នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួន ជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។ លោក ទូច...
កំពង់ចាម ៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើ ជាពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងបានអញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...
យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth នឹងលប់ចោលកិច្ចប្រជុំបន្ទាប់នៃបណ្តាប្រទេសដែលសម្របសម្រួលការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដែលជាការសម្រេចចិត្តផ្អាកលើកដំបូងដោយមន្ទីរប៉ង់តាហ្គោន។ ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ឬហៅកាត់ថា UDCG ដែលត្រូវបានគេស្គាល់ថាជាក្រុម Ramstein គ្រោងនឹងកោះប្រជុំនៅទីក្រុងប្រ៊ូសែលនៅថ្ងៃទី១១ខែមេសា ជាលើកទី២៧ចាប់តាំងពីជម្លោះកើនឡើងនៅឆ្នាំ២០២២។ វាត្រូវបានបង្កើតឡើងដោយអ្នកស្នងតំណែងមុនរបស់ Hegsethគឺអតីតរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដែលក្នុងនោះមានសម្ព័ន្ធប្រទេសចំនួន៥០បានផ្តល់ជំនួយយោធាច្រើនជាង១២៦ពាន់លានដុល្លារមកហើយទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាលោក Hegseth នឹងមិនចូលរួមដោយផ្ទាល់ទេ...
ភ្នំពេញ៖ លោក បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យនិងសវនកម្ម បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ពាក់ព័ន្ធទៅនឹងគោលនយោបាយ ដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតីត្រាំ។ ៣ចំណុចសំខាន់ៗរួមមាន៖ ១. គោលនយោបាយថ្មីរបស់ សហរដ្ឋអាមេរិក គឺត្រូវដំឡើងពន្ធនាំចូលទៅសហរដ្ឋអាមេរិក ។ គ្រប់ប្រទេសត្រូវបានលោកត្រាំដំឡើងដូចគ្នា វៀរលែងតែប្រទេសមួយចំនួន ហួសពីការដំឡើងបន្ថែម។ ២. ដើម្បីគេចផុតការតម្លើងនេះ...
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីល បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដំឡើងពន្ធបន្ថែម ១០ ភាគរយ លើការនាំចេញទាំងអស់របស់ប្រេស៊ីល ដោយថា ទង្វើនេះបានរំលោភលើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអង្គការពាណិជ្ជកម្មពិភពលោក (WTO) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតិរេកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសប្រេស៊ីលក្នុងឆ្នាំ២០២៤ មានចំនួនប្រហែល ៧ ពាន់លានដុល្លារអាមេរិកនៅក្នុងទំនិញតែម្នាក់ឯង ហើយអតិរេកបានកើនឡើងដល់ ២៨.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន នៅពេលដែលទំនិញ...
ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ត្រូវបានកោះហៅមកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បច្ចុប្បន្នលោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ ត្រូវបានមន្រ្តីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងសួរនាំដោយសុំគោលការណ៍ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច។...
ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា លោក ដូណាល់ ត្រាំ សម្រេចដំឡើងពន្ធគយលើមុខទំនិញកម្ពុជា៤៩%មិនជាប់ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះទេ។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅនេះ បន្ទាប់ពីលោកសង្កេតឃើញក្រុមប្រឆាំង និងអ្នកវិភាគនៅក្រៅប្រទេសបានវិភាគដោយវាយតម្លៃថា ការបន្ថែមពន្ធគយពីសំណាក់លោក ដូណាល់ ត្រាំជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃ៣...
កម្ពុជា ៖ ការដំឡើងពន្ធបន្ថែមលើទំនិញកម្ពុជា នាំចូលទៅអាមេរិក អ្នកប៉ះពាល់ដំបូងគេ គឺអ្នកបញ្ជាទិញ ដែលជាប្រជាជនអាមេរិក លោក មាស សុខសេនសាន៖ ក្រសួងសេដ្ឋកិច្ច កំពុងពិនិត្យលើការដំឡើងពន្ធ របស់អាមេរិក នគរបាលចរាចរណ៍រើប៉ារាស់ ដោយសារមានបញ្ហា ទាំងមិនទាន់ចប់ម៉ោង ត្រូវបានដាក់វិន័យ អ្នកបង្កើតមាតិកាមួយចំនួន ដោយសារមានមោទកភាពពេក ទើបធ្លាក់ចូលអន្លូងក្រុមប្រឆាំង បើមិនដោះស្រាយ ការដំឡើងពន្ធរបស់អាមេរិក...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់កម្ពុជា បានពន្យល់ថា ជាធម្មតាការដំឡើងពន្ធ ធ្វើឱ្យទំនិញឡើងថ្លៃ ដូច្នេះអ្នកប៉ះពាល់ គឺអ្នកបញ្ជាទិញ ដែលជាប្រជាជនអាមេរិករងប៉ះពាល់ដំបូងគេ បន្ទាប់មកលើកម្ពុជា និងអ្នកវិនិយោគលើវិស័យសំខាន់ៗ ដូចជា៖ វាយណភណ្ឌ និងសំលៀកបំពាក់ ជាដើម។ ការលើកឡើងរបស់ លោកស្រី ចន...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានបញ្ចប់ការធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដើម្បីបម្រើជាការព្រមានដល់រដ្ឋាភិបាលរបស់មេដឹកនាំលោក Lai Ching-te ដែលពាក់ព័ន្ធនឹងការដាក់ពង្រាយកងនាវាផ្ទុកយន្តហោះ Shandong និងសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ។ បញ្ជាការរោងមហោស្រពភាគខាងកើត ដែលគ្របដណ្ដប់លើច្រកសមុទ្រតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាន “បញ្ចប់ភារកិច្ចដែលបានកំណត់ទាំងអស់នៃសមយុទ្ធរួម” ដែលបានសាកល្បងសមត្ថភាពប្រតិបត្តិការរួមរបស់កងទ័ព។ បញ្ជាការនេះបានបន្ថែមថា កងទ័ពរបស់ខ្លួននឹង “រក្សាការប្រុងប្រយ័ត្នខ្ពស់” ហើយនឹង “បន្តពង្រឹងការត្រៀមខ្លួនប្រយុទ្ធជាមួយនឹងការហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ រារាំងសកម្មភាពផ្តាច់ខ្លួនណាមួយដែលស្វែងរក...