិការ នៃសហព័ទ្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ បានរកឃើញម្ចាស់ជើងឯក និង ម្ចាស់ពានឯកត្តជន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ ១, មេដាយមាស, និងប្រាក់រង្វាន់ចំនួន ៧០ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ២០ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ចំនួន ១២ លានរៀល។ ជ័យលាភីលេខ ៤ បានទៅលើ ក្លិបបាល់ទះខេត្តតាកែវ ទទួលបានប្រាក់រង្វាន់ ១ លានរៀល។ ចំណែកម្ចាស់ពានរង្វាន់ឯកត្តជនរួមមាន៖ កីឡាករ ធី ម៉េងហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍” និង “កីឡាករវាយសេវាល្អជាងគេ”, កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករលើកបាល់ល្អជាងគេ”, កីឡារករ ជុក សោភា មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករវាយប្រយុទ្ធល្អជាងគេ”, និង កីឡាករ អ៊ុន ជីហាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករធ្វើរនាំងល្អជាងគេ” រួមទាំងប្រាក់រង្វាន់ ១ លានរៀលក្នុង ១ ពានឯកត្តជន ពី ភេសជ្ជៈប៉ូវកម្លាំង វើក។ គួរបញ្ជាក់ផងដែរថា ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេលពីររដូវកាលជាប់គ្នាមកនេះ សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះកាន់តែកើនឡើង ជាពិសេសកំណើននៃយុវជនចុះឈ្មោះក្នុងរដូវកាលទី ២ នេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់រហូតដល់ ៧០ លានរៀល សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលថ្មីនេះ។ ជាពិសេស ដើម្បីជាការលើកទឹកចិត្ត ជម្រុញបន្ថែមក្នុងដំណើរហ្វឹកហាត់ដើម្បីត្រៀមដណ្តើមជ័យលាភីលើឆាកអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្តល់មាស ២ គីឡូ ដល់ក្រុមកីឡាករដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។...