ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យមេដឹកនាំបង់ក្លាដែសគាំទ្រកម្ពុជា ចំពោះជម្លោះព្រំដែនរវាងកម្ពុជានិងថៃកាលពីចុងខែឧសភា ហើយបានបន្តអូសបន្លាយរហូតមកដល់សព្វថ្ងៃ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោនិងលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅព្រឹកថ្ងៃ១៩ មិថុនាថា សម្ដេចតេជោបានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ...
ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកចូលចិត្តតាមដាន កិច្ចការនយោបាយទាំងក្នុង និងក្រៅប្រទេស បានធ្វើការវិភាគអំពីស្ថានភាព នយោបាយថៃដែលកំពុងឆេះឆួលក្រោមកំហឹងរបស់ពលរដ្ឋថៃ ដែលបាននាំគ្នាតវ៉ាប្រឆាំងនឹងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃនៅមុខវិមានរដ្ឋាភិបាល នាព្រឹកថ្ងៃ១៩ មិថុនាថា ដើម្បីគេចចេញពីការធ្វើរដ្ឋប្រហារ គឺនាយករដ្ឋមន្រ្តីថៃ បានបង្ហាញសាមគ្គីជាមួយក្រុមយោធា ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ១៩...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ដ៏សំខាន់មួយ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការជាមួយ អង្គការមូលនិធិ សកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៍។ កិច្ចសហការនេះមានគោលបំណងជំរុញការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល។...
ភ្នំពេញ៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើការសម្ដែងនូវការអរគុណដល់អតិថិជនសម្រាប់ការអត់ធ្មត់ ការជឿទុកចិត្ត និងបន្តការគាំទ្រ កំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្ដូរនូវបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានការរអាក់រអួលនៃប្រព័ន្ធអ៉ីនធឺណិត។ កំឡុងពេលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុនស្មាត បានធ្វើការបង្កើតនូវតំណរភ្ជាប់ថ្មី សម្រាប់ការផ្លាស់ប្តូរនូវបណ្តាញអ៉ីនធឺណិតដែលមានទំហំធំ ទៅកាន់ច្រកអន្តរជាតិដ៏មានសុវត្ថិភាព រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហុងកុង។ សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើងស្របទៅតាមយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរខ្សែកាបអុបទិកនិងការបញ្ជូនអ៉ីនធឺណិត...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា អ៊ីរ៉ង់មានសិទ្ធិស្របច្បាប់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ របស់អ៊ីស្រាអែល ដោយចោទប្រកាន់ក្រុងហ្សេរុយសាឡឹមខាងលិចថា បានចូលរួមក្នុង “ក្រុមចោរប្លន់ និងអំពើភេរវកម្មរដ្ឋ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Recep...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks នាយកអង្គការ យូនីសេហ្វប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរ យោបល់គ្នាប្រកបដោយ វិជ្ជមានជាពិសេសអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការ...
បរទេស ៖ យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្របានឱ្យដឹងថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ បានវាយប្រហារទៅលើមន្ទីរពេទ្យធំ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យមនុស្សរងរបួស និងបណ្តាលឱ្យ “ខូចខាតយ៉ាងធ្ងន់ធ្ងរ” ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចាក់ផ្សាយវីដេអូ នៃបង្អួចដែលផ្ទុះចេញ និងមានផ្សែងខ្មៅខ្លាំង ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មីស៊ីលមួយគ្រាប់ទៀតបានវាយប្រហារលើអគារកម្ពសខ្ពស់មួយនិងអគារលំនៅឋានមួយចំនួនទៀតក្នុងទីតាំងយ៉ាងហោចណាស់...
ភ្នំពេញ ៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ ១០ខែ ក្រសួងមុខងារសាធារណៈ បានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធាណៈ។ ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ កម្លាំងនគរបាលកងអន្តរាគមន៍។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍...