បរទេស៖ យោធាអ៊ីស្រាអែលបានកំណត់គោលដៅទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ (IRINN) ជាផ្នែកនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា ការិយាល័យផ្សព្វផ្សាយ គឺបានបន្តប្រតិបត្តិការទោះបីជាមានការខូចខាតជានិរន្តរភាពក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស បានកើតឡើងខណៈដែលស្ថានីយ៍ទូរទស្សន៍ IRINN កំពុងផ្សាយបន្តផ្ទាល់។ វីដេអូដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ បង្ហាញពីពិធីកស្ត្រីមួយរូបត្រូវបានបង្ខំឱ្យរំខានការងាររបស់នាង ខណៈដែលបន្ទប់ដែលរបស់នាងត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារ។ ធូលី...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារលើយន្តហោះចម្បាំង F-14 របស់អ៊ីរ៉ង់ពីរគ្រឿងនៅឯអាកាសយានដ្ឋានក្នុងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះទាំងនេះត្រូវបានបម្រុងទុក ក្នុងចំណោមរបស់ផ្សេងទៀត ដើម្បីស្ទាក់ចាប់យន្តហោះ IAF របស់កងទ័ពអាកាសអ៊ីស្រាអែល” ដោយបន្ថែមថា កងកម្លាំងអាកាសក៏បានវាយប្រហារ និងរារាំងការប៉ុនប៉ងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ។ មុននេះក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ចាប់តាំងពីព្រឹកម៉ិញ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើរថយន្តដឹកទំនិញដែលមានអាវុធ...
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនមកខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ស្ទាក់ឃាត់យកមកសួរនាំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងអធិការខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានមុខសញ្ញាជនសង្ស័យលួចម៉ូតូជាពលរដ្ឋនៅរាជធានីភ្នំពេញ ធ្វើដំណើរចូលមកខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី ខេត្ត ស្តីពីការសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ។ បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ភាគីថៃ បង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។ យោងតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥...
បន្ទាយមានជ័យ៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមណ្ឌលសំចតប៉ោយប៉ែត ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះរដ្ឋាភិបាលបានគិតគូរផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ពួកគាត់។ លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។ លោកស្រីនិយាយថា៖ «ខ្ញុំចង់ធ្វើការងារអ្វី ខាងក្រសួងការងាររកឱ្យ ចង់រៀនគេបញ្ចុះតម្លៃឱ្យ ពិតជាល្អណាស់...
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ត្រូវបានមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនៅប្រចាំការ និងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។ តាមរយៈការចុះប្រចាំការ និងទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅច្រកព្រំដែនខាងលើ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានសម្បទានខ្លាំងណាស់ ទៅលើបញ្ហាច្រកព្រំដែន ជាពិសេសការនាំទំនិញចេញចូល តាមច្រកព្រំដែនរវាងប្រទេសទាំងពីរ ដោយសារតែកងទ័ពថៃ ជាអ្នកបិទច្រកដោយឯកតោភាគីដោយខ្លួនឯង ដូច្នេះគ្រាន់តែបើកដោយឯកតោភាគីដោយខ្លួនឯងឡើងវិញ ដោយស្ថានភាពវិលទៅរកដូចដើម មុនថ្ងៃទី៧មិថុនា គឺចប់រឿង មិនបាច់ចរចាច្រើននោះទេ ខណៈដែលកម្ពុជា រងចាំឆ្លើយតបទៅវិញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី...
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ក្មួយបង្កើតអាយុ៦ឆ្នាំដាច់ក្បាលបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ព្រោះតែទំនាស់ពាក្យសម្តី កាលពីថ្ងៃទី១៦-០៦-២០២៥ ម៉ោង១៧:៣០នាទី នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ នគរបាលប៉ុស្តិ៍បុស្បូវ បានសហការគ្នាចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃឹម គឹមឈាក់...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាមិនដកថយទេ ក្នុងការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ តូច ប្រាសាទតាក្របី និងតំបន់មុំបី។ នៅថ្ងៃចន្ទទី ១៦ មិថុនា ២០២៥...