(ភ្នំពេញ)៖ ជាក្រុមហ៊ុនដឹកនាំដោយសហគ្រិនខ្មែរ ជីប ម៉ុង តែងរួមចំណែកក្នុងការបណ្តុះស្មារតីគាំទ្រផលិតផលខ្មែរ តួយ៉ាងដូចជាដំណាំបន្លែបង្ការធម្មជាតិពិតៗ ពីប្រជាកសិករក្នុងស្រុកជាដើម ដោយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញទិន្នផលដំណាំផ្លែល្ពៅជាច្រើនតោន ពីចំការនៅក្នុងខេត្តព្រះវិហារផ្ទាល់ ដើម្បីចែកជូនដល់គ្រប់បុគ្គលិក ជីប ម៉ុង ដោយឥតគិតថ្លៃ។ ស្របពេលដែលការគាំទ្រផលិតផលខ្មែរកំពុងផុសផុលឡើង ជីប ម៉ុង បានចូលរួមយ៉ាងសកម្មក្នុងការពង្រីកទីផ្សារ កសិផលក្នុងស្រុក ដែលជាភោជផលធម្មជាតិ ដាំដុះដោយកសិករខ្មែរសុទ្ធសាធ ដើម្បីជាចំណែកក្នុងការជំរុញ និងលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាបង្វិលចរន្តពាណិជ្ជកម្ម ឱ្យបានជាផលប្រយោជន៍ដល់គ្រប់ពលរដ្ឋក្នុងសង្គមផងដែរ។ ជាទង្វើដ៏ប្រពៃមួយ ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយសម្រួលដល់ដំណាំមួយចំនួន ដែលកំពុងប្រមូលផលហូរហៀរពេញចំការ។ ជាក់ស្តែង ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ដោយតែងបញ្ជរទិញគ្រប់ផលិតផលខ្មែរ ជាពិសេស គឺផលដំណាំធម្មជាតិពីចំការកសិករផ្ទាល់ ដើម្បីពង្រីកទីផ្សារកសិកម្មក្នុងស្រុក កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាច ផលិតបាន ក៏ដូចជាបន្តជំរុញការគាំទ្រផលិតផលខ្មែរនៅក្នុងស្រុកផងដែរ។ ជីប ម៉ុង គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក៕
(ភ្នំពេញ)៖ ការរួមសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្របពេលកំពុងមានមានបញ្ហាការបិទច្រកព្រំដែន ក្រុមហ៊ុន ជីប ម៉ុង បានប្រមួលទិញដំណាំល្ពៅខ្មែររាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីយកមកលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត និងចែកជូនអតិថិជនដោយឥតគិតថ្លៃ។ ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ” និងតែងតែឈរលើគោលជំហរ “គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក” ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនយក្សដ៏ធំមួយក្នុងស្រុកខ្មែរ មិនឈរអោបដៃមើលទុក្ខលំបាកដែលកសិករខ្មែរកំពុងជួបប្រទះឡើយ។ ជាក់ស្ដែង...
លោក Trump ទាមទារឲ្យអ៊ីរ៉ង់ ព្រមចុះចាញ់ ដោយឥតលក្ខខណ្ឌ សេចក្តីរាយការណ៍ថា លោក Trump អនុម័តផែនការ សម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ រួមទាំងជម្រើសទម្លាក់គ្រាប់បែក ៣០.០០០ ផោន នៅលើទីតាំងនុយក្លេអ៊ែរ ដែលមានកំពែងរឹងមាំ របស់អ៊ីរ៉ង់ អ៊ីរ៉ង់ សងសឹកវាយប្រហារ ដោយមីស៊ីលទៅលើមន្ទីរពេទ្យធំ នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល បណ្តាលឱ្យរបួស...
តេអេរ៉ង់់៖ មីស៊ីលរបស់អ៊ីរ៉ង់ជាច្រើនគ្រាប់ត្រូវបានបាញ់សំដៅទៅកាន់ភាគកណ្តាលអ៊ីស្រាអែល កាលពីល្ងាចថ្ងៃពុធ ហើយអ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងជើងប្រទេសអ៊ីរ៉ង់វិញផងដែរ ខណៈដែលជម្លោះរវាងប្រទេសទាំងពីរបានឈានចូលដល់ថ្ងៃទី៦។ យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយដោយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងប្រតិបត្តិការដើម្បីស្ទាក់ចាប់ការវាយប្រហារដោយកាំជ្រួចថ្មីមួយដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ដោយជំរុញឱ្យអ្នកស្រុកចូលទៅក្នុងជម្រកសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍នៅពេលក្រោយថា មីស៊ីលប្រហែល ៥ គ្រាប់ត្រូវបានបាញ់បង្ហោះ ហើយយ៉ាងហោចណាស់ មីស៊ីល ៣គ្រាប់ត្រូវបានស្ទាក់ចាប់។...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា ការដោះស្រាយយូរអង្វែងនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ អាចសម្រេចបានតាមរយៈការចរចារតែប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលបានធ្វើឡើងកាលពីថ្ងៃពុធ លោក ម៉ាក្រុង បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់បារាំងក្នុងការចូលរួមក្នុងកិច្ចសន្ទនា ដែលមិនមានការសម្របសម្រួលជាមួយអ៊ីរ៉ង់។ យោងតាមសេចក្តីប្រកាសព័ត៌មានវិមាន Elysee លោក Macron ក៏បានសម្តែងការព្រួយបារម្ភរបស់លោក ចំពោះការកើនឡើងជាបន្តបន្ទាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែខ្លាំងឡើងទៅលើគោលដៅដែលមិនទាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែរ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជើងហោះហើរបន្ថែមទៀត។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសបានអនុញ្ញាតឱ្យ លោក Dato’ Sri Tiong King Sing...
បរទេស៖ ក្រសួងការបរទេសអាមេរិក បានចាប់ផ្តើមជម្លៀស អ្នកការទូតដែលមិនសំខាន់ និងក្រុមគ្រួសារ របស់ពួកគេចេញពីស្ថានទូត អាមេរិកក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលអរិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែខ្លាំងឡើង ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ព្រមានពីលទ្ធភាពនៃការចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះថែមទៀត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអាមេរិកពីរនាក់ ដែលនិយាយក្នុងលក្ខខណ្ឌ...
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នាថ្ងៃ១៩ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យរដ្ឋមន្រ្តីទេសចរណ៍ម៉ាឡេស៊ី ជួយនាំសាររបស់សម្តេច អំពីពាក់ព័ន្ធបញ្ហាព្រំដែនជាមួយថៃ ។...
ST. PETERSBURG៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រមុខទីភ្នាក់ងារព័ត៌មានពិភពលោកឈានមុខគេនៅទីក្រុង St. PETERSBURG ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួន ដើម្បីគាំទ្រការអភិវឌ្ឍន៍នុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ ខណៈពេលដែលការដោះស្រាយកង្វល់សន្តិសុខរបស់អ៊ីស្រាអែល ។ ដោយមិនបង្ហាញពីភាពជាក់លាក់ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានចូលរួមក្នុងការពិភាក្សាលម្អិតលើបញ្ហានេះជាមួយទាំងមន្ត្រីអ៊ីស្រាអែល និងអាមេរិក ហើយបានទំនាក់ទំនងសំណើទៅកាន់សមភាគីអ៊ីរ៉ង់ផងដែរ។ លោកបានលើកឡើងថា...
វ៉ាស៊ីនតោន៖ ដូចដែលបានរំពឹងទុកយ៉ាងទូលំទូលាយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅប្រទេសកាណាដា ប៉ុន្តែការសន្ទនារបស់មេដឹកនាំទាំងពីរ បានប្រែទៅជាខ្លីជាងជាមុន ដោយបង្ហាញថាមានការងារជាច្រើនទៀតដែលត្រូវធ្វើមុនពេល អាចធ្វើកិច្ចព្រមព្រៀងលើពន្ធគយ។ លោក ដូណាល់ ត្រាំ និងលោក Ishiba បានអង្គុយជាមួយគ្នាកាលពីថ្ងៃចន្ទ ប្រហែលកន្លះម៉ោងនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ ដោយបង្កើតការបញ្ជាក់ថាការចរចាពាណិជ្ជកម្មនឹងបន្តបន្ទាប់ពីការពិភាក្សាថ្នាក់រដ្ឋមន្ត្រីចំនួន៦ ចាប់តាំងពីពាក់កណ្តាលខែមេសា។...